ភ្នំពេញ ៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលបំផុត នៅចុងខែឧសភា ដែលអតីតអ្នកដឹកនាំផលិតកម្មសាន់ដេ និងសព្វថ្ងៃ ជាអ្នកដឹកនាំផលិតកម្ម ថោន លោក រ៉េត បានទម្លាយនូវរឿងគ្រប់យ៉ាង រវាង លោក និង កញ្ញា យូរី ជាតារាចម្រៀងដ៏ល្បី ដែលពេលនេះ រូបនាង បានលួចក្បត់ ទៅទាក់ទងជាមួយនឹង តារាចម្រៀងប្រុសវ័យក្មេង លោក ប៊ីម៉ូ ជាដៃគូចម្រៀងជាមួយនាង។
កាលពីប៉ុន្មាននាទីមុននេះ រូបលោក បានបញ្ចេញសារយ៉ាងក្តៅ ដែលទម្លាយនូវរឿងផិតក្បត់ របស់កញ្ញាយូរី ដែលបានលួចស្នេហា ជាមួយ លោក ប៊ីម៉ូ ខណៈកំពុងតែនៅរួមផ្ទះ ជាមួយលោក ដូចជាប្តីប្រពន្ធ អស់រយៈពេល ៤ឆ្នាំ។
មិនតែប៉ុណ្ណោះ លោក រ៉េត ក៏បានបញ្ចេញ នូវរូបថតយ៉ាងផ្អែមល្ហែម រវាង នាង និង លោក ដើម្បីអះអាងឲ្យមហាជនបានដឹងថា ពួកគេបានស្រលាញ់គ្នាពិត ជាច្រើនឆ្នាំមកហើយ តែដោយសារគិតថា កញ្ញា យូរី ជាតារាចម្រៀងកំពុងតែមានសន្ទុះ ទើបលោក មិនដែលហ៊ានបង្ហោះរូបនៅក្នុងហ្វេសប៊ុក ហើយទើបតែពេលនេះ ដែលលោក សម្រេចចិត្ត បង្ហាញនូវរូបភាពផ្អែមល្ហែម និងសារដ៏ឈឺចាប់ ដែលកញ្ញាយូរី បានលួចផិតក្បត់លោក ពីក្រោយខ្នង ជាមួយនឹង លោក ប៊ីម៉ូ។
យ៉ាងណាមិញ កញ្ញា យូរី និង លោក ប៊ីម៉ូ មិនទាន់ចេញមុខបកស្រាយ ពីរឿងលួចទាក់ទងគ្នា ក្បត់ចិត្ត លោក រ៉េត នោះទេ ហើយអ្នកគាំទ្រ នឹងសង្ឃឹមថា ពួកគេ នឹងចេញមុខបកស្រាយ ពីរឿងនេះក្នុងពេលឆាប់ៗនេះ។
ព័ត៌មានយ៉ាងណា ខ្មែរឡូតនឹង បន្តចុះផ្សាយក្នុងពេលបន្ទាប់ទៀត៕