នៅលើលោកនេះរឿងអ្វីក៍អាចកើតឡើងបានដែរ គាប់ជួនហ្នឹងសម័យនេះ គេមិនដោះស្រាយរាល់ហិង្សាជាមួយនឹងមនុស្សដែលវាយតម្លៃអ្នកដទៃថាគេអាក្រក់ ទាំងដែរខ្លួនឯងមិនដឹងខ្យល់ស្អី គ្រាន់តែសន្ឋិដ្ឋានតាមការគិតអត់ប្រយោជន៍ ឬគ្រាន់តែជឿសំដីពីមនុស្សម្នាក់ផ្សេងទៀត ក៏គិតតាមគេប្រាប់ហេីយវាយតម្លៃទៅលេីគេ ដោយមិនបានដឹងការពិតបន្តិចផងនោះ គិតៗទៅធ្វេីជាមនុស្សហៃអើៗក៏យកជាការពិតសំរាប់កាត់ក្តីបានដែរ... ព្រោះថាសម័យនេះរឿងក្រឡាប់ចក្រមានច្រើនណាស់ ដោយខ្មៅប្រែជាស ល្អប្រែជាអាក្រក់ មនុស្សធ្លាប់តែថ្លៃថ្នូរបែរជាទាបថោក គ្មានតម្លៃទៅវិញ។
ជួយគិតខ្ញុំបន្តិចទៅមើលថាមកពីមូលហេតុអ្វីទៅមិត្តទាំងអស់គ្នា?
សំរាប់គំនិតរបស់ខ្ញុំ ខ្ញុំគិតឃើញថាមកពីរឿងក្រពះ ភាពអាត្មានិយម និងរឿងកិត្តិយសកេរ្តិ៍នេះឯង ដោយហេតុទាំងនេះវាជាដើមចមនៃអំពើទាំងឡាយដែលមនុស្សខ្លះប្រព្រឹត្តិវាដោយស្របច្បាប់ និងមិនមានសេចក្តីវិនាសដល់អ្នកដ៍ទៃ។ ឯមនុស្សខ្លះទៀតបែរជាប្រព្រឹត្តិតវាក្នុងផ្លូវអាក្រក់ និងមានសេចក្តីវិនាសដល់អ្នកដ៍ទៃទៅវិញ ។
ភាពនិន្ទាច្រណែនឈ្នានីស ការចង់បានលើក្តីវិនាសរបស់អ្នកដ៍ទៃ, ការបញ្ចេញកំហឹងដោយបំផ្លាញអ្នកដ៍ទៃ, ការកឹបកេងផលប្រយោជន៍ដែលជាកម្លាំងញើសឈាមអ្នកដ៍ទៃ, ការកុហក់បោកប្រាស់បំផ្លាញក្តីសង្ឃឹមអ្នកដ៍ទៃដែលកំពុងមានលើខ្លួន, ការនិយាយរឿងរបស់អ្នកដ៍ទៃដែលមិនមែនជារឿងរបស់ខ្លួនយកទៅហែកហួរប្រាប់អ្នកដ៍ទៃក្នុងគោលបំណងបំផ្លាញអ្នកដទៃ ចង់អោយអ្នកដ៍ទៃស្អប់បុគ្គលនោះដូចខ្លួនស្អប់ដែរ និងដើម្បីអោយបុគ្គលនោះអស់ផ្លូវដើរគ្រប់ច្រក....
ព្រមទាំងអំពើជាច្រើនទៀតដែលកើតមានក្នុងសង្គមយើងសព្វថ្ងៃ បងៗនិងមិត្តៗជួយ Comments បន្ថែមផង។
សរុបសេចក្ដីទៅសំរាប់អំពើអាក្រក់ទាំងឡាយនេះមនុស្សជាតិទាំងអស់ត្រូវតែជៀសវាងព្រោះកម្មពៀរមានពិត ហើយវានឹងផ្តល់នូវសេចក្តីវិនាសដល់ខ្លួនឯងបន្តិចម្តងៗដោយជៀសមិនបាន។
ចំណែកជនទាំងឡាយដែលជាអ្នករងគ្រោះគួរតែកុំចងកំហឹង ឬចងពៀរនឹងគេអី ព្រោះច្បាប់និងកម្មពៀរជាអ្នកកាត់ទោស ដល់ជនទាំងនោះអោយយើងថ្ងៃក្រោយជាមិនខាន។
Admin ដកស្រង់ពីបង រតនា