ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៦ ខែឧសភា នេះស្ថិតក្នុងចំណុចផ្សារកំពង់សិលា ស្ថិតក្នុងភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះដែរ គឺកើតឡើងដោយសារ រថយន្ត Lexus RX300 មួយគ្រឿង បានព្យាយាមជិះគេចពីសត្វគោ ស្រាប់តែរេចង្កូតជ្រុល ទៅបុកតូបលក់ឥវ៉ាន់មួយកន្លែង បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ។
មុនកើតហេតុគេឃើញរថយន្ត មួយគ្រឿងម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2k-7135 បានធ្វើដំណើរក្នុងទិសដៅ ពីក្រុងព្រះសីហនុទៅភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ រថយន្តរងគ្រោះ បានគេចចេញពីសត្វគោ ដែលដើរឆ្លងថ្នល់ ក៏បណ្ដាលឱ្យជ្រុលចង្កូតទៅបុកតូបលក់ឥវ៉ាន់មួយកន្លែង ធ្វើឱ្តរថយន្ត និងតូបលក់ឥវ៉ាន់រងការខូចខាត ចំណែកម្ចាស់តូបរងរបួសធ្ងន់ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕
ប្រភពពី : KBN