ដូចសព្វមួយដង នៅសាលាសិល្បៈសុវណ្ណភូមិ នឹងរៀបចំការសម្ដែងទស្សនីយភាពសិល្បៈល្ខោនស្រមោលទៀតហើយ។ ព្រឹកនេះយើងនឹងបង្ហាញជូនពីម៉ោងពេលនៃការសម្ដែងក្នុងសប្ដាហ៍នេះតែម្ដង។
សប្ដាហ៍ថ្មីនេះ"សមាគមសិល្បៈសុវណ្ណភូមិ" នឹងលើកយកទស្សនីយភាពល្ខោនស្បែកតូច រឿង "ឪពុកក្មេករើសកូនប្រសា" ដែលជាប្រភេទព្រេងនិទានបែបកំប្លែង និងអប់រំ មកបង្ហាញជូនដល់ភ្ញៀវជាតិ និងអន្តរជាតិទស្សនា ចាប់ពីម៉ោង៧ល្ងាចតទៅ។
រូបភាព FB៖ Sovannaphum Arts Association
ចំណែកឯទីតាំង គឺស្ថិតនៅ "សាលាសិល្បៈសុវណ្ណភូមិ" ផ្ទះលេខ១៦៦ ផ្លូវលេខ៩៩ កែង៤៨៤ សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន រាជធានី ភ្នំពេញ។
ពាក់ព័ន្ធ ជាមួយការសម្ដែងលើកនេះ កញ្ញា ម៉ារីណា លើកឡើងថា "ទាំងថ្ងៃ សុក្រ និង ថ្ងៃសៅរ៍ គឺមានការសម្ដែងដូចគ្នា ពោលគឺរឿងនិងឈុតឆាកតែមួយ សម្រាប់ភ្ញៀវអាចជ្រើសយកថ្ងៃមួយណាទៅទស្សនានៅថ្ងៃណាមួយក៏បាន"។
ចំពោះតម្លៃសំបុត្រគឺ ៤ម៉ឺនរៀល សម្រាប់ភ្ញៀវបរទេស ២ម៉ឺនរៀលសម្រាប់ភ្ញៀវជាតិ ឯសិស្សនិស្សិត នឹងទទួលបានការបញ្ចុះតម្លៃសល់ត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ ដោយគ្រាន់តែបង្ហាញកាតសម្គាល់ខ្លួន។
អត្ថបទ៖ Men Sokna - ប្រភពពី : Sabay
ទិដ្ឋភាពខ្លះៗ នៃការសម្ដែងល្ខោនស្រមោលស្បែកធំកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៖
អត្ថបទ៖ Men Sokna - ប្រភពពី : Sabay