[ពិភពចែករំលែក]
ប្រភពពី Facebook ៖ ធ្លាប់ល្បីរន្ទឺរួចមកហេីយទូកង ដែលល្បីថាមានល្បឿនលឿន ឈ្មោះថា នាគខៀវមានជ័យ (មានចំណុះ ៧៦នាក់) និង នាគខ្មៅមានជ័យ (មានចំណុះ ៦៨នាក់) ឲ្យបានដឹងថាកាលពីថ្មីៗនេះថា ទូកទាំងពីរនេះ មិនបានចូលរួមក្នុងការប្រណាំង នៅក្រុងតាខ្មៅទេ ដោយហេតុ ............... ប៉ុន្តែទូកទាំងពីរនេះ ចូលរួមក្នុងការប្រណាំង នៅក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំ២០១៧នេះ ទូកងល្បីឈ្មោះទាំង២នេះ ស្ថិតនៅវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។
តាមការប្រាប់ពីបងប្រុសម្នាក់ដែលជាអ្នកស្នាក់នៅវត្ត បានឲ្យដឹងថា ៖ ទូកងល្បីឈ្មោះទាំង២នេះពុំមានអ្នកឧបត្ថម្ភគ្រប់គ្រាន់ឡេីយ និងកំពុងស្វែងរកសប្បុរសជនជួយឧបត្ថម្ភផង! ។
ទូកប្រណាំងមួយ ត្រូវឆ្លងកាត់ដំណាក់កាលមួយចំនួនមុនអាចចូលរួមប្រណាំងបាន
ក្នុងពិធីបុណ្យអុំទូកម្តងៗមានទូកជាច្រើនបានចូលរួមប្រណាំងប្រជែងគ្នាយកជើងឯកប្រចាំឆ្នាំ។ តើទូកទាំងនោះគេធ្វើឡើងដោយឈើអ្វីហើយភាគច្រើនផលិតនៅខេត្តណា? អតីតអ្នកគ្រប់គ្រងកីឡាករប្រណាំងទូកម្នាក់ឲ្យដឹងថាទូក-ង ដែលមានបណ្តោយវែងៗនោះគឺភាគច្រើនផលិតនៅក្នុងខេត្តព្រះវិហារ។
លោក កុយ គីម វ័យ៧០ឆ្នាំ រស់នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្រាប់ថា ទូក-ង ភាគច្រើនផលិតនៅខេត្តព្រះវិហារ ដែលលោកថានៅទីនោះសំបូរដើមគគីរធំៗ និងមានប្រវែងវែងៗ ហើយដើមគគីរមួយដើមអាចធ្វើបានតែទូក-ងមួយប៉ុណ្ណោះ លោកពូក៏បានបញ្ជាក់ទៀតថា ដើមគគីរមានភាពធន សាច់រឹង និងស្វិតជាប់ល្អដែលអំណោយផលដល់ការផលិតទូក តែលោកមិនបានដឹងពីតម្លៃផលិតទូកនោះទេ។ (ទូក-ង រក្សាទុកនៅក្នុងរោងទូកដែលការពារមិនឲ្យត្រូវកម្តៅថ្ងៃ) ទោះយ៉ាងលោកថាការផលិតទូកប្រណាំងនេះ មិនអាស្រ័យតែម្យ៉ាងលើដើមគគីរនេះទេ គឺថាតាមជំនឿពេលរកបានដើមគគីរហើយ គេត្រូវធ្វើពិធីសែនព្រេនជាមុនសិន មុននឹងចាប់ដំណើរការផលិតទូក។
លោកថាធ្វើដូចនេះដោយគេជឿថាដើម្បីឲ្យដំណើរការធ្វើទូកប្រព្រឹត្តទៅដោយរលូន និងមានជ័យជម្នះពេលប្រណាំង។ លោករៀបរាប់ទៀតថាពិធីសែនព្រេននេះមិនទាន់បញ្ចប់នោះទេ ពោលគឺថាក្រោយពីផលិតហើយទូកនោះនឹងត្រូវសែនព្រេនម្តងទៀតនៅមុនចេញប្រណាំង ហើយ« ជាធម្មតាពេលធ្វើទូករួចរាល់ ឬមុនចេញទៅប្រណាំងម្តងៗ អ្នកដឹកនាំក្រុមទាំងមូលបាននិមន្តព្រះសង្ឃមកធ្វើពីធីសែនព្រេនប្រោះព្រំដើម្បីអញ្ជើញបារមីរក្សានៅក្នុងវត្តមកជួយគ្រប់គ្រងរក្សា និងដឹកនាំការប្រកួតឱ្យទទូលបានជោគជ័យជាពិសេសដើម្បីឱ្យក្រុមការងារទាំងអស់ទាំងអ្នកដឹកនាំចំណុះទូក និងកីឡាករអុំទូកទាំងអស់ជូបតែសេចក្តីសុខ... គ្មានបញ្ហាអ្វីកើតឡើង ទាំងការធ្វើដំណើរ ការឈឺថ្កាត់អីក៏គ្មានដែរ ហើយទទួលបានជោគជ័យលើការប្រណាំងទៀតផង »។
លោក កុយ គីម ឲ្យដឹងទៀតថាក្រោយការប្រណាំង ទូកត្រូវរក្សាទុកនៅកន្លែងដែលមានការបិទបាំងត្រឹមត្រូវ ដោយថាដើម្បីកុំឲ្យទូកត្រូវកម្តៅថ្ងៃ និងងាយខូចខាត៕ អត្ថបទដោយ៖ ឌឿន អ៊ី