រយៈពេល១សប្ដាហ៍នេះ មន្ទីរពេទ្យព្រះអង្គឌួង បានពិនិត្យ
និងព្យាបាលអ្នកជម្ងឺទាំងអស់ ជាង២ពាន់នាក់
រាជធានីភ្នំពេញ ៖ របាយការណ៍របស់មន្ទីរពេទ្យ ព្រះអង្គឌួង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃចាប់ពី ថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ មានអ្នកជំងឺជាង២ពាន់នាក់ បានចូល និងចេញពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជម្ងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះ មានចំនួន២,០៩២នាក់ និងអ្នកសម្រាកព្យាបាលថ្មី មាន១៧៨នាក់៕