រាជធានីភ្នំពេញ ៖ ពិព័រណ៍ពាណិជ្ជកម្មថៃដែលមានឈ្មោះថា «Thailand Products Expo 2017» ដែលនឹងប្រព្រឹត្តិឡើង នា ថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ដោយចាប់ពីម៉ោង០៩ព្រឹក ដល់ម៉ោង០៩យប់ នាមជ្ឈមណ្ឌល តាំងពិព័រណ៍កោះពេជ្រ!
ពិព័រណ៍នេះបានជ្រើសរើសយកទំនិញថៃម៉ាកល្បីៗ ដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញ និងរកតំណាងចែកចាយនៅកម្ពុជា ហើយប្រជាពលរដ្ឋអាចជ្រើសរើសទំនិញថៃ ជាច្រើនប្រភេទក្នុងតម្លៃពិសេសជាងតម្លៃលក់ក្នុងទីផ្សារ។ ការតាំងពិព័រណ៍នោះក៏មាន ការរៀបចំប្រគុំតន្រ្ដីដ៏ធំដែលមានតារាចម្រៀន និងតារាកំប្លែងល្បីៗ សម្ដែងជូនទស្សនានាពេលយប់ ចាប់ពីម៉ោង៧យល់ដល់ម៉ោង៩យប់ជារៀងរាល់ថ្ងៃ៕