Showing posts with label ស្លាកលេខ. Show all posts
Showing posts with label ស្លាកលេខ. Show all posts

ចង់ដាក់ QR Code នៅលើ​ស្លាក​លេខម៉ូតូ​ ដូចរថយន្តដែរអត់ ខែក្រោយអាចដាក់បានហើយ!


➤ពិភពចែករំលែក World Share​ - Blogger Network Social News Update 
រាជធានីភ្នំពេញ ​៖ ឯកឧត្តម  ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន  បាន​ថ្លែងថា ចាប់ពី​ខែសីហា ​តទៅ ម៉ូតូ​ទាំងអស់ នឹងត្រូវ​បំពាក់ QR Code នៅលើ​ស្លាក​លេខ ដូចដែល​ក្រសួង​កំពុង​បំពាក់ QR Code លើ​ស្លាក​លេខ​រថយន្ត​ដូច្នេះ​ដែរ​។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា បន្ទាប់ពី​ក្រសួង​បំពាក់ RQ Code នៅលើ​ស្លាក​លេខ​រថយន្ត​រួចរាល់ ស្លាក​លេខ​ម៉ូតូ ក៏​នឹងត្រូវ​បំពាក់ QR Code ដូច​ឡាន​ដែរ​។ QR Code លើស្លាកលេខ ដើម្បីផ្ទៀងផ្ទាល់ភាពត្រូវគ្នារវាងព័ត៌មានស្លាកលេខ និងរថយន្ត ការពារការក្លែងបន្លំ ព័ត៌មានដែលបង្ហាញចេញ គឺមិនមានព័ត៌មានឯកជនភាព ឈ្មោះ ឬអាសយដ្ឋានម្ចាស់រថយន្តនោះឡើយ!
ឯកឧត្តម ​បន្តថា បច្ចុប្បន្ននេះ កម្ពុ​ជាមាន​ម៉ាស៊ីន​អ៊ុត QR Code មួយគ្រឿង ហើយពីរ​គ្រឿង​ទៀត បាន​ដឹក​មក​ដល់​កំពង់ផែ​កម្ពុជា​ហើយ ដើម្បី​ធ្វើ​ការងារ​នេះ​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ដូច្នេះ​ថា​៖ ចាប់ពី​ខែ​៨ ឬ​ខែ​៩ យើង​នឹង​អ៊ុត​QR Code លើ​ម៉ូតូ​ដែរ ។ សព្វថ្ងៃនេះ ម៉ូ​តូច​ទាំងអស់​មាន ៣,៣​លាន​គ្រឿង​។

​ឯកឧត្តម​រដ្ឋមន្ត្រី ពន្យល់ថា QR Code មិន​បង្ហាញ​ពី​អត្តសញ្ញាណ​ម្ចាស់​យានយន្ត ឬ​អាសយដ្ឋាន​ម្ចាស់​យានយន្ត​នោះទេ ប៉ុន្តែ QR Code ដែលជា​ប្រព័ន្ធ​ដ៏​ទំនើប​មួយ​នេះ នឹង​បង្ហាញ​ពី​ពណ៌ លេខ​កូដ​រថយន្ត និង​ម៉ាក​រថយន្ត​ជាដើម​។ ឯកឧត្តម ​បន្ថែមថា ការដាក់ QR Code នេះ គឺ​ដើម្បី​កុំ​ឲ្យ​ជនខិលខូច​មួយចំនួន លួច​ស្លាក​លេខ​ឡាន ឬ​ម៉ូតូ​ដទៃ យកទៅ​បំពាក់​លើ​រថយន្ត​ឬ​ម៉ូតូ​របស់ខ្លួន​ដើម្បី​គេច​ពី​ការបង់ពន្ធ​ជូន​រដ្ឋ​។​ យើង​ប្រើប្រាស់​ប្រព័ន្ធ​នេះ ក៏​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អ្នក​ដែល​នាំចូល​ឡាន​មក មិន​បង់ពន្ធ ឬ​យក​ស្លាក​លេខ​ឡាន​ដែល​គេ​បង់ពន្ធ​ហើយ យកទៅ​បំពាក់​លើ​ឡាន​មួយទៀត​។ វា​មាន​សារសំខាន់​ណាស់ ក្នុងការ​ប្រមូល​ពន្ធ​ចូលជាតិ​យើង​។
​បើយោងតាមមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ថា សំរាប់ការប្តូរយកស្លាកលេខQRកូដ  គឺមិនមានការគិតសេវាសម្រាប់ QR Code ទេ​ប្រសិនបើចង់ប្តូរផ្លាកថ្មីអក្សផុស គឺត្រូវចំណាយ 65000R ហើយមាន QR Code នៅទីនោះស្រាប់។ សម្រាប់ស្លាកលេខចាស់ មិនមានតម្រូវឲ្យផ្លាស់ប្តូរឡើយ តែបើម្ចាស់យានយន្តចង់បាន QR Code យើងនិងដោះស្រាយអុតជូនដោយមិនគិតថ្លៃសេវាទេ ។ ចំពោះការផ្ទេរឈ្មោះម្ចាស់ដើម មកអ្នកទិញប្រើបន្ត តម្លៃកាត់ឈ្មោះអស់ 48000រ បើកាត់​ ឈ្មោះ​ឆ្លងខេត្ត ចំណាយអស់ 101000R ដោយឡែក បើសិនមិនអាចផ្ទេរកម្មសិទ្ធបាន ត្រូវបង់ពន្ធប្រថាប់ត្រា 3%នៃតម្លៃរថយន្ត ទៅកាន់ពន្ធដារជាមុនសិន។
សូមបញ្ជាក់ថា បើតាម​ឯកឧត្តមរដ្ឋមន្ត្រី នៅ​កម្ពុជា មាន​រថយន្ត ដែល​បាន​ចុះបញ្ជី​រួចរាល់ ប្រមាណ​៥០​ម៉ឺន​គ្រឿង និង​ម៉ូតូ​៣,៣​លាន គ្រឿង​៕



➤ពិភពចែករំលែក World Share - Blogger Network Social News Update 



Sponsor Test