វិទ្យាល័យ ច្បារ​អំពៅ បាន​ឈ្នះ​សេវា​អ៊ិ​ន​ធឺ​ណិ​ត​ឥត​គិតថ្លៃ ពី​ក្រុមហ៊ុន TODAY ISP

វិទ្យាល័យ ច្បារ​អំពៅ បាន​ឈ្នះ​សេវា​អ៊ិ​ន​ធឺ​ណិ​ត​ឥត​គិតថ្លៃ ពី​ក្រុមហ៊ុន TODAY ISP

តាម​រយៈ​គេហទំព័រ Facebook របស់​ក្រុមហ៊ុន ធូ​ដេ អាយ អេស ភី (TODAY ISP) ដែល​បាន​រៀបចំ​ដាក់​វិទ្យាល័យ​ចំនួន ១៤ ដើម្បី​ប្រកួតប្រជែង​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ពេញ យើង​បាន​រក​ឃើញ​សាលា​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​ជាង គឺ វិទ្យាល័យ ច្បារ​អំពៅ (1819 votes) នាំមុខ វិទ្យាល័យ ទួល​ទំពូង (1213 votes) និង វិទ្យាល័យ ព្រះ​យុគន្ធរ (760 votes)​។ ដូចនេះ​ក្រុមហ៊ុន TODAY ISP នឹង​ធ្វើការ​ផ្តល់​ជូន​អ៊ិ​ន​ធឺ​ណិ​ត​ដល់​វិទ្យាល័យ ច្បារ​អំពៅ ដោយ​ឥត​គិតថ្លៃ​។ ការ​ដំឡើង​អ៊ិ​ន​ធឺ​ណិ​ត នឹង​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុមការងារ ជួប​សុំ​ការ​អនុញ្ញាត​ពី​លោកនាយក​វិទ្យាល័យ​។

គួរ​បញ្ជាក់​ថា ការ​ប្រកួតប្រជែង​ជ្រើសរើស​វិទ្យាល័យ​របស់​ក្រុមហ៊ុន TODAY ISP មក​ដល់​ពេល​នេះ គឺ​បាន​ផ្តល់​ជូន​វិទ្យាល័យ​ជា​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ និង​សៀមរាប​ផង​ដែរ​។ ក្នុង​នោះ​វិទ្យាល័យ ចំនួន ៦ មាន​ទីតាំង​ក្នុង​ក្រុងភ្នំពេញ មាន​ដូច​ជា វិទ្យាល័យ ទួល​ស្វាយព្រៃ វិទ្យាល័យ ជា​ស៊ី​ម សន្ធរ​ម៉ុ​ក វិទ្យាល័យ​ឥន្ទ្រ​ទេវី វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ ហ៊ុន​សែន ប៊ុ​ន​រ៉ា​នី វត្ត​ភ្នំ វិទ្យាល័យ ជា​ស៊ី​ម សាមគ្គី និង វិទ្យាល័យ​មួយ​ផ្សេង​ទៀត ស្ថិត​ក្នុង​ក្រុង​សៀមរាប គឺ វិទ្យាល័យ អង្គរ​។ កម្មវិធី​នេះ ក្រុមហ៊ុន​មាន​គោលបំណង​លើកកម្ពស់​វិស័យ​សិក្សាអប់រំ​នៅ​ប្រទេស​កម្ពុជា ក៏​ដូច​ជា ការ​ប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា​អ៊ិ​ន​ធឺ​ណិ​ត​ថ្មី​មួយ ដោយ​ប្រើ​ប្រព័ន្ធ​បណ្តាញ​អ៊ុ​ប​ទិ​ក​ក្រោម​ដី​របស់​ក្រុមហ៊ុន​ផ្ទាល់​។ ជា​ពិសេស ក្រុមហ៊ុន​បាន​ប្រឹងប្រែង​ចែកចាយ​សេវា​អ៊ិ​ន​ធឺ​ណិ​ត​ឲ្យ​មាន​គ្រប់​តំបន់​សំខាន់​ៗ​នៅ​ទីក្រុង និង​បណ្តាល​ខេត្ត​នានា​។ ក្រុមហ៊ុន TODAY ISP ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិ​ន​ធឺ​ណិ​ត និង ផ្តល់​ជូន VPN តាម​រយៈ​បណ្តាញ​អ៊ុ​ប​ទិ​ក​ក្រោម​ដី ដោយ​ផ្តោត​សំខាន់​លើ​ទីផ្សារ អាជីវកម្ម និង​សហគ្រាស​ធំ​ៗ ដែល​មានគុណ​ភាព​ខ្ពស់ និង​សេវា​ជំនួយ​បច្ចេកទេស​យ៉ាង​មាន​ជំនាញ​។ (១៤ ឧសភា ២០១៧)

ប្រភពពី : កោះសន្តិភាព