Showing posts with label ឆក់. Show all posts
Showing posts with label ឆក់. Show all posts

ប៉ាម៉ាកយកមុខទុកណាទេ! ស្អែកភ្ជាប់ពាក្យហើយ តែយប់កណ្ដាលអាធ្រាត្រចេញឆក់ទូរស័ព្ទជនបរទេស ត្រូវប៉េអ៉ឹមចាប់បាន!


(ពិភពចែករំលែក)
រាជធានីភ្នំពេញ ៖ យុវវ័យប្រុសស្រី២នាក់ ត្រូវជាគូសង្សារនឹងគ្នា និងថែមទាំងអះអាងថា ត្រូវភ្ជាប់ពាក្យជាមួយគ្នានៅព្រឹកស្អែកទៅហើយ ស្រាប់តែយប់ឡើង បែរជាបែកគំនិត ធ្វើសកម្មភាពជិះម៉ូតូដឹកគ្នាឆក់ទូរស័ព្ទដៃពីស្ត្រីជនជាតិបរទេសម្នាក់បានសម្រេច តែរត់មិនរួច ដោយសារកម្លាំងអាវុធហត្ថខណ្ឌកំពុងល្បាត ប្រទះឃើញដេញចាប់ក្របួចជាប់ទាំងគូតែម្ដង។

គូស្នេហ៍ដែលឆក់ទូរស័ព្ទជនបរទេសនេះរួមមាន ទី១-ឈ្មោះប៊ុន សុវណ្ណរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើករថយន្តទឹកសុទ្ធ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ០៨ ផ្លូវលំ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ (ជាអ្នកបើកម៉ូតូ និងជាជនដៃដល់)។ ទី២-ឈ្មោះសុធា នេត្រា អាយុ១៨ឆ្នាំ ភេទស្រី​ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន (អ្នកជិះពីក្រោយ)។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបរទេសចំនួន ៣នាក់ (ប្រុស១ម្នាក់ ស្រី២ម្នាក់) ជាជនជាតិដាណឺម៉ាក ទើបនឹងចេញពីក្លឹបកំសាន្ត 2nd ហើយដើរនៅតាមបណ្តោយផ្លូវ៥១ បម្រុងទៅក្លឹបកំសាន្តមួយទៀត ដោយក្នុងនោះមាននារីម្នាក់ដើរបណ្តើរកាន់ទូរស័ព្ទចុចបណ្តើរ ដើម្បីមើលទិសដៅ លុះដើរមកដល់ចំណុចផ្លូវកែងលេខ២២២ ស្រាប់តែលេចមុខជនសង្ស័យប្រុសស្រី២នាក់ខាងលើ ដោយខាងប្រុសជាអ្នកបើកម៉ូតូ ចំណែកខាងស្រីជាអ្នកជិះពីក្រោយ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GW-3648 បានជិះមកអែបជិតនារីជាជនបរទេសដែលកាន់ទូរស័ព្ទក្នុងដៃ ហើយភ្លាមនោះ ជនសង្ស័យជាអ្នកបើកម៉ូតូបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីរងគ្រោះ ហើយព្យាយាមបន្ថែមល្បឿនម៉ូតូ បំណងរត់គេចខ្លួន តែភ្លាមនោះ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតប្រទះឃើញ ក៏ធ្វើការប្រដេញតាមពីក្រោយ រហូតដល់ផ្លូវ៣៦០ កែងនឹងផ្លូវ៦៣ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់បានសម្រច ដោយឆែកឃើញទូរស័ព្ទដៃនារីរងគ្រោះនៅក្នុងកាបូបរបស់ខាងស្រីដែលអង្គុយពីក្រោយទៀតផង បន្ទាប់ក៏សម្រេចនាំខ្លួនមកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។

តាមប្រភពពីមន្ត្រីអាវុធហត្ថបានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះប៊ុន សុវណ្ណរ៉ា បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះជាជនបរទេសមែន ដោយរូបគេជាអ្នកធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ចំណែកនារីជាសង្សារដែលអង្គុយពីក្រោយ មិនបានដឹងរឿងអីនោះទេ ហើយពិសេសពួកគេនឹងត្រូវភ្ជាប់ពាក្យជាមួយគ្នា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នេះទៀតផង។​

ស្ត្រី​ម្នាក់មាន​ផ្ទៃពោះ៤ខែ ​ត្រូវចោរ២នាក់ ជិះមក​ឆក់​កាបូប (តែមិនបានសំរេច) បណ្ដាលឲ្យដួល​រងរបួស​ជើង!


ពិភពចែករំលែក - World Share]
រាជធានីភ្នំពេញ ៖ នៅវេលា​ម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ មានក្រុម​ជនសង្ស័យ ២នាក់ បានធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ស្ត្រី​មាន​ផ្ទៃពោះ ៤ខែ ​ជិះ​ម៉ូតូ​ម្នាក់ឯង​បណ្តាលអោយ​ដួល​រងរបួស​ជើង តែ​ឆក់​កាបូប មិនបាន​សម្រេចទេ នៅតាម​បណ្តោយ ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី ទល់មុខ​ផ្សារ​បាយ័ន ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។
ស្ត្រី​រងគ្រោះ អាយុ ២៥ឆ្នាំ ស្នាក់នៅ​ម្តុំ​ផ្សារ​សំណង់១២ ខណ្ឌទួលគោក ។

មុនពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Today ពណ៌​ក្រហម ​ដែល​គ្មាន​ពាក់​ស្លាក​លេខ ​ដោយ​ចេញ​មកពី​ពិនិត្យ​ផ្ទៃពោះ​ជិះ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី​ពី​កើតមក​លិច​ដល់​មុខ​ផ្សារ​បាយ័ន​បាន​លេចមុខ​ជនសង្ស័យ២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ដោយ​មិន​ចាំ​ម៉ាក​ជិះ​មកពី​ក្រោយ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ដ្រី​រងគ្រោះ​តែ​មិនបាន​សម្រេច​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​រងរបួស​ជើង ។ 

ដោយឡែក​ជនសង្ស័យ​បាន​ជិះ​គេចខ្លួន​បាត់ស្រមោល​តែម្ដង  ៕

ឆក់​ម្ដងបាន​ញ៉ាម! លើកនេះឆក់​ប៉ះ​ស្រី​ស្អាត អស់​លក្ខណ៍!


➤ពិភពចែករំលែក World Share​ - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ករណីឆក់កាបូបលុយ នៅចំនុចផ្លូវជាតិលេខ៥  ក្រុមទី៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ។
ជនសង្ស័យចំនួនពីរនាក់ ដែលកំលាំងល្បាតខណ្ឌប៉ុស្តិ៍បានឃាត់ខ្លួនខាងលើ ទី១ ឈ្មោះ ហេង សំបូរ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ២៣ ផ្លូវ២៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ក្រុងភ្នំពេញ មុខរបរកម្មករសំណង់ (ជាអ្នកបើកម៉ូតូ និងឆក់) និងទី២ឈ្មោះ ចាន់ វិសាល ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខ៥៥ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរកម្មករសំណង់ (ជាអ្នកជិះពីក្រោយ) មធ្យោបាយធ្វើសកម្មភាព ម៉ូតូម៉ាកនិច សេរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​1GB-9189 ។
ជនរងគ្រោះឈ្មោះ ម៉ម ស្រីរ័ត្ន ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ១២៥ ផ្លូវបេតុង ក្រុម១៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរនៅផ្ទះ។ សំភារៈដកហូតរួមមាន កាបូបដៃមួយ នៅក្នុងកាបូបមាន ប្រាក់ដុល្លាចំនួន ១៨៦ដុល្លា ប្រាក់រៀលចំនួន ៤៥៥០០ រៀល និងម៉ូតូមួយគ្រឿង។
ផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងធ្វើការសាកសួរយកចម្លើយ ស្រាយជ្រាវរកបក្សពួក និងបទល្មើសកន្លងមក កសាង​សុំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ទៅមាននិតីវិធី។

➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 




Sponsor Test



ឃាត់ខ្លួនជនសង្ស័យម្នាក់ជិះម៉ូតូ Dream សង់ពណ៍ទឹកមាស ដែលជាមុខសញ្ញាឆក់កាបូប


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង២០:០០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស មានករណីលួច (ឆក់កាបូប) បង្កដោយជនសង្ស័យ០៣នាក់ឈ្មោះ ស៊ីកេត រ័ត្នថាណាល់ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ភូមិដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងបក្ខពួក០២នាក់ទៀត (គេចខ្លួន), ជិះម៉ូតូម៉ាក HONDA C125 ពណ៌ទឹកមាស ស្លាកលេខកណ្តាល 1V-1871បានឆក់យកកាបូបមានទូរស័ព្ទដៃ០១គ្រឿង និងប្រាក់ដុល្លារ ៣៧០ដុល្លារ របស់ឈ្មោះ រឿន ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ០១នាក់, ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ និង ដកហូតម៉ូតូ ០១គ្រឿងរបស់ជនសង្ស័យ ជិះធ្វើសកម្មភាព,ដោយឡែក កាបូបលុយរបស់ជនរងគ្រោះ ត្រូវបក្ខពួកជនសង្ស័យ០២នាក់ទៀត យកគេចខ្លួនទៅបាត់។

➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

Sponsor Test

ជិះម៉ូតូជាមួយសង្សារ ត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ បានសម្រេចទាំងព្រឹក


រាជធានីភ្នំពេញ៖ មួយរយះនេះគេឃើញ ក្រុមចោរឆក់ដដែលនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ចាប់ផ្ដើមកក្រើកឡើងវិញហើយ ហើយសកម្មភាពចេញឆក់ កាបូប ខ្សែរក ទូរស័ព្ទដៃ នៅតែបន្តជារៀងរាល់ថ្ងៃបានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចចំពោះក្រុមចោរទាំងអស់នោះ ដោយពួកគេពេលចេញធ្វើសកម្មភាពម្តងៗតែងតែមានអ្នកបិតគូទពីក្រោយ ស្រាប់ធាក់ជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះខ្លះដួលបោកទៅនឹងថ្នល់របួសធ្ងន់រហូតដល់ស្លាប់ក៏មាន ។ ជាក់ស្តែងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចមុខផ្ទះលេខ៥៨៨ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយជនសង្ស័យពីរនាក់រួមនិងបក្សពួកជាច្រើននាក់បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីនារីម្នាក់ដែលជិះម៉ូតូជាមួយសង្សារបានសំរេចហើយព្យាយាមជិះរត់គេចមកដល់ចំណុចក្រោមស្ពានអាកាស៥មករាក៍ប៉ះជាមួយឡានក្រុងដួលម៉ូតូភ្លាមៗនោះជនសង្ស័យទាំង២បានរត់ឡើងម៉ូតូគ្នាវាគេចខ្លួនបាត់អស់បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

នារីរងគ្រោះដែលត្រូវចោរឆក់ទូរសព្ទ័មានឈ្មោះ ភើម សុជាតិតា អាយុ១៩ឆ្នាំមុខរបរជាបុគ្គលិកសណ្ឋារគារប្លូហ្វាយ ស្នាក់នៅក្បែរសណ្ឋារគាររីហ្គេាល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមសំដីរបស់នារីរងគ្រោះបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុរូបគាត់ជិះម៉ូតូជាមួយសង្សារតាមបណ្ដាយផ្លូវកម្ពុជាក្រោមពីលិចទៅកើតលុះមកមុខផ្ទះលេខ៥៨៨ស្រាប់តែមានជនសង្ស័យពីរជិះម៉ូតូម៉ាកសងC125ស៊េរី017គ្មានលេខឆក់យកទូរសព្ទ័ដៃម៉ាកIpone7ពណ័ក្រហមដែលកាន់និងដៃបានសំរេចហើយពួកវាបើករត់គេចខ្លួន។

ពេលនោះជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយស្រែកចោរៗពេលជនសង្ស័យជិះមកដល់ក្រោមស្ពានអាកាស៥មករាក៍បុកឡានក្រុងពីក្រោយដួលម៉ូតូហើយភ្លាមនោះមានគ្នាវាប្រហែល៣ម៉ូតូមកពីក្រោយដឹកគ្នាវាគេចខ្លួនបាត់អស់បន្សល់ទុកតែម៉ូតូដែលធ្វើសកម្មឆក់នៅកន្លែងហេតុតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់កន្លែងកើតបានត្រឹមតែនាំជនរងគ្រោះនិងម៉ូតូរបស់ចោរឆក់យកទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹងតាមរកចាប់ខ្លួនក្រុមជនសង្ស័យតែប៉ុណ្ណោះ ។ចំណែកឯសម្ភារៈបាត់បង់ របស់នារីរងគ្រោះគឺទូរសព្ទម៉ាកIpone7 ព័ណក្រហម ៕

ក្រុមចោរឆក់កាបូប ពីប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវកម្លាំងសមត្ថកិច្ចតាមបង្ក្រាបបាន នៅខណ្ឌពោធិ៍សែនជ័យ, ដកហូតម៉ូតូមួយគ្រឿង និងកាបូបរបស់ជនរងគ្រោះមកវិញ

ក្រុមចោរឆក់កាបូប ពីប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវកម្លាំងសមត្ថកិច្ចតាមបង្ក្រាបបាន នៅខណ្ឌពោធិ៍សែនជ័យ, ដកហូតម៉ូតូមួយគ្រឿង និងកាបូបរបស់ជនរងគ្រោះមកវិញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលប្របួចបានម្នាក់ និងម៉ូតូមួយគ្រឿង ចំណែកជនសង្ស័យ ម្នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ ដែលកំពុងការពារក្បួនប្រតិភូតាមគោលដៅដងផ្លូវចាប់បាន។

ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ២នាក់ បានសម្រេចបណ្តាលឲ្យដួល ត្រូវបានប្រជាពលរដ្ឋស្រែកឲ្យជួយ នៅវេលាម៉ោង១១៖១៥នាទី ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ តាមផ្លូវសហព័ន្ធរុស្សី រហូតដល់មុខសលារៀនពោធិ៍ចិនតុង ទើបកម្លាំងប្រដេញ ជិះបំបុកផ្តួលព័ទ្ធចាប់បានភ្លាមៗតែម្តង។

ជនសង្ស័យម្នាក់ដែលត្រូវបាននគរបាលចាប់ខ្លួនបានឈ្មោះ អៀ មករា ហៅយ៉ា អាយុ១៨ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកបើកបរម៉ូតូ ម៉ាកសេ១១០ សេរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BM-8761 ជាមធ្យបាយធ្វើសកម្មភាពឆក់តាមដងផ្លូវសាធារណៈ។

ចំណែកបក្ខពួកម្នាក់ទៀត ដែលត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានមានឈ្មោះ ប៉ាក់ ម៉ាហាន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនរងគ្រោះមានឈ្មោះ សុន យ៉ា អាយុ៣២ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ រួមដំណើរជា​មួយ​ប្អូន​ស្រី​ម្នាក់ទៀតឈ្មោះ ស្រី វី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ។

ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ត្រួយចេក ពាក់ស្លាក​លេខ ភ្នំពេញ1DE-2390។ ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ទាំង២នាក់ ជិះម៉ូតូឌុបគ្នាចេញពីផ្ទះឆ្ពោះ ទៅផ្សារពោធិ៍ចិនតុង ជិះតាមផ្លូវខាងលើដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូ សេ១១០ សេរី២០១២ ប៊ិច មកដល់ទន្ទឹម ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្មា បានសម្រេច ហើយព្យាយាមបើកម៉ូតូរត់ គេចតាមផ្លូវសហព័ន្ធរុស្សី ឆ្ពោះទៅកើតស្រែកចោរៗផ្អើល កម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ កំពុងការពារក្បួនប្រតិភូ តាមដងផ្លូវស្រាប់ ដេញចាប់បានភ្លាមៗ។

ក្រោយការចាប់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវបានយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តទៀត៕
ដកស្រង់បន្តពី Fresh News

Update ក្រុមចោរប្លន់បាញ់សំលាប់អ្នកគួកជេរម៉ូតូ២នាក់នៅស្រុកបវេល ត្រូវសមត្ថកិច្ចវែកមុខចាប់បានម្នាក់់ហើយ, ក្រុមចោរគឺជាពូ និងក្មួយ! (មានវិដេអូ)

ខេត្តបាត់ដំបង ៖ ជន​ដៃដល់​ជា​ក្រុម​ចោរប្លន់​បាញ់​សំ​លាប់​អ្នក​គួ​ក​ជេរ​ម៉ូតូ​ចំនួន២នាក់​យ៉ាង​សាហាវ​នៅ​ស្រុក​បវេល ​ខេត្តបាត់ដំបង​កាលពី​ម្សិលមិញ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្នាក់​ហើយ​។​ចំណែក​បក្ខពួក​ម្នាក់ទៀត​ដែល​ជា​ម្ចាស់​កាំភ្លើង​បាន​រត់គេច​ខ្លួន​ជាមួយនឹង​ម៉ូតូ​របស់​ជនរងគ្រោះ ​ដោយពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ជា​បន្ត​ទៀត​។
ជនសង្ស័យដែលសមត្ថកិច្ចខេត្តបាត់ដំបងចាប់ខ្លួនបាននេះ មានឈ្មោះ យិន សារេន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវជាពូ និងជនសង្ស័យដែលរត់គេចខ្លួន មានឈ្មោះ អួន.សៅ (មុខសញ្ញាចាស់)ត្រូវជាក្មួយរបស់ឈ្មោះយិន សារេន។
តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ ​យិន.សា​រេន ​បាន​និយាយ​ថា ​កាល​ប្រហែល​មួយ​ខែមុន ​ខ្លួន​និង​ឈ្មោះ ​អួន.សៅ ​មានបំណង​ចង់​ប្លន់​គេ​នៅ​ភូមិ​តាគ្រាម ​ឃុំ​តា​ក្រាម ​ស្រុក​បាណន់ ​ម្តង​រួចមក​ហើយក៏​ប៉ុន្តែ​មិនបាន​សម្រេច​។ ​លុះដល់​ថ្ងៃ០៧ ​ខែកក្កដា ​ឆ្នាំ២០១៧ ​ឈ្មោះ ​អួន.សៅ ​និង​ខ្លួន​បាន​រៀប​គំរោង​ប្លន់​អ្នក​គួ​ក​ជេរ​ម៉ូតូ ​ប៉ុន្តែ​អ្នក​គួ​ក​ជេរ​នោះ​ទិញ​ម៉ូតូ​បាន ​០១គ្រឿង​ហើយក៏​ផ្អាក​វិញ​ដោយ ​សន្យា​ថា​ចាំ​ថ្ងៃ​ច័ន្​ន​ចាំ​ជួបគ្នា​។​លុះដល់​ថ្ងៃ១០ ​ខែកក្កដា ​ឆ្នាំ២០១៧ ​ខ្លួន​បាន​ទូ​រស័ព្ឌ​ទៅ​អ្នក​គួ​ក​ជេរ​ដើម្បី​ហៅ​មក​ទិញ​ម៉ូតូ ​ពេល​ជួបគ្នា ​ហើយ​ខ្លួន​ក៏​នាំ​អ្នកទិញ​ម៉ូតូ​ទៅ​កន្លែង​ដែល​បាន​ណាត់ជួប​ជាមួយ​ឈ្មោះ ​អួន.សៅ ​ហើយក៏​បាន​ធ្វើសកម្មភាព​បាញ់សម្លាប់​ប្លន់​យក​ម៉ូតូ​តែម្តង​។​ចំណែក​ឈ្មោះ​អួន ​សៅ ​ក្រោយ​ប្លន់​បាន​ហើយក៏​យក​កាំភ្លើង ​និង​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួន​បាត់​ទៅ​។
សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ សាកសពមនុស្សប្រុសចំនួន២នាក់ត្រូវបានគេប្រទះឃើញ បង្កអោយមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដែលករណីនេះស្ថិត​ត្រង់​ចំណុច​ក្បាល​អាង​សំរោង ក្នុងភូមិ​កោះ​រាម ឃុំខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង។ តាមសេចក្តីរាយការណ៍​បានអោយដឹងថា ជន​រង​គ្រោះ​ទាំង​២​នាក់​ ត្រូវ​បានគេស្គាល់​និង​ដឹង​ថា ម្នាក់​​ឈ្មោះ​ហួត ឈឿ​ង អាយុ​៤៥​ឆ្នាំជា​អ្នក​គួ​ក​ជេរ​ម៉ូតូ និង​ម្នាក់​ទៀតឈ្មោះ​រិ​ទ្ធ ​​បានជិះ​ម៉ូតូ​ឌុបគ្នា​​​មក​ពីមើល​ម៉ូតូ​គេលក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​​ ។ ជនរងគ្រោះទាំង​២​នាក់ ​មាន​ទី​លំ​នៅ​ក្នុងភូមិ​ជី​នាង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ។
ចំពោះ​មូលហេតុ ត្រូវសមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ ជា​ករណី​ប្លន់​យកម៉ូតូ ព្រោះនៅមុនពេលកើតហេតុ គេ​បានឮ​ស្នូរ​សំឡេងគ្រាប់​កាំភ្លើង​​ផ្ទុះ ក្រោយមក​មាន​ពលរដ្ឋ​បាន​ដើរទៅ​ក្បែរ ​កន្លែង​សំឡេង​ផ្ទុះ​នោះ ក៏​ប្រទះ​ឃើញ​សាកសព​ទាំង​២​នាក់​ និងបាន​បាត់​ម៉ូតូ​​​ទៀតផង​៕
(រូបពាក់អាវក្រឡា ជាចោរប្លន់សម្លាប់ដែលត្រូវសមត្ថកិច្ចចាប់បានមានឈ្មោះ យិន សារេន)
ទស្សនាវិដេអូខាងក្រោម

ឆក់ទូរស័ព្ឌដៃមិនសម្រេច ត្រូវប្រជាពលរដ្ឋវាយរងរបួសធ្ងន់ នៅសង្កាត់ទឹកល្អក់ទី២


រាជធានីភ្នំពេញ: នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៩: ១៥នាទី កំលាំងនគរបាលប៉ុស្តិរដ្ឋបាលទឹកល្អក់ទី២ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ ស្តែង ពីបទលួចឆក់ទូរស័ព្ទដៃកើតហេតុនៅចំណុច មុខការ៉ាស់សាំងតូតាល់ ផ្លូវលេខ១៨២ ក្រុមទី៣៨ ភូមិ ១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿង សុភ័ក្រ្ត ហៅ អូន ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី ១២B2 វិទ្យាល័យ ជា ស៊ីម សាមគ្គី ស្នាក់នៅផ្ទះលេខ ៩៥H ផ្លូវលេខ២៧១ ក្រុមទី១ ភូមិ២ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ រាជធានភ្នំពេញ ។
ជនរងគ្រោះពុំស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពណ៌ខ្មៅ ស៊េរី2014 ( ពុំបានដាក់ពាក្យបណ្តឹងទេ ) ។

សមត្ថកិច្ចប្រមូលវត្ថុតាងរួមមាន:ម៉ូតូមួយគ្រឿងម៉ាក Su zuki Nex ពណ៌ខ្មៅ ស៊េរី20 17 គ្មានពាក់ស្លាកលេខ មានលេខតួ 327097 លេខម៉ាស៊ីន 327014 ( ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ) ។

មុនពេលកើតហេតុជនរងគ្រោះពុំស្គាល់ ឈ្មោះ ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី2014 ធ្វើដំណើរតាមផ្លូវ លេខ១៨២ ពីកើតមកលិច ដោយមានពាក់មួកការពារហើយសៀតទូរស័ព្ឌជាប់មួកសុវត្ថិភាព និយាយទំនាក់ទំនង ពេលមកដល់ចំណុចកើតស្រាប់តែមានជនសង្ស័យពីរនាក់ជិះបានជិះម៉ូតូតាមពីក្រោយហើយបានអែបទន្ទឹមខាងស្តាំ ធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះបានសម្រេច ហើយព្យាយាមជិះម៉ូតូគេច តាមផ្លូវលេខ១៨២ ទៅទិសខាងលិច ដល់ផ្លូវលេខ ១៨២ កែងផ្លូវលេខ២៦១ សញ្ញាស្តុបលោតភ្លើងក្រហម មានការកកស្ទះចរាចរណ៌ ពេលនោះជនសង្ស័យបានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួន ទើបជនរងគ្រោះ និងប្រជាពលរដ្ឋបាននាំគ្នាឃាត់បាន០១នាក់ , ជនរងគ្រោះបានយកទូរស័ព្ទគាត់វិញ ហើយជិះម៉ូតូចេញទៅបាត់ពុំបានដាក់ពាក្យបណ្តឹងទេជនសង្ស័យមានការរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបានបញ្ជូនទៅសង្រ្គោះនៅ មន្ទីរពេទ្យព្រះកុសុម: , ចំណេកជនសង្ស័យ០១នាក់ទៀតបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នឃាត់ខ្លួនជនសង្ស័យខាងលើជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕


ស៊យធំ!​ និស្សិតពេទ្យយោធាម្នាក់ ឆក់កាបូបពីអ្នកដំណើរតាមដងផ្លូវ ត្រូវកម្លាំងនគរបាលបង្ក្រាបបាន, ថ្ងៃនេះបញ្ជូនទៅតុលាការ


រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បាន​ចាប់ខ្លួននិស្សិតពេទ្យយោធាម្នាក់ ក្រោយឆក់កាបូបពីប្រជាពលរដ្ឋ នៅតាមដងផ្លូវ នៅចំណុចមុខក្រសួងការពារជាតិ ផ្លូវសហពន្ធ័រុស្សី សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលរបស់លោក បានបញ្ជូនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

លោកបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនកាលពីម្សិលមិញ ឈ្មោះ ស៊ុត សុធារ៉ា អាយុ២៤ឆ្នាំ មុខរបរជានិស្សិតពេទ្យយោធា ស្នាក់នៅផ្ទះលេខ១១៩ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនកម្លាំងនគរបាល បានដកហូតម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-8876 ជាមធ្យោបាយធ្វើសកម្មភាព៕ ប្រភពពី Fresh News

ចោរ​លួច​គាស់​ផ្ទះ​គេ ត្រូវ​ប្រជា​ពល​រដ្ឋ​ស្វាគមន៍យ៉ាងចាស់​ដៃ!



រាជធានីភ្នំពេញ​ ៖​ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​៣​នាក់ ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ដេញ​តាម​ចាប់​បាន​ហើយ​នាំ​គ្នា​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​ ​និង​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​ បន្ទាប់​ពីរ​ពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​លួច​ចូល​គាស់​ផ្ទះ​យក​ទ្រព្យ​សម្បត្តិ​បាន​សម្រេច​ ហេតុ​ការ​បង្ក​ការ​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៤​:១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥​ខែ​ កក្កដា​ឆ្នាំ​២០១៧​ នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១​ ស្ថិត​ក្នុង​ភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ។



ជន​រង​គ្រោះ​​មាន​ឈ្មោះ​ ជា​ បុរី​ ភេទ​ប្រុស​ អាយុ​​២៥​ឆ្នាំ​ មុខ​របរ​ បុគ្គលិក​ នៅ​ក្លឹប​​កំសាន្ត​ ប្លូ​ឡាញ​ ។



ចំណែក​ជន​សង្ស័យ​ មានឈ្មោះ​ ចន្ដា​ វុទ្ធ​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​មុខ​របរ​មិន​ពិត​ប្រាកដ​ដល់​ស្នាក់​នៅ​ផ្ទះ​ជួល​​ខណ្ឌ​សែន​សុខ ។



បើ​តាម​សម្ដី​ជន​រងគ្រោះ​បាន​អោយ​ដឹង​ថា​មុន​ពេល​កើត​រូប​គេ​ចេញ​មក​ពី​ធ្វើ​ការ​មក​ដល់​ផ្ទះ​ឃើញ​ទ្វារ​បន្ទ​ប់​បើក​ស្រាប់​ក្រឡេក​ទៅ​ឃើញ​ជន​សង្ស័យ​ចំនួន​៣​នាក់​មាន​យួ​ស្បោង​ខោ​អាវ​ពេល​នោះ​ខ្លួន​ស្រែក​ឆោ​ឡោ​ធ្វើ​អោយ​ភ្ញាក់​ផ្អើល​ដល់​អ្នក​នៅ​ក្បែ​ខាង​នាំ​គ្នា​រត់​ដេញ​ចាប់​បាន​ម្នាក់​រួច​នាំ​គ្នា​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​និង​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​ ចំណែក​បក្ខ​ពួក​របស់​គេ​ចំនួន​២​នាក់​ទៀត​បាន​យក​ស្បោង​ខោ​អាវ​ជន​រងគ្រោះ​រត់​ឡើង​ជិះ​ម៉ូតូ​គ្នា​គេ​គេច​ខ្លួន​បាត់​ស្រមោល ។



ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ហើយ​បាន​នាំ​ជន​សង្ស័យ​យក​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន​និង​ឲ្យ​ជន​រងគ្រោះ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ ៕