ខេត្តសៀមរាប ៖ (ផ្ទះធំ ទ្រនំខ្ពស់ តែបញ្ហាផ្លូវចិត្ត ធំជាងអ្វីគ្រប់យ៉ាង) ស្ត្រីវ័យ២២ឆ្នាំម្នាក់ ពេលមុនបានលេបថ្នាំសម្លាប់ខ្លួន តែមិនស្លាប់ ក៏ដើរទៅយកសម្រាប់ដាក់ព្យួរអាវ ពណ៌ខៀវ ទៅចងភ្ជាប់នឹងបង្អូច ក្នុងបន្ទប់ដេករបស់ខ្លួន ជាន់ទី២ ឯម្តងទៀតជាមួយកន្សែងពោះគោ ពណ៌.ស មកចង.ក សម្លាប់ខ្លួនស្លាប់បានសម្រេច បង្កការភ្ញាក់ផ្អើលពេញភូមិ កាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី០៣ មិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារខឹងប្តីលេងល្បែងនិយាយគ្នាមិនស្តាប់ ហើយមិនចេះជួយការងារផ្ទះ ។
សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គឹម ល័ក្ខស្មី (Kim Leaksmy) ហៅ ស្រីនុច អាយុ២២ឆ្នាំ ជាលក់ដូរ មានប្តីឈ្មោះទ្រី វណ្ណធី អាយុ២៤ឆ្នាំ ហើយមានកូនប្រុសម្នាក់អាយុ៣ឆ្នាំ ពួកគេមានទីលំនៅនៅចំណុចផ្ទះកើតហេតុ ។
បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានថា មុនពេលកើតហេតុ មានបងប្អូនខាងជនរងគ្រោះ និងប្រជាពលរដ្ឋដែលស្គាល់ បានមកប្រាប់សមត្ថកិច្ចថា មានករណីចង.កសម្លាប់ខ្លួន ពេលនោះសមត្ថកិច្ចជំនាញ ក៏បានចុះដល់កន្លែងកើតហេតុ សពត្រូវបងប្អូនបានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ខ្លាចក្រែងអត់ទាន់ស្លាប់ តែខាងមន្ទីរពេទ្យបានប្រាប់ថា នាងបានស្លាប់បាត់ទៅហើយ ។ ទើបដឹកយកមកផ្ទះវិញរងចាំសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ។
បេីតាមទិន្នន័យហ្វេសប៊ុកឈ្មោះ Phath Mady បានបង្ហោះថា កាលពីម៉ោង០៣:១៤នាទី ថ្ងៃទី០៣ មិថុនា ២០១៨ដូច្នេះថា យល់សុបិន្តថាបាក់ធ្មេញចង្កូមខាងលើតើមានន័យថាម៉េច? ដោយមិនសូវមានអ្នកលេងហ្វេសប៊ុក Comments ប្រាប់ឡើយ។ ក្រោយមកទៀតនៅម៉ោង០៥:៤០នាទីឈ្មោះ គីម ល័ក្ខស្មី "Kim Leaksmy" បានស្លាប់ហេីយ នៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ២០១៨នេះ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡេីយ ដោយភ្ជាប់ជាមួយរូបភាព៤សន្លឹកដែលបង្ហាញពីនារីម្នាក់បានស្លាប់និងមានមនុស្សស្រែកត្រហ៊ោរយំទៀតផង។
ខាងក្រោមនេះគឺការសរសេររៀបរាប់របស់ហ្វេសប៊ុកឈ្មោះ Phath Mady ដូច្នេះថា
"បងប្អូនមិត្តភក្កិ ណាជាមិត្តជាញាត្តិ ខ្ញុំសូមប្រកាស់យប់នេះម៉ោង 7:30នាទី #គីមល័ក្ខស្មី បានទទួលមរណភាព. យល់សុបុិណបាក់ធ្មេញ. សូមអូនទៅអោយបានស្ងប់សុខ RIP ពេលនេះបានត្រឹមសោកស្តាយដែលអ្វីៗគ្រប់យ៉ាងបាត់បង់គ្មានថ្ងៃត្រឡប់. ទោះlike Pic comment, chat, call លែងឮសំលេងគាត់ជារាងរហូតហើយ.
ផ្ទះធំ ទ្រនំខ្ពស់ តែបញ្ហាផ្លូវចិត្ត ធំជាងអ្វីគ្រប់យ៉ាង"
តែបើតាមហ្វេសប៊ុកឈ្មោះ (Kim Ravy) ដែលជាឪពុកបង្កើតរបស់នារីរងគ្រោះ បានបង្ហោះដែរថា ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះថា "កូនស្រីខុំ្ញបានសា្លប់ហើយនៅល្ងាចថ្ងៃទី០៣/o៦/២០១៨" ហើយប្រហែលមួយម៉ោងក្រោយទៀតគាត់ក៏បានបង្ហោះទៀតថា "ការសា្លប់របស់កូនស្រីខុំ្ញ ឈឺចាប់ដោយសារបានប្តីចំជាអ្នកញៀនថាំ្ន កែមិនឡើង ចុងក្រោយកូនខ្ញុំសំរេចចិត្តបពា្ចប់ជីវិតដោយខ្លួនឯង សូមកូនទៅកាន់ឋានសុខ ជាតិក្រោយសូមជូបមនុស្សល្អ មនុស្សមានសមត្ថភាព និងមានចិត្តធម៏ សំរាប់ជីវិតកូន" ។
យ៉ាងណាមិញទំព័រពិភពចែករំលែក បានស្រាវជ្រាវ រកហ្វេសប៊ុករបស់បុរសជាប្ដីនារីឈ្មោះ "Tri Van Thy" ដោយមិនឃើញមានបង្ហោះអ្វីនៅឡើយទេ តែមួយរយះមុនក៏មានការបង្ហោះរូបភាពផ្អែមល្ហែមជាមួយប្រពន្ធនិងកូនផងដែរ ។ ជាមួយគ្នានេះដែរ ហ្វេសប៊ុករបស់នារីរងគ្រោះដែលមានឈ្មោះថា "Kim Leaksmy" ដែលបង្ហោះកាលពីវេលាម៉ោង១២:២៥នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះដែរ ដោយសរសេររៀបរាប់ខ្លីថា "មោះ! ណាគេទំនេរទៅចងកលេង ពីនាក់ហេ"
បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួចរាល់ហើយ ព្រមទាំងធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា ស្ត្រីរងគ្រោះគឺពិតជាចង.ករ សម្លាប់ខ្លួនឯង ពិតប្រាកដមែន ។ បច្ចុប្បន្នសពនារីរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕ អត្ថបទរូបភាព AhBoYz៚