Showing posts with label ព្រះរាជពិធីបុណ្យអុំទូក. Show all posts
Showing posts with label ព្រះរាជពិធីបុណ្យអុំទូក. Show all posts

ទូកង មានឈ្មោះល្បី "នាគខៀវមានជ័យ" និង "នាគខ្មៅមានជ័យ" ស្ថិតនៅវត្តចាក់អង្រែក្រោម កំពុងស្វែងរកសប្បុរសជនឲ្យជួយឧបត្ថម្ភផង!​


[ពិភពចែករំលែក]
ប្រភពពី Facebook ៖ ធ្លាប់ល្បីរន្ទឺរួចមកហេីយទូកង ដែលល្បីថាមានល្បឿនលឿន ឈ្មោះថា នាគខៀវមានជ័យ (មានចំណុះ ៧៦នាក់) និង នាគខ្មៅមានជ័យ (មានចំណុះ ៦៨នាក់) ឲ្យបានដឹងថាកាលពីថ្មីៗនេះថា ទូកទាំងពីរនេះ មិនបានចូលរួមក្នុងការប្រណាំង នៅក្រុងតាខ្មៅទេ ដោយហេតុ ............... ប៉ុន្តែទូកទាំងពីរនេះ ចូលរួមក្នុងការប្រណាំង នៅក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំ២០១៧នេះ ទូកងល្បីឈ្មោះទាំង២នេះ ស្ថិតនៅវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។

តាមការប្រាប់ពីបងប្រុសម្នាក់ដែលជាអ្នកស្នាក់នៅវត្ត បានឲ្យដឹងថា ៖ ទូកងល្បីឈ្មោះទាំង២នេះពុំមានអ្នកឧបត្ថម្ភគ្រប់គ្រាន់ឡេីយ និងកំពុងស្វែងរកសប្បុរសជនជួយឧបត្ថម្ភផង!​ ។


ទូក​ប្រ​ណាំង​​មួយ ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​មួយ​ចំនួន​មុន​អាច​ចូល​រួម​ប្រ​ណាំងបាន

ក្នុង​ពិធី​បុណ្យ​អុំទូក​ម្តងៗ​មានទូក​ជា​ច្រើន​បាន​ចូល​រួម​ប្រ​ណាំង​ប្រ​ជែង​គ្នា​យក​ជើង​ឯក​​ប្រ​ចាំ​ឆ្នាំ។​ តើ​ទូក​ទាំងនោះគេ​ធ្វើ​ឡើង​ដោយ​ឈើ​អ្វី​ហើយ​ភាគច្រើន​ផលិត​នៅខេត្ត​ណា? អតីត​អ្នក​គ្រប់គ្រង​កីឡាករ​ប្រ​ណាំង​ទូក​ម្នាក់​ឲ្យ​ដឹងថា​ទូក​-ង​ ដែល​មាន​បណ្តោយ​វែងៗនោះ​​គឺ​ភាគច្រើន​ផលិត​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ។
លោក កុយ គីម វ័យ​៧០​ឆ្នាំ​ រស់​នៅ​ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម ប្រាប់ថា ទូក​-ង ភាគ​ច្រើនផលិត​នៅ​ខេត្ត​ព្រះ​វិហារ ដែល​លោក​ថា​នៅ​ទី​នោះ​សំបូរ​ដើម​គគីរធំៗ និង​មានប្រ​វែង​វែងៗ ហើយដើម​គគី​រមួយ​ដើម​អាច​ធ្វើ​បាន​តែទូក​-ង​មួយ​ប៉ុណ្ណោះ លោកពូក៏បានបញ្ជាក់ទៀត​ថា ដើម​គគីរ​មាន​ភាព​ធន សាច់​រឹង​ និង​ស្វិត​ជាប់​ល្អ​ដែល​អំណោយ​ផល​ដល់ការ​ផលិត​ទូក តែលោក​មិន​បាន​ដឹងពី​តម្លៃ​ផលិត​ទូក​នោះទេ។​ (ទូក​-ង រក្សា​ទុក​នៅ​ក្នុង​រោង​ទូក​ដែល​ការពារមិន​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ) ទោះ​យ៉ាង​លោក​​ថា​ការ​ផលិត​ទូក​ប្រ​ណាំង​នេះ មិន​អាស្រ័យ​តែ​ម្យ៉ាង​លើ​ដើម​គគីរ​នេះទេ គឺថា​តាម​ជំនឿ​​ពេល​​រក​បាន​ដើម​គគីរ​ហើយ គេ​ត្រូវ​ធ្វើពិធី​សែន​ព្រេន​ជាមុន​សិន មុន​នឹង​ចាប់​ដំណើរ​ការ​ផលិត​ទូក។
លោក​ថា​ធ្វើ​ដូច​នេះ​ដោយគេជឿ​ថា​ដើម្បី​ឲ្យ​ដំណើរការ​ធ្វើទូ​ក​ប្រ​ព្រឹត្តទៅ​ដោយ​រលូន និង​មាន​ជ័យជម្នះ​ពេល​ប្រ​ណាំង។​ ​ លោក​រៀប​រាប់ទៀតថា​ពិធី​សែនព្រេននេះ​មិនទាន់បញ្ចប់​នោះទេ ពោល​គឺថា​ក្រោយ​ពី​ផលិត​ហើយ​ទូក​នោះនឹង​ត្រូវ​សែន​ព្រេន​ម្តង​ទៀតនៅ​មុ​ន​ចេញ​ប្រ​ណាំង ហើយ« ជា​ធម្មតា​ពេល​ធ្វើ​ទូក​រួច​រាល់​ ឬ​មុន​ចេញ​ទៅ​ប្រ​ណាំង​ម្តងៗ​ អ្នក​ដឹក​នាំ​ក្រុម​ទាំង​មូល​បាន​និមន្ត​ព្រះសង្ឃ​មក​ធ្វើ​ពីធី​សែន​ព្រេន​​ប្រោះ​ព្រំ​ដើម្បី​អញ្ជើញ​បារមី​រក្សា​នៅ​ក្នុង​វត្ត​មក​ជួយ​គ្រប់​គ្រង​រក្សា​ និង​ដឹក​នាំការ​ប្រកួត​ឱ្យ​ទទូល​បាន​ជោគ​ជ័យ​ជា​ពិសេស​ដើម្បី​ឱ្យ​ក្រុម​ការ​ងារ​ទាំង​អស់​ទាំង​អ្នក​ដឹក​នាំ​ចំណុះ​ទូក​ និង​កីឡាករ​អុំទូក​ទាំង​អស់​ជូប​តែ​សេច​ក្តី​សុខ... គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ ​ទាំង​ការ​ធ្វើ​ដំណើរ​ ការ​ឈឺ​ថ្កាត់​អី​ក៏គ្មាន​ដែរ​ ហើយ​ទទួល​បាន​ជោគ​ជ័យ​លើការ​ប្រណាំង​ទៀត​ផង​ »។
លោក​ កុយ គីម ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ការ​ប្រ​ណាំង ទូក​ត្រូវ​រក្សាទុក​នៅ​កន្លែង​ដែល​មាន​ការ​បិទ​បាំង​ត្រឹម​ត្រូវ ដោយ​ថាដើម្បី​កុំ​ឲ្យ​ទូក​ត្រូវ​កម្តៅថ្ងៃ​ និង​ងាយ​ខូច​ខាត៕ អត្ថបទដោយ៖ ឌឿន អ៊ី