ថ្មីៗនេះអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះព័ត៌មានមួយនេះ រួមទាំងវិដេអូ ដែលផ្អើលចែកចាយបន្តគ្នាយ៉ាងច្រើនថា អោយតែម៉ាកៗនិងស្លាប់អស់ហើយ! វៀតណាមរកឃើញទីតាំងផលិត កាហ្វេផ្សំពីកំទេចថ្មពិល និងធូលីដី ក្រោយផលិតលក់ចេញរាប់សិបតោន!
(ប្រទេសវៀតណាម) ៖ កម្លាំងសមត្ថកិច្ចវៀតណាមឆ្មក់ចូលបង្ក្រាប ទីតាំងសិប្បកម្មផលិតកាហ្វេមួយកន្លែង ជាកម្មសិទ្ធិ របស់ឈ្មោះ Nguyen Thi Loan ដោយរកឃើញថា បានផលិតកាហ្វេពីវត្ថុធាតុដើមដែលបង្កគ្រោះថ្នាក់ខ្លាំង ដែលមានដូចជា ម្សៅខ្មៅរបស់ថ្មពិលជាដើម និងធាតុផ្សំជាច្រើនទៀតដែលប៉ះពាល់សុខភាពជាច្រើនទៀត។
កម្លាំងសមត្ថកិច្ចវៀតណាមបានឆ្មក់ចូលចាប់ កាលពី រសៀលថ្ងៃចន្ទ័ ទី១៦ មេសា ឆ្នាំ២០១៨ កន្លងទៅ ក្នុងទីតាំងសិប្បកម្មផលិតកាហ្វេមួយកន្លែង ជាកម្មសិទ្ធិ របស់ឈ្មោះ Nguyen Thi Loan ស្ថិតនៅក្នុងខេត្ត Dak Nong ប្រទេសវៀតណាម បន្ទាប់ពីទទួលបាន សេចក្ដីរាយការណ៍ពីអ្នកស្រុក អំពីសកម្មភាពគួរឲ្យ សង្ស័យរបស់សិប្បកម្មផលិតកាហ្វេនោះ។
ម្ចាស់ទីតាំងខាងលើបានប្រាប់ថា ខ្លួនបានទិញ គ្រាប់កាហ្វេ គុណភាពអន់ ពីកន្លែងផលិតកាហ្វេធំៗ ក្នុងតម្លៃថោក រួចយកទៅលាយជាមួយ វត្ថុធាតុដើមផ្សេងទៀត ដូចជា ម៉្សៅខ្មៅ ធូលីដី និងធ្យូងថ្មពិល ដេីម្បីលាយឲ្យក្លាយជា កាហ្វេខ្មៅ! ។
ក្រោយឆ្មក់ចូលចាប់ អាជ្ញាធរបានរកឃើញ កាហ្វេផលិតរួចជាច្រើនតោន ក៏ដូចជាវត្ថុធាតុដើម ដែលប្រើក្នុងការផលិត រួមមានកាហ្វេសរុបចំនួនជាង ១២តោន និងម្សៅខ្មៅ ៣៥គីឡូក្រាម ដែលយកពីថ្មពិល (ប្រភេទ D Battery) និងធុងទឹកខ្មៅ ទម្ងន់ប្រហែល ១០ គីឡូក្រាម ផងដែរ៕