សេចក្តីជូនដំណឹងជាបន្ទាន់!
នៅវេលាម៉ោងប្រមាណ០៧យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា នៅពេលវេលាបន្តិចទៀតនេះ នឹងមានការចល័តកងទ័ព និងយោធភណ្ឌមួយចំនួន ចេញពីមូលដ្ឋាននៅក្រុងតាខ្មៅឆ្ពោះទៅភូមិភាគឥសាន្តនៃប្រទេស ដោយត្រូវឆ្លងកាត់តម្រាយផ្លូវមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន ផ្លូវជាតិលេខ២ មហាវិថីព្រះនរោត្តម ស្ពានជ្រោយចង្វារ និងផ្លូវជាតិលេខ៦។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងសូមកុំមានការភ្ញាក់ផ្អើលចំពោះការចល័តកងទ័ពសំដៅទៅការពារទឹកដីនៅសមរភូមិមុខ។ សូមអរគុណ!
ប្រភពពី : Facebook