Showing posts with label ឆក់ខ្សែភ្លេីង. Show all posts
Showing posts with label ឆក់ខ្សែភ្លេីង. Show all posts

(វិដេអូ) អ្នកលក់ទឹកក្រឡុក ដ៏មានប្រជាប្រិយម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ទាំងកូនក្នុងផ្ទៃ!



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : ស្ត្រីម្នាក់មានគ៌រ៦ខែក្នុងផ្ទៃពោះ ដែលជាអ្នកលក់ទឹកក្រឡុកដ៏មានប្រជាប្រិយភាពគួរអោយស្រលាញ់រាប់អាន ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ទាំងកូនក្នុងផ្ទៃ​ បន្ទាប់ពីដើរទៅដោតឌុយភ្លើងរទេះលក់ក៏ឆ្លងឆក់ស្លាប់តែម្ដង ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាងចោមរោមមើលទាំងយប់។

ករណីដ៏
គួរអោយសោកសង្វែងនេះកើតឡើងកាលពីវេលា​ម៉ោង​៧និង១០នាទី​យប់ ថ្ងៃ​៣កើត ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២០​ ខែ​ឆ្នូ​ ឆ្នាំ​២០១៧នេះ នៅចំណុចផ្ទះលក់ម្ជូរនិងទឹកក្រឡុក សៀវ មិញ ជិតផ្ទះសំណាក់ណារី ផ្លូវជាតិលេខ២ ស្ថិតក្នងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ។

ប្រភពព័ត៏មានពីបងប្រុស ហុង ផេង ជាអ្នកជិតខាងរស់នៅទល់មុខផ្ទះកើតហេតុបានប្រាប់អោយ ដឹងថា ស្ត្រីរងគ្រោះឈ្មោះ សុខុម លីនដា អាយុ២៩ឆ្នាំ មុខរបរ
លក់ទឹកក្រឡុក បង្អែមផ្លែឈើ និងម្ជូរ និងប្ដីឈ្មោះ យ៉ុង រៃយ៉ា ជាអ្នកបញ្ចូលបទភ្លេង សព្វថ្ងៃមានកូនប្រុស២នាក់ និងកូនក្នុងផ្ទៃអាយុ៦ខែជាងម្នាក់ទៀត។

បើយោងតាមសំដីនារីម្នាក់ដែលជាអ្នកមើលថែកូនអោយស្ត្រីរងគ្រោះ បានប្រាប់ថាមុនពេលកើតហេតុ កូនប្រុសរបស់ស្ត្រីរងគ្រោះត្រូវរទេះលក់ទឹកក្រឡុកគៀបជើង ស្ត្រីរងគ្រោះក៏បានទៅមើល ហើយក៏នាំកូនចូលក្នុងផ្ទះ រួចក៏ត្រលប់មកកន្លែងដាក់លក់រទេះលក់ម្ជូរវិញ ដោយមិនបានចាប់អារម្មណ៍ ស្ត្រីរងគ្រោះក៏បានដើរទៅដោតឌុយ ដើម្បីបើកភ្លើងរទេះលក់ម្ជូរនិងកន្លែងលក់ ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់បណ្ដាលអោយដួល ក៏ភ្ញាក់ផ្អើលឆោរឡោឡើងតែម្ដង ។ ភ្លាមៗនោះក្រុមគ្រួសារក៏បានដឹកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះដែរ តែជាអកុសលពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏មិនអាចធ្វើការជួយសង្គ្រោះបានដែរ ព្រោះស្ត្រីរងគ្រោះបានស្លាប់ មុនពេលបញ្ចូលទៅមន្ទីរពេទ្យម៉្លេះ ។

បច្ចុប្បន្ន​សាកសព​ស្ត្រីរងគ្រោះ​មានផ្ទៃពោះ៦ខែ ឆក់ខ្សែភ្លើងស្លាប់គួរអោយអាឡោះអាល័យនោះ ត្រូវបាន​ក្រុម​គ្រួសារ​កំពុង​តែ​ធ្វើបុណ្យ​តាមប្រពៃណីព្រះពុទ្ធសាសនា នៅ​ផ្ទះ​កើតហេតុ​ផ្ទាល់តែម្ដង​។
សូមទស្សនាវិដេអូដ៏សោកសង្វ្រេងខាងក្រោម

➤ពិភពចែករំលែក World Share - Blogger Network Social News Update 




➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ផ្អើលជាងផ្សារដែកម្នាក់ ត្រូវខ្សែភ្លើងឆក់សន្លប់ស្ដូកស្ដឹង ជាប់លើសំយ៉ាបដែក!​



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
(ក្រុងតាខ្មៅ)៖បុរសម្នាក់ជាជាងផ្សារដែក ត្រូវឆក់ខ្សែភ្លើង បណ្តាលអោយរបួសធ្ងន់ និងសន្លប់ស្ដូកស្ដឹងជាប់លើសំយ៉ាបដែក បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរយ៉ាងខ្លាំង។​

ហេតុការណ៍នេះកើតឡើង មុននេះបន្តិច​ម៉ោងជិត៦ល្ងាច ថៃ្ងទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា ខណៈនេះជនរងគ្រោះកំពុងត្រូវបាន ប្រជាពលរដ្ឋជួយយកចុះមកក្រោមវិញបានហើយ និងកំពុងធ្វើការសង្គ្រោះបឋមនៅកន្លែងកើតហេតុហើយ និងកំពុងទាក់ទងរថយន្តសង្គ្រោះ ដើម្បីដឹកទៅកាន់មន្ទីរពេទ្យ។​៚


➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ឃេីញឪពុកត្រូវខ្សែភ្លេីងឆក់ កូនរត់ទៅជួយទាញ ឆក់ទាំងពីរនាក់តែម្តង សំណាងបានដួលសន្លប់ទាន់ កុំអីមានគ្រោះថ្នាក់ដល់ជីវិត


[ពិភពចែករំលែក]
ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះមានករណីគ្រោះថ្នាក់ឆក់ខ្សែភ្លេឺងមួយបានកើតឡើង នៅចំណុចភូមិបឹងអន្ទង់ ឃំុស្វាយជ្រំុ ស្រុកមេសាង ខេត្តព្រៃវែង។ ហេតុការណ៍នេះ  បានបណ្តាលអេាយរងរបួសមនុស្សចំនួន ២នាក់ ១.ឈ្មេាះ ស៊ា នីម ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិកេីតហេតុខាងលើ ២.ឈ្មេាះ ឈឹម លាង ភេទប្រុស អាយុ ២១ឆ្នាំ  រស់នៅភូមិកេីតហេតុខាងលើ តាមការបញ្ជាក់របស់អ្នកបានឃើញក្នុងហេតុការណ៍នោះ បានអោយដឹងថា: មូលហេតុគឺដោយសារតែ ខ្សែភ្លេីងដែលតមកជង្រុកស្រូវ ហើយត្រកិតនិងសង្ក័សី ដល់ពេលគាត់យកដីមកចាក់ក្រេាមជង្រុកស្រូវ បានប៉ះជញ្ជំងសង្ក័សី ក៏បណ្តាលអោយឆ្លងឆក់ឪពុក ចំណែកកូនបានឃេីញឪពុកត្រូវខ្សែភ្លេីងឆក់ កូនគាត់ក៏រត់ទៅជួយ ពេលនោះឆក់ទាំងពីរនាក់ ឪពុកនិងកូនតែម្តង បណ្តាលអេាយដួលសន្លប់នៅកន្លែងកើតហេតុ។ បច្ចុប្បន្នគ្រូពេទ្យមណ្ឌលសុខភាពឃុំស្វាយជ្រុំ បាននឹងកំពុងជួយសង្រេាះនៅឯផ្ទះជនរងគ្រោះ ។ Youlong Pheng, [20.09.17 04:40] - [Forwarded from Sok Sarith]


ពិភពចែករំលែក