Showing posts with label ក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន. Show all posts
Showing posts with label ក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន. Show all posts

តម្លើងបង្គន់ចំនួន២០ បន្ទប់ងូតទឹក២៧បន្ទប់ តបណ្តាញទឹកនិងតភ្លើងអគ្គិសនី តាមផ្ទះស្នាក់នៅបណ្តោះអាសន្នទាំង១៥៣គ្រួសារ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ



រាជធានីភ្នំពេញ : បង្គន់អនាម័យចំនួន២០ បន្ទប់ងូតទឹក២៧បន្ទប់រួមទាំង បណ្តាញទឹក និងតភ្លើងអគ្គិសនីផងត្រូវបានអាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងតម្លើងនិងតនៅ តាមផ្ទះស្នាក់នៅបណ្តោះអាសន្នទាំង១៥៣គ្រួសារនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្រោយពីផ្ទះបណ្តោះអាសន្ននេះបានស្ថាបនារួចរាល់។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា បន្ទាប់ពីបានសង់ផ្ទះបណ្តោះអាសន្នជូនប្រជាពលរដ្ឋ ១៥៣គ្រួសារដែលត្រូវរើចេញពីប្រឡាយស្ទឹងមានជ័យរួចរាល់ ថ្ងៃទី០៨ធ្នូនេះ ក្រុមការងារបានចុះរៀបចំការតម្លើងបង្គន់ចំនួន ២០បង្គន់ បន្ទប់ងូតទឹកចំនួន ២៧បន្ទប់ តបណ្តាញទឹក និងតភ្លើងអគ្គិសនីតាមផ្ទះ ដើម្បីដាក់អោយប្រើប្រាស់ដោយឥតគិតថ្លៃក្នុងរយៈពេលសាងសង់ប្រឡាយបេតុង។

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រាប់ប្រជាពលរដ្ឋកន្លងមកនេះថា ប្រជាពលរដ្ឋរស់នៅតាមប្រឡាយស្ទឹងមានជ័យជាង១៥៣គ្រួសារនឹងត្រូវបញ្ជូនមកស្នាក់នៅ ផ្ទះទំហំ៤គុណ៦ម៉ែត្រ មានផ្លូវមុខ ក្រោយមានទឹកភ្លើងនិងបង្គន់អនាម័យ ជាបណ្ណោះអាសន្ននៅក្រោមស្ពានអាកាសស្ទឹងមានជ័យ។

លោកបន្យថា ជាជំហានទី១ យ៉ាងយូរយៈ ពេល១ខែ អាជ្ញាធររាជធានីភ្នំពេញនឹងផ្តល់បណ្ណ័កម្មសិទ្ធស្របច្បាប់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅសហគមស្ទឹងមានជ័យនេះតែម្តង។

ជាគម្រោងនៅពេលដែលការស្ថាបនាប្រឡាយនិងផ្លូវអមសងខាងប្រឡាយនេះ ស្ថានាបានរួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំតបណ្តាញទឹកស្អាត ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ រួមនឹងការដាក់បង្កោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត ដើម្បីអោយតំបន់នេះក្លាយជាទីក្រុងស្ទឹងមានជ័យ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការអភិវឌ្ឍនេះមានប្រវែង១៣៥០ម៉ែត្រ ដោយឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។

ប្រឡាយស្ទឹងមានជ័យនឹងត្រូវសាងសង់ឡើង ដោយបុកស៊ីផាយដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្កោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត ។

ប្រឡាយស្ទឹងមានជ័យនេះបានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្វើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕

ស្ពានជ្រោយចង្វារ(ចាស់)ត្រូវបានបិទចរាចរណ៍ហើយ សូមបងប្អូនធ្វើដំណើរតាមផ្លូវវាង ស្ពាន លី យ៉ុងផាត់ និងសាឡាងកំពង់ចម្លង ភ្នំពេញ-អារិយក្សត្រ សណ្ឋាគារសុខាភ្នំពេញ (ចុចមើលម៉ោងឆ្លងសាឡាងខាងក្រោម)៖

ជួយ Share បន្តឲ្យអ្នកផ្សេងបានដឹងផង!​!
សូមជូនដំណឹងបន្តដល់ប្រជាពលរដ្ឋដែលធ្វើរដំណើរឆ្លងកាត់ស្ពានជ្រោយចង្វាចាស់ ចាប់ពីថ្ងៃទី១ តុលា ២០១៧នេះ ស្ពានជ្រោយចង្វារ(ចាស់)នឹងត្រូវបានបិទ ជួសជុលរយៈពេលវែងរហូតដល់ខែមិថុនាឆ្នាំ២០១៩ ។​

ដូច្នេះសូមបងប្អូនធ្វើដំណើរ តាមផ្លូវវាង ដូចជា តាមស្ពាន លី យ៉ុងផាត់ នឹងតាមសាឡាងកំពង់ចម្លង ភ្នំពេញ-អារិយក្សត្រ សណ្ឋាគារសុខាភ្នំពេញ ។ 
(ប្រភពពី : Facebook)
#ចុចមើលរូបភាពកាលវិភាគម៉ោងឆ្លងសាឡាងខាងក្រោម៖


ពីភពចែករំលែក 

ក្រោមឥទ្ឋិពលព្យុះភ្លៀងកំពុងបន្តធ្លាក់យ៉ាងខ្លាំង ធ្វើឲ្យជន់លិចតំបន់ទំនាបមួយចំនួនក្នុងរាជធានីភ្នំពេញ ខណៈដែលស្ថានីយ៍បូមទឹក ទាំង ១៣កន្លែងកំពុងដំណើរការ ដើម្បីរំដោះទឹកភ្លៀងជន់លិចនេះ


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ ក្រោមឥទ្ឋិពលព្យុះភ្លៀងកំពុងបន្តធ្លាក់យ៉ាងខ្លាំង កំពស់ ៦៧មម ជាលើកទី២ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ២០១៧នេះ កម្លាំងអន្តរាគមន៍ និងស្ថានីយ៍បូមទឹក ទាំង ១៣កន្លែងកំពុងដំណើរការ ដើម្បីរំដោះទឹកភ្លៀងដែលហូរ មិនទាន់នៅតាមតំបន់ទំនាបមួយចំនួនក្នុងរាជធានីភ្នំពេញ

បើគិតចាប់ពីម៉ោង ១០:០០ ដល់ម៉ោង ១១:៤០នាទីព្រឹកនេះ បណ្តាសង្កាត់ ខណ្ឌ មួយចំនួន ក្នុងរាជធានីភ្នំពេញ បានទទួលបរិមាណទឹកភ្លៀងប្រមាណ ៩០ មីល្លីម៉ែត្រ រួចទៅហើយ ។

ភ្លៀងនឹងចាប់ផ្ដើមធ្លាក់រាយប៉ាយក្នុងរាជធានីភ្នំពេញឡើងវិញបន្ថែមទៀតនៅពេលបន្តិចទៀតនេះ ។

ចង់ដាក់ QR Code នៅលើ​ស្លាក​លេខម៉ូតូ​ ដូចរថយន្តដែរអត់ ខែក្រោយអាចដាក់បានហើយ!


➤ពិភពចែករំលែក World Share​ - Blogger Network Social News Update 
រាជធានីភ្នំពេញ ​៖ ឯកឧត្តម  ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន  បាន​ថ្លែងថា ចាប់ពី​ខែសីហា ​តទៅ ម៉ូតូ​ទាំងអស់ នឹងត្រូវ​បំពាក់ QR Code នៅលើ​ស្លាក​លេខ ដូចដែល​ក្រសួង​កំពុង​បំពាក់ QR Code លើ​ស្លាក​លេខ​រថយន្ត​ដូច្នេះ​ដែរ​។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា បន្ទាប់ពី​ក្រសួង​បំពាក់ RQ Code នៅលើ​ស្លាក​លេខ​រថយន្ត​រួចរាល់ ស្លាក​លេខ​ម៉ូតូ ក៏​នឹងត្រូវ​បំពាក់ QR Code ដូច​ឡាន​ដែរ​។ QR Code លើស្លាកលេខ ដើម្បីផ្ទៀងផ្ទាល់ភាពត្រូវគ្នារវាងព័ត៌មានស្លាកលេខ និងរថយន្ត ការពារការក្លែងបន្លំ ព័ត៌មានដែលបង្ហាញចេញ គឺមិនមានព័ត៌មានឯកជនភាព ឈ្មោះ ឬអាសយដ្ឋានម្ចាស់រថយន្តនោះឡើយ!
ឯកឧត្តម ​បន្តថា បច្ចុប្បន្ននេះ កម្ពុ​ជាមាន​ម៉ាស៊ីន​អ៊ុត QR Code មួយគ្រឿង ហើយពីរ​គ្រឿង​ទៀត បាន​ដឹក​មក​ដល់​កំពង់ផែ​កម្ពុជា​ហើយ ដើម្បី​ធ្វើ​ការងារ​នេះ​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ដូច្នេះ​ថា​៖ ចាប់ពី​ខែ​៨ ឬ​ខែ​៩ យើង​នឹង​អ៊ុត​QR Code លើ​ម៉ូតូ​ដែរ ។ សព្វថ្ងៃនេះ ម៉ូ​តូច​ទាំងអស់​មាន ៣,៣​លាន​គ្រឿង​។

​ឯកឧត្តម​រដ្ឋមន្ត្រី ពន្យល់ថា QR Code មិន​បង្ហាញ​ពី​អត្តសញ្ញាណ​ម្ចាស់​យានយន្ត ឬ​អាសយដ្ឋាន​ម្ចាស់​យានយន្ត​នោះទេ ប៉ុន្តែ QR Code ដែលជា​ប្រព័ន្ធ​ដ៏​ទំនើប​មួយ​នេះ នឹង​បង្ហាញ​ពី​ពណ៌ លេខ​កូដ​រថយន្ត និង​ម៉ាក​រថយន្ត​ជាដើម​។ ឯកឧត្តម ​បន្ថែមថា ការដាក់ QR Code នេះ គឺ​ដើម្បី​កុំ​ឲ្យ​ជនខិលខូច​មួយចំនួន លួច​ស្លាក​លេខ​ឡាន ឬ​ម៉ូតូ​ដទៃ យកទៅ​បំពាក់​លើ​រថយន្ត​ឬ​ម៉ូតូ​របស់ខ្លួន​ដើម្បី​គេច​ពី​ការបង់ពន្ធ​ជូន​រដ្ឋ​។​ យើង​ប្រើប្រាស់​ប្រព័ន្ធ​នេះ ក៏​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អ្នក​ដែល​នាំចូល​ឡាន​មក មិន​បង់ពន្ធ ឬ​យក​ស្លាក​លេខ​ឡាន​ដែល​គេ​បង់ពន្ធ​ហើយ យកទៅ​បំពាក់​លើ​ឡាន​មួយទៀត​។ វា​មាន​សារសំខាន់​ណាស់ ក្នុងការ​ប្រមូល​ពន្ធ​ចូលជាតិ​យើង​។
​បើយោងតាមមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ថា សំរាប់ការប្តូរយកស្លាកលេខQRកូដ  គឺមិនមានការគិតសេវាសម្រាប់ QR Code ទេ​ប្រសិនបើចង់ប្តូរផ្លាកថ្មីអក្សផុស គឺត្រូវចំណាយ 65000R ហើយមាន QR Code នៅទីនោះស្រាប់។ សម្រាប់ស្លាកលេខចាស់ មិនមានតម្រូវឲ្យផ្លាស់ប្តូរឡើយ តែបើម្ចាស់យានយន្តចង់បាន QR Code យើងនិងដោះស្រាយអុតជូនដោយមិនគិតថ្លៃសេវាទេ ។ ចំពោះការផ្ទេរឈ្មោះម្ចាស់ដើម មកអ្នកទិញប្រើបន្ត តម្លៃកាត់ឈ្មោះអស់ 48000រ បើកាត់​ ឈ្មោះ​ឆ្លងខេត្ត ចំណាយអស់ 101000R ដោយឡែក បើសិនមិនអាចផ្ទេរកម្មសិទ្ធបាន ត្រូវបង់ពន្ធប្រថាប់ត្រា 3%នៃតម្លៃរថយន្ត ទៅកាន់ពន្ធដារជាមុនសិន។
សូមបញ្ជាក់ថា បើតាម​ឯកឧត្តមរដ្ឋមន្ត្រី នៅ​កម្ពុជា មាន​រថយន្ត ដែល​បាន​ចុះបញ្ជី​រួចរាល់ ប្រមាណ​៥០​ម៉ឺន​គ្រឿង និង​ម៉ូតូ​៣,៣​លាន គ្រឿង​៕



➤ពិភពចែករំលែក World Share - Blogger Network Social News Update 



Sponsor Test