Showing posts with label កងរាជអាវុធហត្ថរាជធានីភ្នំពេញ. Show all posts
Showing posts with label កងរាជអាវុធហត្ថរាជធានីភ្នំពេញ. Show all posts

កុងតឺន័របុកម៉ូតូមន្ត្រីអាវុធហត្ថម្នាក់ អូសប្រមាណជិត១០ម៉ែត្រ របួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ នៅជិតសាលាខណ្ឌដង្កោ (មានវិដេអូ)



រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានរថយន្តកុងតឺន័រ មួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ បានបួងចង្កូតឡើង លើខឿនសួនច្បារចែកទ្រូងផ្លូវបុករះស្លាកប៉ាន់ណូSmart បាក់រាបដល់ដី រួចបន្តបុករះម៉ូតូសង់១២៥ របស់មន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោ ពេញទំហឹង ខ្ទាតចូលខាងក្រោមរថយន្ត អូសជិត១០ម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១១ថ្ងៃត្រង់ ទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងត្បូង សាលាសង្កាត់ដង្កោ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះ ដែលរបួសធ្ងន់ខាងលើ មានឈ្មោះ យ៉ក់ ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថ ប្រចាំនៅទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដង្កោ ស្នាក់នៅច្បារអំពៅ ខណ្ឌច្បារអំពៅ របួសធ្ងន់បាក់ជើង២កំណាត់ បាក់ឆ្អឹងដងកាំបិត និងបែកក្បាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្ក ជាប្រភេទរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3A-8347 (ខាងមុខ) និងមានស្លាកលេខ ភ្នំពេញ 4A-2732 (នៅខាងក្រោយ) បើកតាមបណ្តោយផ្លូវ២១៧ លុះដល់ចំណុចខាងត្បូងសាលាសង្កាត់ដង្កោ ស្រាប់តែរថយន្តខាងលើបានជ្រុលចង្កូតបើកឡើងខឿនសួនច្បារចែកទ្រូងផ្លូវ បន្តបុករះស្លាកប៉ាន់ណូរបស់ ក្រុមហ៊ុន Smart បាក់រាបដល់ដី រួចបន្តទៅបុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ដែលកំពុងជិះដោយមន្ត្រី កងរាជអាវុធហត្ថខណ្ឌដង្កោ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យខ្ទាតចូលខាងក្រោមរថយន្ត អូសប្រមាណជិត១០ម៉ែត្រ បណ្តាលឲ្យបាក់ជើង២កំណាត់ បាក់ឆ្អឹងដងកាំបិត និងបែកក្បាលរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។ភ្លាមៗនោះដែរ បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បាននិយាយថា គេបានឃើញអ្នកបើកបររថយន្ តបង្កខាងលើនេះ បានបើកទ្វារថយន្តចុះរត់គេចខ្លួនចូលទៅក្នុងឃ្លាំង ដែកមួយកន្លែង ដែលនៅខាងត្បូងចំណុចកើតហេតុប្រហែល២០០ម៉ែត្រ តែពេលសមត្ថកិច្ចចូលទៅសួរនាំ បែរជារកមិនឃើញនោះទេ ហើយបច្ចុប្បន្នម៉ូតូ រួមនិងរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង ប្រគល់ទៅឲ្យខាងជំនាញចរាចរណ៍ក្រុង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នា ពេលក្រោយ តាមច្បាប់បន្តទៀត។

ប៉ុន្តែសូមបញ្ជាក់ផងដែរថា មានមតិប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវ២១៧ខាងលើ ផ្ទុះការរិះគន់សារជាថ្មីឡើងវិញ ខណៈដែលរថយន្តធុនធំ ប្រភេទកុងតឺន័រ និងដឹកដី ជាច្រើនគ្រឿង បានធ្វើដំណើរយ៉ាងមមាញឹក ដូចសសៃឈាម តាមបណ្តោយផ្លូវខាងលើ បានដោយសេរី ទាំងដែលផ្ទុយទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានហាមប្រាមផងដែរ៕

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៩នាក់ ទៅតុលាការ!


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៩នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន រួម និងថ្នាំញៀន ០៨កញ្ចប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យទាំង ០៩នាក់នោះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ និងខណ្ឌដង្កោ នៃរាជធានីភ្នំពេញ ធ្វើការបង្ក្រាបឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅពីរចំណុចផ្សេងគ្នា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងនោះមាន៖
  1. ឈ្មោះ ប៊ុន លីម ភេទប្រុស អាយុ ២៤ឆ្នាំ , 
  2. ឈ្មោះ នឿន ណុំ ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង២១:៣០នាទី នៅចំណុច ផ្លូវលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ភ្នំពេញ រួមនិងដកហូតបានក្រាមពណ៍សថ្លា ០៣កញ្ចប់(ប្រភេទម៉ាទឹកកក)
  3. ឈ្មោះ ទិច សុវិជា ភេទប្រុស អាយុ ២១ឆ្នាំ , 
  4. ឈ្មោះ ទ្រី គឹមលី  ភេទប្រុស អាយុ ១៦ឆ្នាំ ,
  5. ឈ្មោះ អ៊ុក ពៅ    ភេទប្រុស អាយុ ២០ឆ្នាំ , 
  6. ឈ្មោះ ហ៊ុល ភ័ស ភេទប្រុស អាយុ ២៥ឆ្នាំ , 
  7. ឈ្មោះ ប៉ក ពាង   ភេទប្រុស អាយុ ១៩ឆ្នាំ , 
  8. ឈ្មោះ ស៊ុត ផានិត ភេទប្រុស អាយុ ២៣ឆ្នាំ , 
  9. ឈ្មោះ ឈុន លីហួត ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង២២:៣០នាទី នៅចំនុចផ្លូវបេតុងបឹងតាម៉ាត ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួម និងដកហូតបានក្រាមពណ៍សថ្លា ០៥កញ្ចប់(ប្រភេទម៉ាទឹកកក)។​
[ពិភពចែករំលែក ដកស្រង់ពី PhnomPenhGRK]


[ពិភពចែករំលែក ដកស្រង់ពី PhnomPenhGRK]

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងសារធាតុញៀន នៅផ្លូវជាតិលេខ២


រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៧:០០យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ គណបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង លោកវិរះសេនីយ៍ទោល ណិប វិបូ អធិការរងខណ្ឌមានជ័យ ទទួលផែនសណ្តាប់ធ្នាប់ លោកវិរះសេនីយ៍ត្រី នូ ទូច អធិការរងខណ្ឌមានជ័យ លោកអនុសេនីយ៍ឯក យូ ថៃ មេបញ្ជាការងអាវុធហត្ថខណ្ឌមានជ័យ ព្រមទាំងលោកមេបុស្តិ៍ នាយរងប៉ុស្តិ៍ នាយចំណង់ ពលបាលឯក ប្រជាការពារខណ្ឌ និងមន្រ្តីការិយាល័យខណ្ឌ បានចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងសារធាតុញៀនខុសច្បាប់ ដេីម្បីពង្រឹងសន្តិសុខ ក្នុងមូលដ្ឋានខណ្ឌមានជ័យ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចទល់មុខ ប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោម និងសាលាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យភ្នំពេញ។


នៅក្នុងលទ្ធផលនៃការត្រួត ពិនិត្យរកអាវុធជាតិផ្ទុះមានដូចជា :
- រថយន្តគ្រប់ប្រភេទត្រូវឆ្លងកាត់មាន ចំនួនសរុប ៧១ គ្រឿង ។
- រថយន្តត្រូវបកកញ្ចក់ខ្មៅ ១គ្រឿង។
- ម៉ូតូគ្រប់ប្រភេទដែលត្រូវបាន ឆ្លង កាត់មានចំនួន ១០៩ គ្រឿង ។
- ម៉ូតូគ្មានស្លាកលេខ  (គ្មាន) ។
- អាវុធជាតិផ្ទុះឆ្លងកាត់ (គ្មាន) ។


ដោយមានកម្លាំងសរុបចូលរួមដូចជា ៖
- កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សរុបចំនួន ១៤នាក់ ។
- កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ សរុបចំនួន ០៧នាក់ ។
- កម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ និង កម្លាំងសង្កាត់ ១៤នាក់ ។
- សរុបទាំងអស់ ៣៥នាក់ ។


សូមបញ្ជាក់ថាការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះត្រូវបានបញ្ចប់នៅវេលាម៉ោង៩នាទីយប់ នាថ្ងៃខែឆ្នាំដដែល។
ក្រោយបញ្ចប់ការត្រួតពិនិត្យលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឩបត្ថម្ភថវិកាចំនួន ២០មុឺនដល់កងកម្លាំងផងដែរ ។ AhBoYz

ខណៈនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កំពុងនាំខ្លួនឃាតករ សម្លាប់ស្រ្តីម្នាក់ក្នុងផ្ទះសំណាក់មុនីកា ទៅសកម្មភាពត្រាប់ឡេីងវិញ (មានវិដេអូ)

➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ ខណៈពេលនេះនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុហត្ថរាជធានីភ្នំពេញ កំពុងតែនាំជនសង្ស័យដែលបានសម្លាប់នារីរងគ្រោះនៅក្នុងផ្ទះសំណាក់មុនីកា ទៅធ្វេីសកម្មភាពត្រាប់ឡេីងវិញ នៅកន្លែងកើតហេតុតែម្តង។
=>ទស្សនាវិដេអូខាងក្រោម ៖ 




ប្រភពពី : កងរាជអាវុធហត្ថរាជធានីភ្នំពេញ
➤ពិភពចែករំលែក World Share - Blogger Network Social News Update