ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧ វេលាម៉ោង១០៖៤០នាទីព្រឹក នៅចំណុចខាងលិចសាលារៀនបឋមសិក្សាបាឡាត់ ស្ថិតក្រុម០៣ ភូមិបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង រថយន្តមួយគ្រឿង (ឡានក្រុងរបស់ក្រុមហ៊ុនរិទ្ធមុន្នី) បានបើកបុកដើម ចន្ទគីរី (អំពិលបារាំង) និងបុកម៉ូតូចំនួន០៤គ្រឿង (ចតទុកចោល) និងរងរបួសស្រាល៣នាក់ ព្រមទាំង អ្នកបើករថយន្ត (បាក់ជើងឆ្វេង) ដោយហេតុការណ៍នេះបណ្ដាលមកពីអ្នកបើកបរងងុយដេក។
ហេតុការណ៍នេះមិនបណ្ដាលប៉ះពាល់ដល់អ្នកធ្វើដំណើរក្នុងរថយន្តឡើយ ។ ប្រភពពី FB