Showing posts with label ព័ត៌មានអន្តរជាតិ. Show all posts
Showing posts with label ព័ត៌មានអន្តរជាតិ. Show all posts

អណ្ដាតភ្លើងដ៏ក្រហមឆ្អិនឆ្អៅកំពុងឆេះរាលដាល​ពីជាន់ក្រោម ទៅដល់ផ្នែកខាងលើនៃដំបូលផ្សារទំនើបមួយកន្លែង រីឯពលរដ្ឋប្រមាណ៣.០០០នាក់ ត្រូវបានជម្លៀសចេញជាបន្ទាន់


[ពិភពចែករំលែក]
ម៉ូស្គូៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៩ ខែតុលានេះថា មានអគ្កិភ័យឆេះផ្សារទំនើបមួយកន្លែង នៅតំបន់ជាយក្រុងម៉ូស្គូ ពលរដ្ឋប្រមាណ៣.០០០នាក់ ត្រូវបាន​ជម្លៀស​ចេញរកទីមានសុវត្ថិភាព។ 

ក្រុមមន្ត្រីសង្គ្រោះបន្ទាន់ បាននិយាយថា ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅក្នុងផ្សារ Sindika ស្ថិតនៅតំបន់ជាយក្រុងម៉ូស្គូ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ។

ភ្លើងបានឆេះរាលដាល​ពីជាន់ក្រោម ទៅដល់ផ្នែកខាងលើនៃដំបូលផ្សារ។ សារព័ត៌មានក្នុងស្រុក TASS បានចុះផ្សាយថា រថយន្តចតនៅក្នុងផ្សារជាច្រើនគ្រឿង បានផ្ទុះឆេះ ហើយភ្លើងបានរាលដាលក្នុងផ្ទៃដីរហូតដល់៥៥.០០០ម៉ែត្រការ៉េ និងបានបង្កឲ្យបាក់ដំបូលអគារអស់ប្រមាណ១.០០០ម៉ែត្រការ៉េទៀតផង៕