Showing posts with label ក្រុមសង្គ្រោះ711 នៃកងពលតូចលេខ៧០. Show all posts
Showing posts with label ក្រុមសង្គ្រោះ711 នៃកងពលតូចលេខ៧០. Show all posts

ញាក់សាច់ មនុស្ស២នាក់ដែលគៀបជាប់ក្នុងកាបីនឡានសាំយ៉ុងបុកកុងទីន័រ ត្រូវក្រុមសង្គ្រោះ៧១១ ជួយសង្គ្រោះគាស់យកចេញទាន់ពេល!



រាជធានីភ្នំពេញ​ ៖ មនុស្ស២នាក់របួសធ្ងន់ គៀបជាប់ក្នុងកាបីនរថយន្តសាំយ៉ុងសាលាអន្តរជាតិគីហ្សូណា ខណៈពេលបុកជាមួយរថយន្តកុងទីន័រ ពេញទំហឹង​ នៅមុខបុរី New Town អូរឌឹម ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ​ ខណ្ឌពោធ៍សែនជ័យ​ កាលពីម៉ោង០៤:៤០នាទីទៀបភ្លឺ​ ថ្ងៃទី១៩ ខែមិនា​ ឆ្នាំ២០១៨នេះ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យបានដឹងថា នៅមុនពេលកើតហេតុ​ គេឃើញរថយន្តសាំយ៉ុងសាលាអន្តរជាតិគីហ្សូណា ពាក់ស្លាកលេខភ្នំពេញ​ 2AN-5507 បើកយ៉ាងលឿន តាមផ្លូវជាតិលេខ៤ពី់លិចទៅកើត លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែមាន​រថយន្តកុងទីន័រ ពណ៍ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 3B-7052 មួយគ្រឿងទៀត ធ្វើដំណើរពីកើតទៅលិចវិញ បុកគ្នាពេញទំហឹងតែម្ដង បណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់ គៀបជាប់ក្នុងកាបីនរថយន្តសាំយ៉ុងសាលាអន្តរជាតិគីហ្សូណា ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរឆ្លងកាត់បានជួយគាស់ទ្វាដើម្បីជួយមនុស្សដែលគៀបជាប់ក្នុងរថយន្ត តែគាស់មិនចេញទេ ក៏បានទាក់ទងទៅវិទ្យុABC ឲ្យជួយផ្សាយនិងបានទាក់ទង ទៅក្រុមសង្គ្រោះ៧១១ មកជួយអន្តរាគមន៍កាត់ដែកនិងទ្វារឡាន ដើម្បីយកជនរងគ្រោះទាំង២នាក់ខាងលើចេញ រួចបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានក្រុមសង្គ្រោះ៧១១ ជួយសង្គ្រោះ​ទាន់ពេលនិងឲ្យរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន​ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចចុះធ្វើកាវាស់វែងយកទៅរក្សាទុក​ នៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរងចាំភាគីទាំងសងខាងចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។

Breaking News! មានកម្មការនីជាង៣០នាក់ហេីយ បានដួលសន្លប់បន្តគ្នា នៅរោងចក្រប៊ីរី ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ជាង១០គ្រឿង របស់ក្រុមសង្គ្រោះ៧១១ ដឹកយកទៅមន្ទីរពេទ្យ (Video Inside)



ពិភពចែករំលែក World Share - Blogger Network Social News Update 

បន្ទាន់! មានកម្មការនីជាង៣០នាក់ហេីយ បានដួលសន្លប់បន្តបន្ទាប់គ្នា នៅរោងចក្រប៊ីរី សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ ខណៈនេះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ជាង១០គ្រឿង របស់ក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ បានមកធ្វេីការជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យជាបន្តបន្ទាប់គ្នា - 

Video Live Source : Post News Media


ពិភពចែករំលែក World Share - Blogger Network Social News Update 


ស្ត្រីម្នាក់ធាក់កង់លក់ពោតស្ងោរ ត្រូវម៉ូតូបុកពីក្រោយដួលហើយ មានម៉ូតូមួយគ្រឿងទៀតជិះបុកបន្ថែមទៀត ស្រែកអោយគេជួយឃាត់ម៉ូតូ ក៍គ្មានអ្នកណាជួយដែរ



➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នកលក់ពោតស្ងោរម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារម៉ូតូបើកបុកពីក្រោយដួលហើយ មានម៉ូតូមួយគ្រឿងទៀតបើកបុកបន្ថែម ខណៈដែលស្ត្រីរូបនោះកំពុងដេកដួល ។ ម៉ូតូទាំង២គ្រឿង បើករត់គេចបាត់អស់ ទោះបីខំស្រែកឲ្យអ្នកដេីរតាមផ្លូវជួយតាមឃាត់ម៉ូតូបង្ក ក៍គ្មានអ្នកណាជួយដែរ។ កេីតហេតុកាលពីវេលាម៉ោង 7:40ព្រឹក ថ្ងៃទី 22-7-2017 ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ច្រកចូលបុរីសន្តិភាព2 ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។


ប្រភពពី ៖ ក្រុមសង្គ្រោះ៧១១ 



➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

Sponsor Test