[ពិភពចែករំលែក]
សាលាខណ្ឌមានជ័យ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និង សមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ, លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ អធិការនគរបាលខណ្ឌមានជ័យ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យ ប្រធានការិយាល័យ ចំណុះ-ជំនាញ មន្ត្រីសាលាខណ្ឌមានជ័យ, ចៅសង្កាត់, មេប៉ុស្តិ៍, ផ្សារ បានអញ្ជើញចូលរួម ក្នុងពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៥ឆ្នាំ ដែលប្រារព្ធនៅសាលាខណ្ឌមានជ័យ។