World Share ពិភពចែករំលែក
“ដករូបហ្នឹងចេញជាបន្ទាន់ ចំពោះទង្វើមិនឲ្យតម្លៃដល់យោធិន និងកម្លាំងកងទ័ព" សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីននៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ៗក្រោយពីមានការបង្ហោះ និងចែកចាយបន្ត រហូត សារព័ត៌មានមួយចំនួនយករូបកាត់ក កម្លាំងមួកខៀវកម្ពុជា នៅអាហ្វ្រិកកណ្ដាលចេញផ្សាយ។
រូបភាពឃើញតែមុខមិនមានដងខ្លួនដ៏តក់ស្លុតនេះ មិនត្រឹមតែបង្ហោះចែកចាយពេញហ្វេសប៊ុគទេ ប៉ុន្តែសារព័ត៌មានមួយចំនួនយករូបទៅចែកចុះផ្សាយបន្តរូបភាពដើមទាំងស្រុង ដោយមិនមានបិទបាំង ឬលាក់អត្តសញ្ញាណ។
“បើដកចេញអត់អី...តែបើអត់ យើងនឹងស៊ើបអង្កេត រកទាល់តែឃើញ មិនថាអ្នកឯងជានរណាទេ" ការទទូចបន្ថែមបែបនេះ ដើម្បីឲ្យមានការគោរពដល់ជនរងគ្រោះ (កម្លាំងប្រដាប់អារវុធ) ក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក នៅសណ្ឋាគារសុខា ភ្នំពេញ។
ក្រោយចេញសារផ្លូវការលើទំព័រ Facebook លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ថាមានការសម្លាប់យោធិន មួកខៀវកម្ពុជា នៅមារ៉ុក (អាហ្វ្រិកកណ្ដាល) ដោយកាត់ក មានបណ្ដាសារព័ត៌មាននានាចេញផ្សាយភ្លាម អមដោយរូបភាពអត់ក្រមសីលធម៌ ក្នុងការគោរពដល់ជនរងគ្រោះ តាមរយៈបង្ហាញរូបភាពទាំងស្រុង។
បន្ទាប់ពីសម្ដែងសារសោកស្ដាយ ចំពោះការបាត់បង់យោធិនឆ្នើម ៤រូប ដោយក្រុមសកម្មប្រយុទ្ធ ផ្ដាច់ខ្លួន សម្ដេចបន្តថា៖
ប្រភពដេីមពី ៖ Sabay
“ដករូបហ្នឹងចេញជាបន្ទាន់ ចំពោះទង្វើមិនឲ្យតម្លៃដល់យោធិន និងកម្លាំងកងទ័ព" សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីននៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ៗក្រោយពីមានការបង្ហោះ និងចែកចាយបន្ត រហូត សារព័ត៌មានមួយចំនួនយករូបកាត់ក កម្លាំងមួកខៀវកម្ពុជា នៅអាហ្វ្រិកកណ្ដាលចេញផ្សាយ។
“បើដកចេញអត់អី...តែបើអត់ យើងនឹងស៊ើបអង្កេត រកទាល់តែឃើញ មិនថាអ្នកឯងជានរណាទេ" ការទទូចបន្ថែមបែបនេះ ដើម្បីឲ្យមានការគោរពដល់ជនរងគ្រោះ (កម្លាំងប្រដាប់អារវុធ) ក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក នៅសណ្ឋាគារសុខា ភ្នំពេញ។
ក្រោយចេញសារផ្លូវការលើទំព័រ Facebook លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ថាមានការសម្លាប់យោធិន មួកខៀវកម្ពុជា នៅមារ៉ុក (អាហ្វ្រិកកណ្ដាល) ដោយកាត់ក មានបណ្ដាសារព័ត៌មាននានាចេញផ្សាយភ្លាម អមដោយរូបភាពអត់ក្រមសីលធម៌ ក្នុងការគោរពដល់ជនរងគ្រោះ តាមរយៈបង្ហាញរូបភាពទាំងស្រុង។
បន្ទាប់ពីសម្ដែងសារសោកស្ដាយ ចំពោះការបាត់បង់យោធិនឆ្នើម ៤រូប ដោយក្រុមសកម្មប្រយុទ្ធ ផ្ដាច់ខ្លួន សម្ដេចបន្តថា៖
- ក្រសួងការពារជាតិ ត្រូវបញ្ជូនកម្លាំងទៅកន្លែងកើតហេតុ ដើម្បីពិនិត្យ អង្កេត យកផែនទី និងឲ្យយល់ពីរបៀបរៀបចំកម្លាំង ដើម្បីស្នើដល់UN កន្លែងណាដែលយើងអាចធ្វើបាន
- យើងមិនចុះចាញ់ នឹងអំពើភេរវកម្ម ហើយនៅតែបង្កើនការខិតខំ ដើម្បីបញ្ជូនកម្លាំងទៅជួយបណ្ដាប្រទេសជាមិត្ត។
ប្រភពដេីមពី ៖ Sabay