បើកបរសូមប្រុងប្រយ័ត្នជានិច្ច! ស្លាប់៤នាក់ និង៧នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ លើផ្លូវជាតិលេខ៥ ស្រុកសាមគ្គីមានជ័យ












ខេត្តកំពង់ឆ្នាំង ៖
 យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ Camry បុកជាមួយរថយន្ដក្រុងដឹកអ្នកដំណើរ រួចបន្ដទៅបុករថយន្ដធុនធំមួយគ្រឿងទៀត នៅម៉ោង១០៖១០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧​ តាមបណ្ដោយផ្លូវ​ជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
របាយការណ៍របស់នគរបាលចរាចរណ៍បញ្ជាក់ថា ​មុនពេលកើតហេតុ ឃើញរថយន្តម៉ាក TOYOTA CAMRY ពណ៌​ប៉ៃតងចាស់ ពាក់ផ្លាកលេខ ភ្នំពេញ ​2A-5416 បើកបរដោយ បុរសម្នាក់ឈ្មោះ ផន ភារី ​អាយុ​២២​ឆ្នាំ ​​ក្នុង​ទិសដៅពីជើងទៅ​ត្បូង ដោយមានដឹកអ្នកដំណើរ ជាក្រុមគ្រួសារចំនួន៧នាក់ (​ស្រី​៣នាក់)​ បានបើកវ៉ារថយន្តដឹកទំនិញធុនធំ១គ្រឿង ស្រាប់តែ​ទៅបុករថយន្តក្រុងម៉ាក HYUNDAI ពណ៌ស-​ខៀវ ពាក់ផ្លាកលេខ​ ភ្នំពេញ ​3C-9712 ​ក្នុង​ទិសដៅច្រាស់គ្នា ហើយក៏បានខ្ទាតទៅបុករថយន្តធំ១គ្រឿងទៀត ម៉ាក FUSO ពណ៌​ស្លែ ពាក់ផ្លាកលេខ​តាកែវ ​3A-0590 ដែលកំពុងបើកបរមកពីក្រោយរថយន្តម៉ាក CAMRY ទើបរថយន្ដទៅមុខលែងរួច។
ក្នុងហេតុការណ៍ដ៏អាក្រក់នេះ បានសម្លាប់មនុស្ស៤នាក់ (ស្រីម្នាក់) របួសធ្ងន់ស្រាល៧នាក់ (ស្រី៤នាក់) និង​ខូចខាតរថយន្ត៣គ្រឿង។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សព ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯវត្ថុតាង​យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ដើម្បីដោះស្រាយតាមច្បាប់៕

ជួយ Share បន្តផង! ប្អូនស្រី រក្សា អាយុ១៥ឆ្នាំ បានបាត់ចេញពីផ្ទះ ៣ថ្ងៃហេីយ ខណៈនេះអ្នកផ្ទះកំពុងតាមរក!


បេីតាមម្ចាស់ Account Facebook ឈ្មោះ  "Srey Touch" បានផុសជាសារធារណៈថា បានបាត់ក្មួយស្រីចេញពីផ្ទះនៅម្ដុំអូរឬស្សី បាត់ដំណឹងមិនអាចទាក់ទងបាន តាំងពីថ្ងៃ27 រហូតដល់ថ្ងៃទី30 ខែមេសា ២០១៧នេះ នៅមិនទាន់រកឃើញទេ ដែលមានរូបដូចខាងក្រោមនេះ ៖



បើមានបងប្អូនណាបានជួបឬបានស្គាល់

សូមទាក់ទងតាមលេខ 

  1. 077377937              
  2. 012353095

សូមជួយ Share ឆាប់រកឃើញនាងវិញផង!សូមអរគុណ! (03:08am 30-04-2017)

ផ្លូវ​ស្ទះ​ពេក ​បុរសម្នាក់បើករថយន្ត Pirus យ៉ាង​លឿន​វ៉ា​គេ​ឯង ចុង​ក្រោយ​បើក​ឡើង​ទៅ​ឈរ​លើ​ទ្រូង​ផ្លូវ​ស្អាត


រាជធានី​ភ្នំពេញ: យុវជន​ម្នាក់​បើក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ កាម​រី​ព្រូស ក្នុង​ល្បឿន​លឿនមិន​ប្រយ័ត្ន​ជ្រុល​រេ​ចង្កូត​បុក​ឡើង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ បញ្ឈរ​ក​ង់​២​ឡើង​លើ បណ្តាល​អោយ​រង​ការ​ខូច​ខាត​ទាំង​រថយន្ត និង​របាំង​ថ្ម នៅ​ចំណុច​ក្បែរ​ស្តុប​ទេពផន ស្ថិត​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ផ្សារ​​ដេប៉ូ១ ខណ្ឌ​ទួល​គោក នា​វេលា​ម៉ោង​២០​និង​០០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៧​នេះ ។


រថយន្ត​បង្ក​ហេតុម៉ាក កាមរី​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ បាត់​ដំបង 2B-1546 បើកបរ​ដោយ​យុវជន​ម្នាក់​វ័យ​ប្រមាណ​២០​ឆ្នាំ ។


ប្រភព​អោយ​ដឹង​ថា យុវជន​ខាង​លើ​បើក​បរ​រថយន្ត តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​​ដៅពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​គួរ​សម លុះ​មក​ដល់​ចំណុច​ខាង​លើ ទំនង​ជា​វ៉ា​នឹង​អ្វី​មួយ​ដែល​នៅ​ពី​មុខ​ខ្លួន ស្រប​ពេល​នោះ​ចរាចរណ៍​នៅ​ទី​នោះ​កំពុង​ស្ទះ ក៏​ស្រាប់​តែ ជ្រុល​ចង្កូត​បុក​កំរោល​ឡើង​បញ្ឈរ​ជើង​២​លើ​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​តែ​ម្តង ។


ក្នុង​គ្រោះថ្នាក់​ខាង​លើ​នេះ បាន​បណ្តាល​អោយ​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​ត្រូវ​រង​ការ​ខូច​ខាត​ដាច់​ចេញ​ពី​គ្នា​ដោយ​ឡែក​រថយន្ត ត្រូវ​រង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ គួរ​សម ។


ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន រួម​ជា​មួយ​នគរបាល​ជំនាញ​ចុះ​អន្តរាគមន៍ វាស់​វែង​ស្ទូច​យក​រថយន្ត​ខាង​លើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់​ចាំ​បន្ត​នីតិ​វិធី​ច្បាប់ ៕

រូបភាពពី ៖ ដំណឹងយប់មិញ

ABC Breaking News : គ្រោះថ្នាក់ដ៏សាហាវរថយន្ត៤គ្រឿងបុកបន្តគ្នាពេញទំហឹង មានអ្នកស្លាប់៣នាក់​ របួសធ្ងន់គៀបជាប់ក្នុងឡានជាច្រេីននាក់ទៀត នៅស្ពានពោធ៍ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុបានប្រាប់ឲ្យវិទ្យុABCដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទៀតហេីយ ដោយរថយន្ត៤គ្រឿងបុកគ្នាពេញទំហឹង មានអ្នកស្លាប់៣នាក់ និងគៀបជាប់នឹងរថយន្ត និងរងរបួសធ្ងន់ជាច្រេីននាក់ទៀត មានក្មេងចាស់ ប្រុសស្រី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចស្ពានពោធ៍ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។


ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងជិត១០៖២០នាទីយប់ ង្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ រថយន្តទាំង៤គ្រឿងនេះ សមត្ថកិច្ចមិនទាន់អះអាងថា រថយន្តមួយណាខុស ឬត្រូវទេ។ (ព័ត៍មានបន្ថែមABCនឹងជម្រាបជូនបន្ត)

ដកស្រង់ពី ៖ ABC FB

វណ្ណ វលក្ខណ៍ សំអាងការ 💞 មានសម្លៀកបំពាក់ដ៍ស្រស់ស្អាត សម័យចំសម័យ បុរាណចំបុរាណ រំលេចដោយគ្រឿងអលង្កា មានត្បូងចែងចាំង ការតុបតែងមុខក៏ស្រស់ស្អាត!នៅចាំអីទៀត!


វណ្ណ វលក្ខណ៍ សំអាងការ 💞

មានសម្លៀកបំពាក់ដ៍ស្រស់ស្អាត សម័យចំសម័យ បុរាណចំបុរាណ រួមជាមួយនឹងគ្រឿងអលង្កា ដែលមានរំលេចត្បូងចែងចាំង នៅចាំអីទៀតឱកាសពិសេស!!! រួសរាន់ឡើង... 

ភាពស្រស់ស្អាត សម្លៀកបំពាក់ស្អាត ការតុបតែងមុខក៏ស្រស់ សក់ក៍ឥតខ្ចោះ តម្លៃអាចសាកសួរបាន...

ទំនាក់ទំនងលេខទូរស័ព្ទ 012 58 48 42 

016 58 48 42

 

វណ្ណ វលក្ខណ៍ សំអាងការ 💞

មានសម្លៀកបំពាក់ដ៍ស្រស់ស្អាត សម័យចំសម័យ បុរាណចំបុរាណ រួមជាមួយនឹងគ្រឿងអលង្កា ដែលមានរំលេចត្បូងចែងចាំង នៅចាំអីទៀតឱកាសពិសេស!!! រួសរាន់ឡើង... 

ភាពស្រស់ស្អាត សម្លៀកបំពាក់ស្អាត ការតុបតែងមុខក៏ស្រស់ សក់ក៍ឥតខ្ចោះ តម្លៃអាចសាកសួរបាន...


ទំនាក់ទំនងលេខទូរស័ព្ទ 

  1. 012 58 48 42 
  2. 016 58 48 42