ឳពុកម្ដាយមិនទទួលស្គាល់ថាកូនខ្លួនជាមនុស្សស្រីធ្វេីប្រុស (Lesbian) ទេីបដើរពីកំពង់ស្ពឺ ដល់ភ្នំពេញ ដួលសន្លប់ ត្រូវវិទ្យុABCជួយសង្គ្រោះយកមកស្នាក់នៅទាំងយប់



រាជធានីភ្នំពេញ ៖ មានមនុស្សប៉ុន្មានអ្នកដែលយល់ពីអារម្មណ៏របស់ខ្ទើយមួយរូបនេះ? អ្នកម្ដាយលោកឪពុកបានបង្កើតកូនមកហើយហេតុអ្វីមិនទទួលស្គាល់ការពិតនៃកូនរបស់ខ្លួន? នៅព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧នេះ ក្នុងកម្មវីធី ABC 3 Spring គឺកម្មវីធី ខ្លឹម ថ្លុក Drama របស់ស្ថានីយ៍វិទ្យុABC ដែលផ្សាយផ្ទាល់នៅលេី Page ផ្លូវការរបស់ អាចារ្យ   អេ ដែលអ្នកនិយមលេងបណ្ដាញសង្គមមួយចំនួន តែងតែរិះគិនជាន់ពន្លិច និងមិនដែលមេីលពីឃេីញពីចំណុចល្អនោះ នៅចុងវគ្គទី១ នៃកម្មវិធី បានធ្វើបទសំភាសន៍ជាមួយនឹងប្អូនស្រីធ្វើជាប្រុសរីម្នាក់ ដែលបានជួបទុក្ខ ព្រោះត្រូវម្តាយមិនព្រមទទួលស្គាល់រូបគាត់ ព្រមទាំងជាស្តីបន្ទោសស្ទើរគ្រប់ពេលវេលាទាំងពេលខ្លះគាត់គ្មានកំហុស។   រូបភាពពី: (ABC Cambodia Family)

យោងតាមការសំភាសន៍ ខ្ទើយម្នាក់នេះបាននិយាយថាខ្លួនតែងតែជួយការងារផ្ទះ និងអាចធ្វើបានគ្រប់យ៉ាងដូចជាមនុស្សប្រុស ឃ្លាលគោ ឡើងត្នោត ដក់ស្ទូង..។ល។ គាត់បានទទួលរងការជិះជាន់ជាច្រើន រហូតដល់ថ្ងៃគឺគាត់មិនអាចទ្រាំបាន ក៏សម្រេចចិត្តរត់ចេញពីផ្ទះតាមការដែរចង់បានពីអ្នកជាទីគោរពរបស់គាត់។ ពេលដើរតាមផ្លូវខ្ទើយម្នាក់នេះបានដួរសន្លប់ តែត្រូវបានវិទ្យុ ABC បានទៅជួយសង្គ្រោះយកគាត់ទាំងយប់។    
សូមអរគុណក្រុមការងារABC ដែលតែងតែជួយអ្នកកំពុងត្រូវការទីពឹងស្នាក់នៅបណ្ដោះអាសន្ន!
សូមទស្សនាសាច់រឿងដ៏ជូរជត់របស់ខ្ទើយម្នាក់នេះខាងក្រោម: