[ពិភពចែករំលែក]
លោកឧបនាយករដ្ឋមន្ត្រី ប្រាវីត វង្សស៊ូវ៉ាន់ ( Prawit Wongsuwan ) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានទាញកាំភ្លើងដែលគេដាក់តាំងពិព័រណ៍យកមកភ្ជង់លោក ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិខ្មែរ ប៉ុន្តែបើតាមប្រភពព័ត៌មានពីប្រទេសថៃ សកម្មភាពរបស់លោកប្រមុខការពារជាតិថៃដែលភ្ជង់លោក ទៀ បាញ់នេះ គ្រាន់តែជាការលេងសើចប៉ុណ្ណោះ ។
ការយកភ្ជង់កាំភ្លើងលោកប្រមុខការពារជាតិខ្មែរ ពីសំណាក់លោក ប្រាវីត វង្សស៊ូវ៉ាន់នេះ បានធ្វើឡើងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងពិធីតាំងពិព័រណ៍អាវុធនៅក្នុងប្រទេសថៃ ។
យ៉ាងណាក៍ដោយ បើទោះបីជាសកម្មភាពភ្ជង់លោក ទៀ បាញ់ ត្រូវបានប្រព័ន្ឋផ្សព្វផ្សាយក្នុងប្រទេសថៃថាជាការលេងសើចនោះ ក្តី ប៉ុន្តែបើតាមកងកម្លាំងថាជាការខុសច្បាប់ ប្រមាថសិទ្ឋិបុគ្គល ព្រោះការភ្ជង់កាំភ្លើងទៅលើបុគ្គលណាមួយ លុះណាតែបុគ្គលដែលគេភ្ជង់នោះប្រព្រឹត្តបទល្មើសអ្វីមួយ ។
នៅព្រឹកព្រលឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ «អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយបានទេពីអ្នកនាំពាក្យ ក្រសួងការពារជាតិ លោកឈុំ សុជាតិ ៕ ប្រភព៖អង្រុត