Showing posts with label ភូមិអេប៊ីស៊ី​. Show all posts
Showing posts with label ភូមិអេប៊ីស៊ី​. Show all posts

ស្ថានីយ៍វិទ្យុABC រៀបចំបង្កើតព្រឹត្តិការណ៍ថ្មីមួយគឺ ភូមិអេប៊ីស៊ី រយះពេល៣ថ្ងៃ (៦-៧-៨ មេសា) ដើម្បីស្វែងរកថវិការ មកសាងសង់សាលាសំណាក់ ជូន ជនចាស់ជរា ស្ត្រីគ្មានទីពឹង ក្រីក្រអនាថាស្នាក់នៅ


[ពិិភពចែករំលែក World Share]
រាជធានីភ្នំពេញ ៖ ស្ថានីយ៍វិទ្យុអេប៊ីស៊ី (វិទ្យុអន្តរាគមន៍24/h) ដែលមានលោកគ្រូអារចារ្យអេ ជាស្ថាបនិក និងមានពិធីករ ពិធីការនីឆ្នើមៗ បាននឹងកំពុងរៀបចំបង្កើតព្រឹត្តិការណ៍ថ្មីមួយ ដែលមានឈ្មោះថា ភូមិអេប៊ីស៊ី ។​
នេះមិនមែនទើបតែលើកទី១ទេ សម្រាប់ស្ថានីយ៍វិទ្យុABC ដែលរៀបចំព្រឹត្តិការណ៍ធំបែបនេះ ព្រោះថាជារៀងរាល់ឆ្នាំ ក្រុមការងារវិទ្យុអេប៊ីស៊ី ក៏ជាចំណែកមួយនៅក្នុងការរៀបចំ ព្រឹត្តិការណ៍ កម្មវិធីបុណ្យភូមិផងដែរ។
ដោយឡែកបើតាមការរៀបរាប់អោយដឹងពីក្រុមការងារវិទ្យុអេប៊ីស៊ី និងពីលោកគ្រូអាចារ្យអេផ្ទាល់តែម្តង បានអោយដឹងថា ឆ្នាំនេះស្ថានីយ៍វិទ្យុអេប៊ីស៊ីនឹងរៀបចំព្រឹត្តិការណ៍ភូមិអេប៊ីស៊ី (ភូមិABC) ដែលស្រដៀងទៅនឹង កម្មវិធីបុណ្យភូមិនេះ ដោយខ្លួនឯងផ្ទាល់តែម្តង។
សូមបញ្ជាក់ថាកម្មវិធីភូមិអេប៊ីស៊ី នឹងប្រព្រឹត្តិឡើងរយះពេល ៣ថ្ងៃជាប់គ្នា នៅថ្ងៃទី០៦,០៧,០៨ ខែមេសា ឆ្នាំ២០១៨នេះ ដែលមានទីតាំងនៅនឹងស្ថានីយ៍វិទ្យុអេប៊ីស៊ីព្រែកថ្លឺង តាមផ្លូវ៦០ម៉ែត្រ ភូមិព្រែកកំពឹស សង្កាត់ជើងឯក ខណ្ឌដង្កោ តែម្តង។​
ភូមិអេប៊ីស៊ី នឹងរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយនានា ដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ លោតអន្ទាក់ បវរកញ្ញាធ្លាក់ទឹក មានការដាក់តាំង លក់ផលិតផលសុខភាព ពេលយប់នឹងមានវង់ល្ខោនបាសាក់ នឹងអ្វីដែលពិសេសនោះគឺ កម្មវិធីប្រលងបវរកញ្ញា មហាសង្ក្រាន ភូមិអេប៊ីស៊ី ដែលមានលំនាំ ទៅនឹងការប្រលងបវរកញ្ញា កាលពីជំនាន់សម្តេចតា ព្រះបរមរតនៈកោដផងដែរ ដើម្បីប្រកួតប្រជែង យកទឹកប្រាក់ ដ៏សន្ធឹកសន្ធាប់រហូតដល់ ១មឺុនដុល្លារឯណោះ ហើយគោលដៅចំបងក្នុងការរៀបចំកម្មវិធីនេះគឺ ដើម្បីស្វែងរកថវិកាមកសាងសង់សាលាសំណាក់អេប៊ីស៊ី ដើម្បីទទួលយកបងប្អូនប្រជាពលរដ្ឋខ្មែរ ណាដែលមានវិបិត្តិ​ត្រូវដោះស្រាយមួយរយៈពេលខ្លី សំរាប់ជនចាស់ជរាគ្មានទីពឹង ឬជនក្រីក្រអនាថាស្នាក់នៅ បណ្តោះអាសន្នផងដែរ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទៅចូលរួមកម្មវិធី ភូមិអេប៊ីស៊ី ដែលនឹងប្រព្រឹត្តិទៅក្នុងពេលវេលាដ៏ឆាប់ខាងមុខនេះផងដែរ!​ ហើយបងប្អូនក៏មានសិទ្ធធ្វើជា គណៈកម្មការឲ្យពិន្ទុទៅដល់ការប្រកួតបវរកញ្ញាផងដែរ ដោយគ្រាន់តែ ជួយជាវនូវកាតគូប៉ុង ដែលមានលក់ នៅគ្រប់សាខា របស់សាលាបង្រៀនបើកបរ ២៣តុលា ឬក៏អាចទិញផ្ទាល់ ពីបវរកញ្ញា ណាមួយ ដែលអ្នកគាំទ្រផងដែរ។ AhBoYz៚