Showing posts with label អប់រំ. Show all posts
Showing posts with label អប់រំ. Show all posts

ការពិតអញ្ចឹងទេ ៖ ម៉ាដូណា សុខចិត្តឲ្យគេរិះគន់ ក្នុងបំណងអប់រំប៉ុណ្ណោះ ………(មានវីដេអូ)

[ពិភពចែករំលែក-World Share]
វីដេអូដែលមានការឈ្លោះប្រកែកគ្នាព្រោះមានបុរសម្នាក់បានលួចថតវីដេអូ តារាកំប្លែង ម៉ាដូណា និងគ្នីគ្នា ប៉ុន្មាននាក់ទៀតដែលកំពុងហូបចុកលើទឹកជ្រោះ ហើយក៏បានពង្រាយសម្រាមពាសវាលពាសកាលចូលទៅទឹកជ្រោះដែលកំពុងតែហូរផងដែរ។ វីដេអូនេះត្រូវបានបណ្ដាអ្នកនិយមលេងអ៊ីនធឺណិតចែកចាយគ្នា និងមានការរិះគន់ ជេរប្រទិច ម៉ាដូណា យ៉ាងខ្លាំងដល់ថ្នាក់លោក មិនហ៊ានសូម្បីតែដើរចេញពីផ្ទះ ដែលគេបានចោទលោក ថាជាតារាម្នាក់ដែលមានគំរូមិនល្អ។

មុននេះបន្តិចលោក ម៉ាដូណា បានបង្ហោះវីដេអូព្រមទាំងធ្វើការបកស្រាយអំពីបញ្ហា ដែលពុកម៉ែ បងប្អូនបានយល់ច្រលំ ថានេះ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះទេ ដោយវីដេអូនេះលោក បានរួមគ្នាធ្វើឡើង ដើម្បីប្រជាជនយើងងាកមកមានការចាប់អារម្មណ៍ចំពោះបរិស្ថាន និងចេះថែរក្សាបរិស្ថាននៅជុំវិញខ្លួនរបស់យើង។​ ដោយលោក ម៉ាដូណា បានបង្ហោះសារថា  ”នេះជាការបកស្រាយរបស់ខ្ញុំ ប្រសិនពុកម៉ែបងប្អូនពេញចិត្តសូមជួយលើកទឹកចិត្តដោយការ like នឹង shares អោយបានច្រើនដូចវីដេអូដំបូងផងដែរ ដោយក្តីគោរពពីខ្ញុំ”៕

សូមមើលវីដេអូខាងក្រោម៖


បើយោងតាមគណនីយហ្វេសប៊ុករបស់លោក គឹម សួ បានអះអាងថា«សង្ឃឹម ថាពុកម៉ែបងប្អូនក្រោយពីបានទស្សនាវីដេអូមួយនេះហើយ ពុកម៉ែបងប្អូននឹងយល់ អំពីអត្ថន័យ នូវអ្វីដែលពួកយើងកំពុងតែបង្ហាញ។ លោក គឹម សួ ដែលល្បីខាងបង្កើតវីដូឃ្លីបអប់រំសង្គម ជាងជាការងារតារាសម្តែងភាពយន្ត លោក ក៏ពោលថា សូមស្ងើចសរសើរហើយ ហើយក៏សូមអរគុណ ចំពោះការលះបង់របស់ ម៉ា ដូណា កញ្ញា ម៉ា នីកា និងលោក លាង ឧត្តម្ភ ទ្រី ណុប ភ័ណ សុខរ៉ា ។ ជាមួយគ្នានោះ លោក គឹម សួ ក៏បានបញ្ជាក់នៅក្នុងសារដដែលនោះថា «ការលះបង់របស់អ្នកទាំងអស់គ្នាពិតជាមានតម្លៃខ្លាំងណាស់ ដឹងទេថា ការលះបង់របស់អ្នកទាំងអស់គ្នាអាចធ្វើឲ្យប្រជាជនយើងងាកមកមានការចាប់អារម្មណ៍ចំពោះបរិស្ថានយ៉ាងខ្លាំង។ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នា»។
និងខាង​ក្រោម​នេះ​ជា​វីដេអូ​៤​ឃ្លីប​ដែលជា​កំណាត់​នៃ​ចំនុច​អាក្រក់​ដើម្បី​ឲ្យ​មាន​ការ​រិះគន់​ជាមុន
គួរ​យល់​ថា រមនីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​របស់​ខ្មែរ ដែល​ជា​កេរ​​ដំណែល​របស់​បុព្វបុរស​យើង ជា​ទី​ឋាន​លំហែ​កាយ លំហែ​អារម្មណ៍ ដ៏​គួរ​ឲ្យ​ជាប់​ចិត្ត។ យើង​អាច​គយគន់​មើល​ទេសភាព​ព្រៃព្រឹក្សា បព្វតា អូរ ជ្រោះ ប្រាសាទ​នានា ​គួរ​ជាទី​រីរាយ ធ្វើ​ឲ្យបាត់​ភាព​តានតឹង ឬ​កង្វល់​ផ្សេង​ៗ​ផង។ តែ​ផ្ទុយ​ទៅ​វិញ បើ​ទី​ដែល​ស្រស់​ស្អាត​នោះ​បែរ​ជា​មាន​សំរាម​ កខ្វក់ ក្លិន​ស្អុយ ឆ្អេះ​ឆ្អាប គរ​ជា​គំនរ ឬ អណ្ដែត​ត្រៀបត្រា លើ​ផ្ទៃ​ទឹក​នោះ វា​នឹង​ប្រែក្លាយ​ទី​នោះ​ទៅ​ជា​កន្លែង​ដែល​គួរឲ្យ​ខ្ពើម​រអើម លែង​ជា​ទី​រីក​រាយ​នៃ​ជន​ផង​ទាំង​ឡាយ​ទៀត​ហើយ។​ នោះ​ក៏​ដោយសារ​តែ​ជន​មួយ​ចំនួន​តូច​ដែល​ពុំ​មាន​របៀប​រៀបរយ ខ្វះ​សុជីវធម៌ និង​ខ្វះ​អនាម័យ មិន​បាន​យល់​ដឹង​ពី​បរិស្ថាន និង​សម្បត្តិ​សាធារណៈ ទៅ​លេង​ហើយ ចេះ​ស្រឡាញ់ ចេះ​សរសើរ​ថា​ស្អាត​ដែរ តែ​មិន​ចេះ​ថែ​រក្សា​ភាព​ស្អាត​នោះ បែរ​ជា​បង្ក​ឲ្យ​មាន​ភាព​ហ្មងសៅ​ទៅ​វិញ៕

ហួសខិត្តអ្នកសិល្បះចេញមកទើសអ្នកសិល្បះទៀតហើយ ហម ឈរ៉ា ទើបលែងលះប្រពន្ធមិនទាន់បានប៉ុន្មានផង ស្រាប់ត្រូវអ្នកសិល្បៈ រិះគន់អត់ទំនងថា…..(មានវីដេអូ)


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ហម ឈរ៉ា តារាសម្តែងជើងចាស់ល្បីឈ្មោះហើយក៏ទើបតែលឺដំណឹងថាទើបតែលែងលះគ្នាជាមួយប្រពន្ធរួចមកមិនទាន់បានប៉ុន្មានម៉ោងផងស្រាប់តែមានការរិះគន់ពី លោក រិទ្ធ ដែលជាអ្នកសិល្បៈដូចគ្នាទៀត។

គឺរឿង លោក ហម ឈរ៉ា ជំរុញឲ្យគេសរសេរអក្សរខ្មែរជំនួសការសរសេរភាសាអង់គ្លេស ដោយប្រើសូរខ្មែរ។ ហើយការរិះគន់នេះមហាជនភាគច្រើនគឺមិនគាំទ្រលោក រិទ្ធ ឡើយ ដោយគ្រាន់តែលោក ហម ឈរ៉ាចង់អភិរក្សអក្សរខ្មែរនោះ។
លោក រិទ្ធ បានរៀបរាប់នៅលើបណ្តាញសង្គមរបស់ខ្លួនថា «សូមផ្ញើវីដេអូនេះជូនទៅបង ហម ឈរ៉ា ជាពិសេស។ ពេលខ្លះបើបងអាចយកពេលវេលាដ៏មានតម្លៃរបស់បងទៅធ្វើរឿងដែលមានប្រយោជន៍ជាងនេះប្រហែលជាល្អ សូមអរគុណ៕

សូមទស្សនាអ្នកសិល្បះចេញទើសអ្នកសិល្បះដូច្នឹងផង!​


ស្នងការប៉ូលីសខេត្តកណ្ដាល សរសើរ K01 ចឹងតើបានជាផ្សាយផ្ទាល់ និយាយផ្ទាល់... អត់ខ្វល់ពីវិជ្ជាជីវះ សីលធម៍ ហើយអត់ជំពាក់អ្នកណាមួយរៀល តែបើមានទៀតបែបអាចហើយ!​


[ពិភពចែករំលែក]
តាមដានរឿងរ៉ាវរបស់លោក K01 បន្តទៀត
ក្រោយពីបានចូលខ្លួនបំភ្លឺ នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោក ឃឿន សុឡា ហៅ K01 នេះត្រូវបានលោកពូ អៀវ ចំរេីន ស្នងការប៉ូលីសខេត្តកណ្ដាល បន្ថែមថា ៖ គ្រាន់តែកាតចាងហ្វាងកាសែតនៅស្រុកខ្មែរដាក់ម៉ាកាបូបម្ចាស់ថ្លៃអើយ ចឹងតើបានជាផ្សាយផ្ទាល់ និយាយផ្ទាល់... អត់ខ្វល់ពីវិជ្ជាជីវះ សិលធម៍ ហើយអត់ជំពាក់អ្នកណាមួយរៀលយ៉ាងដូច្នេះម្ចាស់ថ្ងៃ ។ តែមិនអីទេជេរតុលាការ អយ្យការខេត្តកណ្តាល លើកនេះបានលោកអត់ឪនឲ្យម្តងគ្រាន់តែ សន្យាមិនមានកំហុសលើកក្រោយទៀតទេ....តែបើមានទៀតបែបអាច......ហើយ..៕

នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោក ឃឿន សុឡា ហៅ K01 ចាងហ្វាងសារព័ត៌មានកម្លាំងមនុស្សធម៌ បានទទួលស្គាល់កំហុសខ្លួននៅក្នុងការផ្សាយផ្ទាល់ (Live វីដេអូ) អំពីការចុះអនុវត្តសាលដីការបស់តុលាការ នៅស្រុកស្អាង ខេត្តកណ្ដាល កាលពីកន្លងទៅ ដែលធ្វើឱ្យសាធារណជនជាច្រើនមានការយល់ច្រឡំ និងស្តីបន្ទោសលើសមត្ថកិច្ច ជុំវិញករណីតុលាការចុះអនុវត្ត​សាលក្រម​នោះ។ ដោយសមាសភាពចូលរួម
-លោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី
-លោកព្រះរាជអាជ្ញារង ទិន សុចិត្រា
-លោក ស្នងការរង រឿន ណារ៉ា
-លោក ឡាក់ ម៉េងធី នាយ.ការិយាល័យ
ជាលទ្ធផល ៖ ការឆ្លើយបំភ្លឺ លោក ឃឿន សុឡា ហៅ K01 ដូចខាងក្រោម៖
នៅថ្ងៃទី០៨.០៩.២០១៧ វេលាម៉ោង ៩ព្រឹក ខ្លួនបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា ៖ តុលាការ ខេត្តកណ្ដាលនិង អាជ្ញាធរ ស្រុកស្អាង បានចុះអនុវត្ដ សាលដីកាតុលាការ ហើយបានវាយកំទេចផ្ទះប្រជាពលរដ្ឋទៀតផង ។ បន្ទាប់មកខ្លួន រួមនិងសមាជិកមួយចំនួនទៀត បានជិះម៉ូតូចេញពីស្ថានីយ៍ ផ្សាយ នៅភូមិព្រែកកំពឹស បានធ្វើការឡាយផ្ទាល់ រហូតដល់ចំណុចកើតហេតុ ភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល ។ ពេលទៅដល់បានសម្ភាសន៍ជាមួយ ភាគីចាញ់ក្ដី និង បានជេរអាជ្ញាធរមូលដ្ឋាន ជេរតុលាការ អាជ្ញាសាលាចៅក្រម ក្រឡាបញ្ជី ពិតប្រាកដមែន ដោយសារ ខ្លួន ពិតជាបានប្រើប្រាស់ពាក្យសំដី មិនសមគួរ ជេរប៉ៈពាល់ដល់ ស្ថាប័នអយ្យការ តុលាការអាជ្ញាធរ មូលដ្ឋាន និង កងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមអនុវត្តដោយមិនបានក្ដាប់បានសាច់រឿង ច្បាស់លាស់ និងដឹងប្រភព មិនច្បាស់ការ ឭតាមគេថា ហើយ មានការខឹងផង ក៏បាន live ជាវីដេអូ បង្ហោះផ្ទាល់លើ page facebook ចែកជូនជាសាធារណៈ ។

ក្រោយយល់ដឹងពីកំហុស របស់ខ្លួន យល់ព្រមទទួលស្គាល់កំហុសដោយមិនមានការបង្ខិតបង្ខំ បានស្ម័គ្រចិត្ត សន្យាជាលាយលក្ខអក្សរចំពោះមុខសមត្ថកិច្ច ថា ឈប់ប្រព្រឹត្តអំពើខុសឆ្គង ធ្វើឲ្យប៉ៈពាល់ដល់ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរ ដែលមានការពាក់ព័ន្ធ បើមានអនុវត្តផ្ទុយ ពីការសន្យាខាងលើ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
ក្រោយបញ្ចប់ ការសាកសួរ បំភ្លឺ ដោយបានការឯកភាព ពីលោក ព្រះរាជអាជ្ញា សមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ បានអនុញ្ញាតឲ្យលោកឃឿន សុឡា ហៅ k01 វិលត្រឡប់ទៅលំនៅដ្ឋាន វិញ។​

ញ៉ាក់សាច់! យុទ្ធនាការចុះត្រួតពិនិត្យជាតិស្រវឹង ក្នុងភូមិសាស្រ្តរាជធានី រកឃេីញអ្នកបើកបរស្រវឹង ១,១១៤នាក់ ក្នុងចំណោម ៣,០៣៣នាក់



 [ ពិភពចែករំលែក ] 
រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ចុះយុទ្ធនាការត្រួតពិនិត្យជាតិស្រវឹង ក្នុងភូមិសាស្រ្តរាជធានីរយៈពេល១៧ថ្ងៃ រកឃើញអ្នកបើកបរស្រវឹង ១,១១៤នាក់ ក្នុងចំណោមអ្នកបើកបរ៣,០៣៣នាក់ ដែលបានត្រួតពិនិត្យ ក្នុងនោះអ្នកបើកបរម៉ូតូស្រវឹង៤៩នាក់។

ជាមួយនេះ ចំពោះអ្នកបើកបរយានយន្ត ដូចជាទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងរថយន្តដែលកំពុងធ្វើចរាចរណ៍ តាមដងផ្លូវហើយមិនមានបណ្ណសម្គាល់ (កាតគ្រី) ឬគ្មានផ្លាកលេខ គឺល្មើសនិងមាត្រា១២ នៃអនុក្រឹត្យលេខ៤៤ ស្តីពីការពិន័យអន្តរការណ៍ ចំពោះល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវពិន័យជាប្រាក់៤០ម៉ឺនរៀលចំពោះយានយន្តធុនស្រាល និង៨០ម៉ឺនរៀលចំពោះយានយន្តធុនធ្ងន់។

សូមបញ្ជាក់ផងដែរថា ដោយសារនៅឆមាសទីមួយនេះសង្កេតឃើញថាអាត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ មានការកើនឡើងគួរឲ្យកត់សម្គាល់នោះ ដើម្បីកាត់បន្ថយការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រោមការចង្អុរ ណែនាំពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ នឹងដឹកនាំកម្លាំង ចំនួន៨០នាក់ ជាមួយនឹងរថយន្តចំនួន ១០គ្រឿង ម៉ូត១០គ្រឿង ដើម្បីចុះចល័តត្រួតពិនិត្យ ពង្រឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង បើកបរយានជំនិះ បញ្ច្រាស់ទិស ការឈប់ ការចតល្មើសមាត្រា២៣ នៅតាមបណ្តាផ្លូវសំខាន់ៗ មួយចំនួនក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍សង្ឃឹមថា តាមរយៈការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ជាចំណែកធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក្នុងកម្រិតអប្បរមាពីមួយថ្ងៃទៅមួយថ្ងៃ ផ្តល់ការយល់ ដឹងអំពី សុវត្ថភាព ចរាចរណ៍ផ្លូវគោក គ្រប់គ្រងសុវត្ថភាពចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ ផ្លូវគោក និងទប់ស្កាត់ ការប្រព្រឹត្តបទល្មើសដែលបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់។

លោកក៏សូមអំពាវនាវបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអោយបានល្អ ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុត៕


[ពិភពចែករំលែក]

R.I.P ឪពុកបង្កើតលោក ព្រំ សាន អ្នកការសែតជេីងចាស់(ខ្សែស្រឡាយចិន) បានទទួលមរណៈភាពហេីយ ដំណឹងនេះ ចាត់ទុកជាការអញ្ជើញ ញាតិមិត្តជិតឆ្ងាយទាំងអស់ចូលរួម!​


[ពិភពចែករំលែក - World Share]
(R.I.P) សូមចូលរួមរំលែកទុក្ខចំពោះផង ឪពុកបង្កើតលោក ព្រំ សាន អ្នកការសែតកូនចៅចិន (កូនកាត់ខ្មែរ-ចិន) ជើងចាស់ ជាង៣០ឆ្នាំ និងជាអនុប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួងព័ត៌មាន ដែលឪពុកគាត់បានទទួលមរណៈភាពហេីយ នេះបេីយោងតាម Account Facebook "Prum San" កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះថា "ឪពុកខ្ញុំផុតដង្ហើម នៅវេលាម៉ោង៣,១៥នាទីទៀបភ្លឺ នៃថ្ងៃប្រជុំបិណ្ឌ ទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅលំនៅដ្ឋានគាត់ផ្ទាល់  ផ្ទះលេខ ៤២អឺ០ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះពីស្ពានច្បារអំពៅចម្ងាយ១០០មែត្រ។ សពឪពុកខ្ញុំនឹងត្រូវហែទៅបញ្ចុះ នៅវេលាម៉ោង៧,០០ព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឰ ខេត្តកណ្តាល។

បុណ្យ៧ថ្ងៃ+១០០ថ្ងៃ នឹងប្រារព្ធធ្វើនៅថ្ងៃច័ន្ទទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហស្ថានខាងលើដដែល។

ដំណឹងនេះ ចាត់ទុកជាការអញ្ជើញ ញាតិ មិត្ត និងបងប្អូនជិតឆ្ងាយទាំងអស់ ដែលមានបំណងមកចូលរួម
​សូមឲ្យវិញ្ញាណក្ខន្ធលោកតាបានទៅកាន់ឋានសុគតិភព ដោយស្ងប់សុខ!​

លេខទូរស័ព្ទទាក់ទង : ០១២៩១៩៩០០ / ០៨៦៩១១៤០៤

ពិភពចែករំលែក