ស.ស.យ.ក និងអាជ្ញាធរអប្សរា នឹងបង្កើតព្រឹត្តិការណ៍ថតរូប ជាប្រវត្តិសាស្រ្តក្នុងខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ
សហភាពសហព័ន្ធយុវជនកម្ពុជាបានសហការជាមួយអាជ្ញាធរអប្សរា បង្កើតព្រឹត្តិការណ៍ថតរូបជាប្រវត្តិសាស្រ្ត ដោយមានអ្នក ចូលរួមប្រមាណជាង៣០០០នាក់ ក្នុងនាមជាមហាគ្រួសារ ខ្មែរតែមួយ នៅប្រាសាទអង្គរវត្ត ដើម្បីចូលរួមអបអរសាទរ ខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០១៧)។
ប្រទេសកម្ពុជា បានដាក់បញ្ជូនសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី សរុបចំនួន៧ហើយ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងនោះរួមមាន៖
១៖ តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
២៖ របាំព្រះរាជទ្រព្យ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។
៣៖ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។
៤៖ ប្រាសាទព្រះវិហារ (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
៥៖ ល្បែងទាញព្រ័ត្រ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥។
៦៖ ចាប៉ីដងវែង (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
៧៖ ប្រាសាទសំបូរព្រៃគុក (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៧៕
ទស្សនាវិដេអូខាងក្រោម ៖