➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧
ករណីដ៏គួរអោយសោកសង្វែងនេះកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃ៣កើត ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះលក់ម្ជូរនិងទឹកក្រឡុក សៀវ មិញ ជិតផ្ទះសំណាក់ណារី ផ្លូវជាតិលេខ២ ស្ថិតក្នងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ។
ប្រភពព័ត៏មានពីបងប្រុស ហុង ផេង ជាអ្នកជិតខាងរស់នៅទល់មុខផ្ទះកើតហេតុបានប្រាប់អោយ ដឹងថា ស្ត្រីរងគ្រោះឈ្មោះ សុខុម លីនដា អាយុ២៩ឆ្នាំ មុខរបរលក់ទឹកក្រឡុក បង្អែមផ្លែឈើ និងម្ជូរ និងប្ដីឈ្មោះ យ៉ុង រៃយ៉ា ជាអ្នកបញ្ចូលបទភ្លេង សព្វថ្ងៃមានកូនប្រុស២នាក់ និងកូនក្នុងផ្ទៃអាយុ៦ខែជាងម្នាក់ទៀត។
បើយោងតាមសំដីនារីម្នាក់ដែលជាអ្នកមើលថែកូនអោយស្ត្រីរងគ្រោះ បានប្រាប់ថាមុនពេលកើតហេតុ កូនប្រុសរបស់ស្ត្រីរងគ្រោះត្រូវរទេះលក់ទឹកក្រឡុកគៀបជើង ស្ត្រីរងគ្រោះក៏បានទៅមើល ហើយក៏នាំកូនចូលក្នុងផ្ទះ រួចក៏ត្រលប់មកកន្លែងដាក់លក់រទេះលក់ម្ជូរវិញ ដោយមិនបានចាប់អារម្មណ៍ ស្ត្រីរងគ្រោះក៏បានដើរទៅដោតឌុយ ដើម្បីបើកភ្លើងរទេះលក់ម្ជូរនិងកន្លែងលក់ ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់បណ្ដាលអោយដួល ក៏ភ្ញាក់ផ្អើលឆោរឡោឡើងតែម្ដង ។ ភ្លាមៗនោះក្រុមគ្រួសារក៏បានដឹកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះដែរ តែជាអកុសលពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏មិនអាចធ្វើការជួយសង្គ្រោះបានដែរ ព្រោះស្ត្រីរងគ្រោះបានស្លាប់ មុនពេលបញ្ចូលទៅមន្ទីរពេទ្យម៉្លេះ ។
បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះមានផ្ទៃពោះ៦ខែ ឆក់ខ្សែភ្លើងស្លាប់គួរអោយអាឡោះអាល័យនោះ ត្រូវបានក្រុមគ្រួសារកំពុងតែធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះកើតហេតុផ្ទាល់តែម្ដង។
➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧
➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧