Showing posts with label បែកថ្នាំ. Show all posts
Showing posts with label បែកថ្នាំ. Show all posts

ជាតិ​ថ្នាំ​ឡើងដល់កម្រិត ធ្វើ​ឱ្យ​គាត់​កាច​សាហាវ លែង​ស្គាល់​មនុស្ស កាន់កាំបិតចាក់គេឯង ផ្អើលពេញមុខពេទ្យរុស្សី!


រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់​យ៉ាង​ខ្លាំង​មួយ កាលពី​វេលាម៉ោងប្រមាណជិត១០យប់ ថ្ងៃ​ទី​២៣ មីនា ឆ្នាំ២០១៨នេះ នៅចំណុច​ក្នុងផ្ទះ​ជួល​មួយ​កន្លែង (ទល់មុខ​មន្ទីរពេទ្យ​រុ​ស្សី) ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ​ ក្រោយ​ពី​បុរស​ម្នាក់​បាន​​ប្រើប្រាស់​ថ្នាំ​ញៀនលើស​កម្រិត ក៏​ប្រើ​​ហិង្សា​វាយ​ទៅ​លើ​ប្រពន្ធ​របស់​​ខ្លួន ។ 

លុះ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​អន្តរា​គមន៍ ស្រាប់តែ​បុរស​នោះ​ព្យាយាម​រត់គេច​ខ្លួន ​ហើយ​បានយកកាំបិត​ចាក់លើ​សមត្ថកិច្ច​បណ្តាល​ឱ្យ​រង​របួស​ម្នាក់ផងដែរ​។​

​ប្រភពពី​កន្លែងកើតហេតុ​បានប្រាប់អោយដឹង​ថា ជនសង្ស័យ​ខាងលើ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ព្រោះ​ក្រោយ​កើតហេតុ​​ ត្រូវ​​កម្លាំងចាប់ខ្លួន​​នាំ​យក​ទៅ​សាកសួរ​បាត់ ក្នុងនោះ​បានដកហូតវត្ថុតាង​កាំបិត​​១ផងដែរ  ។ ដោយឡែក សមត្ថកិច្ច​ដែល​រង​របួស​ ក៏​មិនត្រូវ​​ស្គាល់ឈ្មោះ​ដែរ បាន​រង​របួស​ត្រូវ​ចំ​ដៃ​ហូរ​ឈាម​កក្លាក់ ។

នៅមុនពេលកើតហេតុ ក្រោយសមត្ថកិច្ចទទួលដំណឹង​​​ថា មានករណីហិង្សា​ដោយ​បុរសបែកថ្នាំ​វាយ​ទៅ​លើ​ប្រពន្ធនោះ ក៏បានចុះទៅកន្លែងហេតុ ។ ពេលនោះ​ ជនសង្ស័យគ្រាន់តែឃើញ​កម្លាំងទៅដល់ភ្លាម​ ​ក៏បាន​ រត់ចុះទៅ​ក្នុង​ច្រក​តូចមួយ ដោយ​ចាក់សោជាប់ទៀត ដែលធ្វើឱ្យកម្លាំង​ពិបាក​នឹងចាប់​​ខ្លួន​នោះ ។ ក្រោយ​​មក កម្លាំង​​ក្របួចជាប់​ក៏ត្រូវជនតដៃជាមួយសមត្ថកិច្ចតែម្តង ។​

បើ​តាម​ប្រភព​ពី​អ្នក​រស់​ក្បែរ​ខាង​ឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​មក​ជួល​ផ្ទះខាងលើស្នាក់​ទើបបាន​២​ខែ​ប៉ុណ្ណោះ ។ ​លុះនៅកើតហេតុនេះ ​ដោយសារតែ​ ឥទ្ធិពល​ថ្នាំ​ញៀន​ ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​បែក​ថ្នាំខ្លាំង ​រហូត​លែង​ដឹង​អី ដោយ​​បោក​របស់របរនៅ​​ក្នុងផ្ទះ​ខ្ទេច​ និងវាយប្រពន្ធផងដែរ៕ AhBoyz៚