Showing posts with label រឿងនិទាន. Show all posts
Showing posts with label រឿងនិទាន. Show all posts

មនុស្សសព្វថ្ងៃ យកចិត្តទុកដាក់លើឋានៈ មុខងារធំជាងអ្វីៗ!

រឿងនិទាន ៖ នៅក្នុងវិហារលើភ្នំ មានសត្វលា មួយក្បាល មួយថ្ងៃៗត្រូវគេប្រើឲ្យកិនម្សៅធ្វើការងារ យ៉ាងលំបាក។ យូរៗទៅសត្វលាធុញទ្រាន់ស្អប់ និងការរស់នៅក្នុងជីវភាពសាមញ្ញដូចនេះណាស់។ រាល់ថ្ងៃចេះតែគិតថាបើអញអាចចាកចេញពីទីនេះបានទៅឃើញពិភពខាងក្រៅ មិនបាច់ចាំមកអូស កិនម្សៅរាល់ថ្ងៃអ៊ីចឹង មិនដឹងជាល្អយ៉ាងណា សប្បាយយ៉ាងណាទេណស????

មានថ្ងៃមួយឱកាសបានមកដល់ លោកសង្ឃបាននាំ សត្វលាចុះពីភ្នំដើម្បីដឹកទំនិញ។ សត្វលាសប្បាយ ចិត្តក្រៃលែង។
ពេលមកដល់ទីប្រជុំជន លោកសង្ឃដាក់ឥវ៉ាន នៅលើខ្នងលា ដើរតាមផ្លូវ សត្វលាឃើញមនុស្សម្នា ទាំងឡាយសុទ្ធតែឱនក្បាលលុតជង្គង់គោរពហើយអង្អែលក្បាលរបស់ខ្លួនទៀត ក្នុងចិត្តមានការរំភើប ខ្លាំងណាស់ ("យី!!! មិននឹកស្មានថាអញត្រូវបាន ពួកមនុស្សទាំងឡាយគោរពកោតខ្លាចយ៉ាងនេះសោះ!!!!!")។ ពេលដែលវាឃើញមនុស្សដើរមក វាងើយក្បាលយ៉ាងខ្ពស់ដើរទៅមុខយ៉ាងមានអំណាចនៅកណ្តាលផ្លូវដើម្បីទទួលការគោរពរបស់មនុស្សម្នា យ៉ាងមានអំនួតបំផុត! ពេលមកដល់លើភ្នំវិញ សត្វលាយល់ថាខ្លួនឯងមានឋានៈខ្ពងខ្ពស់ណាស់មិនសមនៅធ្វើការធ្ងន់ក្នុងវិហារអ៊ីចឹងទេ សមតែចុះពីភ្នំឲ្យគេគោរពបូជា អ៊ីចឹងហើយទោះ ជាស្លាប់ក៏មិនព្រមនៅអូសរទេះកិនម្សៅតទៅទៀតដែរ!!!!

លោកសង្ឃអស់ជម្រើសក៏បានលែងឲ្យសត្វលាចុះពីភ្នំ។ ពេលមកដល់ជើងភ្នំ លាបានឃើញមនុស្សម្នា មួយហ្វូងកំពុងរៀបចំពិធីដង្ហែរក្បួន វាយស្គរ គោះឃ្មោះ ស្មានតែគេមកទទួលស្វាគមន៍ខ្លួន ក៏ដើរយ៉ាងសង្ហារ ទៅឈរកណ្តាលផ្លូវ។ មនុស្សម្នាឃើញសត្វលា ឈរបាំងផ្លូវទៅមុខមិនរួច ក៏ខឹងសម្បារនាំគ្នា វាយផងគប់ផង សត្វលា ត្រូវរបួសធ្ងន់ស្ទើស្លាប់ខ្លួន ប្រឹងរត់គេចចេញយ៉ាងវេទនាឡើងភ្នំវិញប្រាប់លោកសង្ឃទាំងមិនអស់ចិត្តថា:" គិតទៅមនុស្សលោក ពិតជាសាហាវមែន លើកទីមួយឃើញខ្ញុំគោរពផង លុតជង្គងផង ខ្លាចខ្ញុំ តែថ្ងៃនេះឃើញខ្ញុំបែរជាហ៊ាន លើកដៃវាយខ្ញុំស្ទើស្លាប់ទៅវិញ???"

លោកសង្ឃ:" ឱសត្វលា លាល្ងីល្ងើអើយ! មនុស្សម្នាគោរពនោះគឺជាបដិមារូបព្រះដែលនៅលើខ្នងឯងឯណោះទេ មិនមែនជាឯងឡើយ!!!" អកុសលធំបំផុតរបស់មនុស្សគឺ មិនស្គាល់ខ្លួនឯង ថាជាអ្នកណា??? ចាកចេញពីតំណែងរបស់អ្នក អ្នកជាអ្វីក៏មិនមែន!

រាល់ថ្ងៃយើងម្នាក់ៗសុទ្ធបានឆ្លុះកញ្ចក់មើលមុខ តែយើងមិនបានសួរខ្លួនឯងថាខ្លួនឯងជានណា??? បានស្គាល់ខ្លួនឯងច្បាស់ពិតប្រាកដឬអត់???" ពេលអ្នកមានទ្រព្យសម្បត្តិ គេគោរពនោះគឺទ្រព្យធនរបស់អ្នក មិនមែនជាអ្នកទេ! តែអ្នកខ្លួនឯងយល់ច្រលំថាគេគោរពកោតខ្លាចអ្នក។

ពេលអ្នកមានអំណាច គេគោរពកោតខ្លាចនោះ គឺអំណាចរបស់អ្នកទេ! តែអ្នកខ្លួនឯងយល់ច្រលំថា គេគោរពកោតខ្លាចអ្នក។

ពេលអ្នកមានសម្រស់ស្រស់សោភា គេឈ្លក់វង្វេងតែសម្រស់រយៈពេលខ្លីរបស់អ្នក តែគេមិនបានឈ្លក់វង្វេងដោយសារអ្នកទេ! តែអ្នកខ្លួនឯងគិតថាគេវង្វេងវង្វាន់ព្រោះតែអ្នក។

នៅពេលដែលទ្រព្យធន បុណ្យស័ក្ក រូបសម្រស់ បាត់បង់ទៅតាមអាយុកាល អ្នកនឹងត្រូវគេស្អប់ខ្ពើម បោះបង់....... មនុស្សម្នាគោរពតែអ្វីដែលជាតម្រូវការ របស់គេ តែមិនមែនជា"អ្នក"ឡើយ។

សំខាន់យើងត្រូវរៀនស្គាល់ខ្លួនឯងច្បាស់!!!
(ប្រភពពីមិត្តបណ្តាញសង្គម -​ ពិភពចែករំលែក​)

ប្រលោមលោក Sabay | ចេញផ្សាយដំបូន្មានអប់រំយ៉ាងសំខាន់ សម្រាប់អ្នកដែលជិតប្រឡងបាក់ឌុប



ពិភពចែករំលែក World Share - Blogger Network Social News Update 
ប្រលោមលោក Sabay |បានចេញផ្សាយជាដំបូន្មានអប់រំយ៉ាងសំខាន់សម្រាប់អ្នកដែលជិតប្រឡងបាក់ឌុបដូចខាងក្រោម ៖


ពិភពចែករំលែក World Share - Blogger Network Social News Update 
ស៊ូស៊ូឡើង មហាវិទ្យាល័យ កំពុងរង់ចាំយើង។
ចូរគិតអោយ​បានម៉ត់ចត់ណា ព្រោះអនាគតប្អូនៗនៅវែងឆ្ងាយណាស់ !​


ដោយការគោរពនិងរាប់អានព្រមទាំងចូររួមផ្សាយបន្ត ៖ ពិភពចែករំលែក
ដោយបំណងល្អនិងគួរអោយគោរពដល់ក្រុមការងារ ៖ ប្រលោមលោក Sabay



ប្រភពពី ៖ ប្រលោមលោក Sabay
ពិភពចែករំលែក World Share - Blogger Network Social News Update 

អុញ! លេងសេីចម៉េចបាន ក្មេងជេីងល្អមួយក្រុម យកឈេីគូសមួយប្រអប់ដុតចំការអំពៅ ?



ពិភពចែករំលែក World Share - Blogger Network Social News Update 
(រឿងនិទាន) ៖ កាលពីជំនាន់ឆ្នាំ៩២ មានសាលារៀនមួយនៅជាប់ចំការអំពៅ ជាប្រចាំក្មេងៗជេីងល្អមួយក្រុម តែងមកលួចកាប់អំពៅយកមកញុំា ជារៀងរាល់ថ្ងៃ ថ្ងៃមួយម្ចាស់អំពៅទ្រាំមិនបានក៏បានសរសេរ ផ្លាកបិតនៅដើមអំពៅថា តើអាក្មេងៗដឹងអត់ថា កាំភ្លើងមួយដើមសម្លាប់មនុស្សបានប៉ុន្មាននាក់?
លុះពីរថ្ងៃក្រោយមកមានក្មេងជើងល្អវាបានសរសេរបិតពីលើផ្លាកនោះវិញថា ៖ ដឹងអត់ ឈើគូសមួយប្រអប់ដុតបានអំពៅប៉ុន្មានចំការ ?

អុញ! ពេលម្ចាស់អំពៅបានឃើញក៏ប្តូរគំនិត ដោយយកផ្លាកថ្មីមកបិតពីលេី ហេីយប្រញ៉ាប់សរសេរទៅវិញថា ច្រាស់បានអាប៉ាកាច់!!! កុំតែដុតអាណិតអញវើយ....  🙏🏻
(Source : Facebook Random)



ពិភពចែករំលែក World Share - Blogger Network Social News Update