ប្រិយមិត្តតែងកំណាព្យមួយផ្ញេីរ ចូលរួម​រំលែក​ទុក្ខ​ នាយ ហុង ដា!


ប្រិយមិត្ត​ជា​ទី​រាប់​អាន មនុស្សយើង​កើត​មក​ហើយ​តែងតែ​ស្លាប់​ទៅ​វិញ​ជា​ធម្មតា ពុំ​មាន​អ្នក​ណា​ម្នាក់​ជៀស​រួច​ពី​ក្រញ៉ាំ​មច្ចុ​រាជ​បាន​ឡើយ​ គ្រាន់តែ​ការ​ស្លាប់​មានមូលហេតុ​ ផ្សេង​ៗ គ្នា។ ករណី​ដូច​ប្រពន្ធក្រោយរបស់នាយ ហុង ដា ជា​ករណីញាក់សាច់​មួយ​ដែល​កម្រ​ជួប គឺ​កូន​ដើម​សម្លាប់​ម្ដាយ​ចុង។ 

យើង​ទាំង​អស់​គ្នា​ច្បាស់ជា​ដឹង​ហើយ​ថា អ្នក​រង​ទុក្ខ​ធំ​ជាង​គេ​គឺ នាយ ហុង ដា ដែល​គាត់​បាត់បង់​ប្រពន្ធ​វ័យ​ក្មេង​កំពុង​ពេញ​ស្រឡាញ់ ហើយ​កូន​ប្រុស​ត្រូវ​ជាប់​ពន្ធនាគារ ព្រមទាំង​ត្រូវ​បីបាច់ទារិកា​អាយុ​ទើ​បាន​៦​ខែ​ម្នាក់​ទៀត​ផង។ ណ្ហើយកុំ​បាច់រៀបរាប់​ច្រើន​នាំ​ទឹក​ភ្នែក​ទេ ពេល​​វេលា​នឹង​ជាឱសថ​ទិព្វ​ក្នុង​ការ​ជួយ​ព្យាបាលដួង​ចិត្ត ក្រុម​គ្រួសារនៃ​សព​។

ពិភពចែករំលែក បានដកស្រង់ការផ្សាយបន្តពីដំណឹង​យប់មិញ ​ដោយសូម​លើក​យក​កំណាព្យរបស់ប្រិយមិត្ត​ក្នុងបណ្ដាញ​សង្គមហ្វេសប៊ុក​ម្នាក់​ឈ្មោះ កវីសម្បូរស្នេហ៍ ថាងភួហួរ ដែល​បាន​បង្ហោះក្នុងគណនីរបស់ខ្លន ថ្លែង​ពី​ទុក្ខ​សោក​ក្រៀមក្រំ ដែឍ​នាយ ហុង ដា បាន​ព្រាត់​ភរិយា​រហូត គ្មានថ្ងៃ​វិលវិញ និង​ដោយ​ការ​គោរពស្រឡាញ់ និង​ចូលរួម​​រំលែកទុក្ខ​នាយ ហុង ដា​ ផង។


អូន​អើយ​ក្រោក​មក រក​ប្តី​ណា​អូន

កុំ​គេង​ស្ងាត់សូន្យ កូនយើង​យំ​ហើយ

អូន​សន្យាថា​ មិន​ចោលបងឡើយ

ចុះ​ម្តេច​ត្រាណត្រើយ មិន​ឆ្លើយ​នឹង​បង…។


ផែនដី​លម្អៀង ផ្អៀង​ទៅ​ម្ខាង​ទៀត

លោកា​ចង្អៀត ជ្រៀត​យក​នួនល្អង

សល់​ត្រឹម​​រូបកាយ វិញ្ញាណ​ឆ្ងាយ​បង

ដូច​ចាក់​បេះដូង បង​ឱ្យ​មរណា។


ផ្សែង​ធូប​ខ្មួលខ្មាញ់ ផ្ចាញ់​ទឹកភ្នែក​បង

ហូរ​ស្រក់​ម្តងៗ មួហ្មង​ឱរា

ដូច​មច្ចុរាជ កំណាច​ឫស្យា

ផ្តន្ទា​ប្រហារ រៀមរ៉ា​ឱ្យ​សូន្យ។


បើ​មាន​ជាតិ​​ក្រោយ ឱ្យ​ជួប​ម្តង​ទៀត

សូម​ផ្សង​គ្រប់​ជាតិ មិន​ឃ្លាត​ពី​អូន

ផ្តល់​ស្នាមញញឹម គ្មាន​ថ្ងៃ​ស្រពោន

ថែ​អូន​និង​កូន លុះ​សូន្យ​ជីវិត។

(ថាងភួហួរ - ១២ ឧសភា ២០១៧ - ១១:១១យប់)

អត្ថបទប្រែសម្រួល ៖ AhBoYz