រាជធានីភ្នំពេញ ៖ រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ បុរសជនជាតិចិនដៃដល់ ដែលបង្កហិង្សាទៅលើនារីម្នាក់ នៅហាងខាងរ៉ាអូខេមួយកន្លែង នៅក្នុងបរិវេណផ្សារបឹងត្របែកផ្លាហ្សា មិនទាន់ចេញមកដោះស្រាយនៅឡើយទេ ពាក់ព័ន្ធទៅនឹងករណីបុរសជនជាតិចិន ដែលគេស្គាល់ថា ជាមិត្តភក្តិរបស់ថៅកែហាងខារ៉ាអូខេ យីហោ QI HAO GONG GUAN ដែលមានទីតាំងនៅក្នុង បរិវេណផ្សារបឹងត្របែកផ្លាហ្សា ដែលបាន ប្រើអំពើហិង្សាទៅលើស្ត្រីម្នាក់កាលពីយប់មិញនោះ រហូតមកដល់ល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ រូបគេនៅមិនទាន់ចេញមុខមកធ្វើការដោះស្រាយបញ្ចប់នៅឡើយទេ។
ហើយនារីរងគ្រោះក៏បានទៅដាក់ ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃឲ្យជួយរកយុត្តិធ៌មដល់នាងជាបន្តទៅទៀតផងដែរ។គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨កន្លងមកនេះ មានហេតុការណ៍មួយកបង្កឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានបុរសជនជាតិចិនម្នាក់ ដែលគេដឹងថា ត្រូវជាមិត្តភក្តិរបស់ លោកថៅកែហាងខារ៉ាអូខេយីហោ QI HAO GONG GUAN ដែលមានទីតាំងនៅក្នុងបរិវេណផ្សារ បឹងត្របែកផ្លាហ្សា បានប្រើអំពើហិង្សាដោយវាយទាត់ធាក់ទៅលើនារីម្នាក់។
ក្រោយពេលកើតហេតុភ្លាមៗ បុរសជនជាតិចិនជាជនដល់នោះក៏យល់ព្រមសងថ្លៃជំងឺចិត្ត ទៅលើរូបនារីគ្រោះដើម្បីបញ្ចប់រឿងដែរ តែនាងមិនព្រមទទួលយកឡើយ ដោយនាងទារសំណងរហូតទៅដល់ចំនួន៥ពាន់ដុល្លារ តែមិនព្រមព្រៀងគ្នា ទើបនារីរងគ្រោះរត់មកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍បឹងត្របែកតែម្តង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានម្នាក់បានប្រាប់ឲ្យដឹងថា ក្រោយពីនារីរងគ្រោះមកដាក់ពាក្យ បណ្តឹងនៅនគរបាលប៉ុស្តិ៍បឹងត្របែករួចហើយ កម្លាំងនគរបាលប៉ុស្តិ៍ក៏បានឲ្យភាគីទាំងពីរមកធ្វើការ ដោះស្រាយគ្នាម្តងទៀតនៅវេលាម៉ោង២រសៀល ថ្ងៃទី២៤នេះ។
រហូតមកដល់ម៉ោង២ដូចកាលកំណត់ គេបានឃើញមានតែវត្តមានរបស់នារីរងគ្រោះតែម្នាក់ប៉ុណ្ណោះមកកាន់នគរបាលប៉ុស្តិ៍បឹងត្របែក ចំណែកបុរសជនជាតិចិនជាជនដៃដល់មិនបានមកតាមកាលកំណត់ឡើយ ដោយប្រាប់ថា (រូបគេជាប់រវល់) ហើយនាងក៏បានរត់ទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃឲ្យជួយរកយុត្តិធ៌ម ដល់នាងបន្តទៀតផងដែរ៕