Showing posts with label យុទ្ធនាការ. Show all posts
Showing posts with label យុទ្ធនាការ. Show all posts

ញ៉ាក់សាច់! យុទ្ធនាការចុះត្រួតពិនិត្យជាតិស្រវឹង ក្នុងភូមិសាស្រ្តរាជធានី រកឃេីញអ្នកបើកបរស្រវឹង ១,១១៤នាក់ ក្នុងចំណោម ៣,០៣៣នាក់



 [ ពិភពចែករំលែក ] 
រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ចុះយុទ្ធនាការត្រួតពិនិត្យជាតិស្រវឹង ក្នុងភូមិសាស្រ្តរាជធានីរយៈពេល១៧ថ្ងៃ រកឃើញអ្នកបើកបរស្រវឹង ១,១១៤នាក់ ក្នុងចំណោមអ្នកបើកបរ៣,០៣៣នាក់ ដែលបានត្រួតពិនិត្យ ក្នុងនោះអ្នកបើកបរម៉ូតូស្រវឹង៤៩នាក់។

ជាមួយនេះ ចំពោះអ្នកបើកបរយានយន្ត ដូចជាទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងរថយន្តដែលកំពុងធ្វើចរាចរណ៍ តាមដងផ្លូវហើយមិនមានបណ្ណសម្គាល់ (កាតគ្រី) ឬគ្មានផ្លាកលេខ គឺល្មើសនិងមាត្រា១២ នៃអនុក្រឹត្យលេខ៤៤ ស្តីពីការពិន័យអន្តរការណ៍ ចំពោះល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវពិន័យជាប្រាក់៤០ម៉ឺនរៀលចំពោះយានយន្តធុនស្រាល និង៨០ម៉ឺនរៀលចំពោះយានយន្តធុនធ្ងន់។

សូមបញ្ជាក់ផងដែរថា ដោយសារនៅឆមាសទីមួយនេះសង្កេតឃើញថាអាត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ មានការកើនឡើងគួរឲ្យកត់សម្គាល់នោះ ដើម្បីកាត់បន្ថយការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រោមការចង្អុរ ណែនាំពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ នឹងដឹកនាំកម្លាំង ចំនួន៨០នាក់ ជាមួយនឹងរថយន្តចំនួន ១០គ្រឿង ម៉ូត១០គ្រឿង ដើម្បីចុះចល័តត្រួតពិនិត្យ ពង្រឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង បើកបរយានជំនិះ បញ្ច្រាស់ទិស ការឈប់ ការចតល្មើសមាត្រា២៣ នៅតាមបណ្តាផ្លូវសំខាន់ៗ មួយចំនួនក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍សង្ឃឹមថា តាមរយៈការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ជាចំណែកធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក្នុងកម្រិតអប្បរមាពីមួយថ្ងៃទៅមួយថ្ងៃ ផ្តល់ការយល់ ដឹងអំពី សុវត្ថភាព ចរាចរណ៍ផ្លូវគោក គ្រប់គ្រងសុវត្ថភាពចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ ផ្លូវគោក និងទប់ស្កាត់ ការប្រព្រឹត្តបទល្មើសដែលបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់។

លោកក៏សូមអំពាវនាវបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអោយបានល្អ ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុត៕


[ពិភពចែករំលែក]

រថយន្តសម្អាតផ្លូវរបស់ Khmer Beverages ចាប់ផ្តើមសម្អាតផ្លូវ ក្នុងរាជធានីភ្នំពេញហើយ!

រថយន្តសម្អាតផ្លូវរបស់ Khmer Beverages ចាប់ផ្តើមសម្អាតផ្លូវ ក្នុងរាជធានីភ្នំពេញហើយ!

➤ពិភពចែករំលែក World Share ⬌ Blogger Network Social News Update

រាជធានីភ្នំពេញ ៖ រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញខ្លូនលើកដំបូង ក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្តើមសម្អាតតាមមហាវិថីព្រះសុធារស និងព្រះសុរាមរិត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។



លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយសាលារាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធ បើកយុទ្ធនាការណ៍សម្អាតផ្លូវនានាក្នុងរាជធានីចាប់ពីថ្ងៃទី ១៩ ខែកក្កដានេះ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០១៧។



លោកឧកញ៉ាបានបន្តថា «ទីក្រុងភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងជាគោលដៅទេសចរណ៍ និងពាណិជ្ជកម្មយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិយើង ដូច្នេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាមានកិត្តិយស ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរ ក្នុងការធ្វើឲ្យបេះដូងមួយនេះ កាន់តែស្រស់ស្អាត និងទាក់ទាញ»រាជធានីភ្នំពេញ ជាទីតាំងទី១០ ដែលរថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមកដល់ បន្ទាប់ពីធ្វើបេសកកម្មសម្អាតផ្លូវក្នុងខេត្តចំនួនប្រាំបួន ចាប់ពីដើមឆ្នាំ ២០១៧មក។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលផលិត ស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ភេសជ្ជៈប៉ូវកម្លាំង Wurkz ភេសជ្ជៈកូឡា Ize និងទឹកផ្លែឈើ Joop

ទស្សនាសកម្មភាពរបស់រថយន្តសម្អាតផ្លូវរបស់ Khmer Beverages ក្នុងរាជធានីភ្នំពេញ





➤ពិភពចែករំលែក World Share ⬌ Blogger Network Social News Update  (ប្រភពពី Fresh News)






Sponsor Test

https://web.facebook.com/mongolbopha/
មង្គលបុប្ផា​ 
https://web.facebook.com/%E1%9E%9C%E1%9E%8E%E1%9F%92%E1%9E%8E-%E1%9E%9C%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%8E%E1%9F%8D-%E1%9E%9F%E1%9F%86%E1%9E%A2%E1%9E%B6%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A-1722041868030225/
វណ្ណ វលក្ខណ៍ សំអាងការ ជាទីទុកចិត្តរបស់អស់លោកអ្នក!!