Showing posts with label មនុស្សធម៍. Show all posts
Showing posts with label មនុស្សធម៍. Show all posts

Share ផង! ម្ចាស់ដើមបុណ្យ បានដាក់ល្ខោនបាសាក់ ជូនអ្នកភូមិទស្សនា ៣យប់៣ថ្ងៃ ២៧ដល់២៩ ធ្នូនេះ ក្នុងឱកាសបុណ្យអភិសេក និងឆ្លងចេតីយ៍ នៅវត្តត្រពាំងគង ខេត្តតាកែវ


ខេត្តតាកែវ ៖ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លាគួរអោយគោរព របស់ម្ចាស់ដើម បុណ្យអភិសេក និងឆ្លងចេតីយ៍ បានដាក់ល្ខោនបាសាក់ សម្ដែងជូនអ្នកភូមិទស្សនា ៣យប់៣ថ្ងៃ ២៧, ២៨, ២៩ ខែធ្នូ ២០១៧នេះ ដោយមានកន្រ្តក់វិល សេះវិល គប់ប៉េងប៉ោង -ល- នៅវត្តត្រពាំងគង ស្ថិតក្នុងភូមិត្រាំសសរ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ!​

យើងខ្ញុំទាំងអស់គ្នាត្រូវជាបង ភរិយា និងបុត្រ ព្រមទាំងចៅៗ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្តួចផ្ដើម ប្រារព្ធ ពិធីបុណ្យអភិសេក និងឆ្លងចេតីយ៍ ដើម្បីឧទ្ទិស មហាកុសលជូនដល់វិញ្ញាណក្ខន្ធ ឧបាសក ស្រស់ រុណ ឧបាសិកា សួស សាលី និងឧបាសក លឹម កៅ ព្រមទាំងញាតិមិត្តទាំងប្រាំពីរសន្ដាន។​
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពអញ្ជើញ សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក-លោកស្រី អ្នកនាងកញ្ញា ព្រមទាំងភ្ញៀវកិត្តិយស ញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាអញ្ជើញចូលរួម ចាប់មគ្គផល ក្នុងកម្មវិធីបុណ្យយើងខ្ញុំខាងលើនេះ ឱ្យបាន​អធិកអធម និងអនុមោទនាយកផលានិសង្ឃ តាមកម្លាំងសទ្ធារជ្រះថ្លារៀងៗខ្លួន។

~កម្មវិធីបុណ្យ~
[ថ្ងៃទី១] | ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ គ.ស ២០១៧ 

  • វេលាម៉ោង ០២:៣០នាទីរសៀល | ជួបជុំឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមញាតិមិត្ត ប្រារព្ធពិធីក្រុងពាលី ។​
  • វេលាម៉ោង ០៣:០០នាទីរសៀល | បទនមស្សការ សមាទានសីល និមន្ដព្រះសង្ឃ ចម្រើនព្រះបរិត្ត ។ 
  • វេលាម៉ោង ០៤:០០នាទីល្ងាច | និមន្តព្រះសង្ឃ សំដែងព្រះធម៌ទេសនា ។ 
  • វេលាម៉ោង ០៥:០០នាទីល្ងាច | អញ្ជើញភ្ញៀវពិសារភោជនីអាហារ និងមានក្រុមសិល្បះល្ខោនបាសាក់ ភី សុគន្ធី សំដែងជូនទស្សនាដល់រំលងអាធ្រាត្រផងដែរ។​
[ថ្ងៃទី២] | ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ គ.ស ២០១៧ 

  • វេលាម៉ោង ០៦:៣០នាទីព្រឹក | ប្រគេនយាគូរចំពោះព្រះសង្ឃ ។
  • វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ | វេរភត្តាហារ ប្រគេនចំពោះព្រះសង្ឃ ។​
  • វេលាម៉ោង ០២:០០នាទថ្ងៃរសៀល​ | និមន្តព្រះសង្ឃ សំដែងព្រះធម៌ទេសនា ។
  • វេលាម៉ោង ០៥:០០នាទីល្ងាច | អញ្ជើញភ្ញៀវពិសារភោជនីអាហារ និងមានក្រុមសិល្បះល្ខោនបាសាក់ ភី សុន្ធី សំដែងជូនទស្សនាដល់រំលងអាធ្រាត្រផងដែរ។​
[ថ្ងៃទី៣] | ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ គ.ស ២០១៧ 

  • វេលាម៉ោង ០៦:៣០នាទីព្រឹក ប្រគេនយាគូរចំពោះព្រះសង្ឃ ។​
  • វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ | វេរភត្តាហារ ប្រគេនចំពោះព្រះសង្ឃ ។​
  • វេលាម៉ោង ០២:០០នាទីរសៀល | ធ្វើបទនមស្សការ សមាទានសីល និមន្ដព្រះសង្ឃ ចម្រើនព្រះបរិត្ត ​និង សំដែងព្រះធម៌ទេសនា ។
  • វេលាម៉ោ​ង ០៤:០០នាទីល្ងាច | ពិធីបញ្ចុះអធិធាតុ
  • វេលាម៉ោង ០៥:០០នាទីល្ងាច | អញ្ជើញភ្ញៀវពិសារភោជនីអាហារ និងមានក្រុមសិល្បះល្ខោនបាសាក់ ភី សុន្ធី សំដែងជូនទស្សនាដល់រំលងអាធ្រាត្រនៃថ្ងៃចុងក្រោយផងដែរ។​
អ្នកផ្ដើមបុណ្យ
លោក សូរ សីហា និងលោកស្រី ស្រស់ មុំ ត្រូវជាកូនបង្កើត កូនប្រសារ ព្រមទាំងចៅៗ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះលោក សូរ សីហា និងលោកស្រី ស្រស់ មុំ ត្រូវជាកូនបង្កើត កូនប្រសារ ព្រមទាំងចៅៗ ទាំងអស់ ជាពិសេសលោកស្រី សូរ សីហៈ ព្រមទាំងបុត្រី និងបងប្អូនកូនក្មួយ នឹងចែកទាន ជូនចំពោះលោកតា លោកយាយ ដោយសណ្ដានចិត្ត ជ្រះថ្លាក្នុងការធ្វើបុណ្យផងដែរ។​


សូមបញ្ជាក់ថា | កម្មវិធីបុណ្យប្រារព្ធធ្វើឡើងចំនួន៣ថ្ងៃ៣យប់ ២៧, ២៨, ២៩ ធ្នូនេះ នៅវត្តត្រពាំងគង ស្ថិតក្នុងភូមិត្រាំសសរ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។​


[ព័ត៌មានបន្ថែមទាក់ទងម្ចាស់ដើមបុណ្យ-097 7979497     -097 3228181


ចាំបានទេ? ថ្ងៃនេះជាថ្ងៃខួបកំណើត យុវជនម្នាក់ជាកូនកំព្រាខិតខំតស៊ូរៀន រហូតកើតជំងឺដុះផ្សិត ក្នុងខួរក្បាល! មានពាក្យជូនពរគាត់ផង!

Facebook : នៅចាំបានទេ ?? យុវជនដែលជាកូនកំព្រាម្នាក់ ខំប្រឹងរៀនដើម្បីអោយឆ្លងផុតពីទុក្ខ តែបែរជា មកជួបនឹងជំងឺច្រើនបែបនេះ ដំបូងកើតរបង ព្យាបាលជាហើយ ឈឺក្រពះនិងពោះវៀន ព្យាបាលជាហើយ បែរជារលាកស្រោមខួរ និងលូវឈានមកកើតជំងឺដុះផ្សិត ក្នុងខួរក្បាលបន្ថែម ដល់ថ្នាក់ទាញភ្នែកគ្នាឡើងស្រឡេវ ហើយត្រូវបានមិត្តភ័ក្តជាច្រើននាំគ្នាជួយស្វែងរកសប្បុរសជនជួយផ្ដល់ជាថិវការតិចក្ដីច្រើនក្ដី រហូតបានព្យាបាលធូរស្រាលជាងមុននិងអាចដើរបានធម្មតាវិញហើយ ។

ដោយថ្ងៃនេះ ទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ គឺជាថ្ងៃខួបកំណើតរបស់ ចាន់ សុភាព អាយុ២៧ឆ្នាំ សូមចូលរួម Say Happy Birthday To Chan Sokpheap ទាំងអស់គ្នាផង!

សូមគោរពថ្លែងអំណរអរគុណដល់បងប្អូនសប្បុរសជនទាំងអស់ ដែលបានផ្ដល់ជាថិវការសម្រាប់ជួយ Chan Sokpheap កាលពីធ្លាក់ខ្លួនឈឺកន្លងមកនេះ សូមជូនពរបងប្អូនទាំងអស់ជួបប្រទះនូវ​ សុខភាពល្អ​ សំណាង​ល្អ​ និងជោគជ័យគ្រប់ភារកិច្ច​ ជាពិសេសសូមឲ្យសុវត្ថិភាពគ្រប់ពេលវេលា​🙏🏻

ទស្សនាវិដេអូ ខួបកំណើតរបស់ Chan Sokpheap ទាំងអស់គ្នា!
 



ខ្ញុំត្រូវការជំនួយជាថវិការដេីម្បជួយមិត្តសម្លាញ់ខ្ញុំ ខ្ញុំអត់ដែលសុំអ្វីពីfriend ទាំងអស់គ្នាទេតែពេលនេះចង់អោយអ្នកទាំងអស់គ្នាជួយមិនថាតិចរឺច្រេីនទេ Comments មកខ្ញុំនឹងទៅយកដោយក្ដីស្រលាញ់ពីខ្ញុំ និយាយអត់ចេញពេលឃើញ Chan Sokpheap (ហៅអាស៉ី អាពែក) សភាពបែបនេះ ពិតជាគួរឱ្យអាណិតណាស់ មនុស្សស្លូតបូតខំធ្វេីការ ដេីម្បីរកលុយចិញ្ចឹមជីវិត ស្រាប់តែធ្លាក់ខ្លួនឈឺ យ៉ាងធ្ងន់ធ្ងរ ចឹងទៅវិញ គ្នាជាកូនកំព្រាតាំងពីម្ដាយស្លាប់ទៅ នៅសល់តែបងស្រីជាទីពឹង ខំប្រឹងរៀនសូត្រ ពេលទៅរៀន មិនដែលហ៊ានស៉ីអីច្រើនទេ រហូតពេលនេះ បានប្រលងជាប់ ថ្នាក់ទី12ហេីយ ទេីបតែបានចូលធ្វេីការក្រុមហ៊ុន បានប៉ុន្មានខែសោះ ស្រាប់តែធ្លាក់ខ្លួនឈឺជាទម្ងន់ ។

ទោះបីមិនមែនជាបងប្អូនខ្ញុំក៏ដោយតែខ្ញុំអាណិត ព្រោះវាក៏ជាពួកម៉ាកដែលគោរពគេឯងហើយជាក្មេងកំព្រាចេះតស៊ូក្នុងជីវិត ដូច្នេះហើយបៀបងប្អូនណាមានលទ្ធភាព ជួយគ្នាផងតាមរយះខ្ញុំបាន 010449666

ស្ថានភាពជំងឺ : ដំបូងកើតរបង ព្យាបាលជាហើយ ឈឺក្រពះនិងពោះវៀន ព្យាបាលជាហើយ បែរជារលាកស្រោមខួរ និងលូវឈានមកកើតជំងឺដុះផ្សិត ក្នុងខួរក្បាលបន្ថែម ដល់ថ្នាក់ទាញភ្នែកគ្នាឡើងស្រឡេវ គួអោយអាណិតណាស់! នេះបើយោងតាម Account Facebook ៖ អ្នកសារព័ត៌មាន អត់លុយ


  

ទូកង មានឈ្មោះល្បី "នាគខៀវមានជ័យ" និង "នាគខ្មៅមានជ័យ" ស្ថិតនៅវត្តចាក់អង្រែក្រោម កំពុងស្វែងរកសប្បុរសជនឲ្យជួយឧបត្ថម្ភផង!​


[ពិភពចែករំលែក]
ប្រភពពី Facebook ៖ ធ្លាប់ល្បីរន្ទឺរួចមកហេីយទូកង ដែលល្បីថាមានល្បឿនលឿន ឈ្មោះថា នាគខៀវមានជ័យ (មានចំណុះ ៧៦នាក់) និង នាគខ្មៅមានជ័យ (មានចំណុះ ៦៨នាក់) ឲ្យបានដឹងថាកាលពីថ្មីៗនេះថា ទូកទាំងពីរនេះ មិនបានចូលរួមក្នុងការប្រណាំង នៅក្រុងតាខ្មៅទេ ដោយហេតុ ............... ប៉ុន្តែទូកទាំងពីរនេះ ចូលរួមក្នុងការប្រណាំង នៅក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំ២០១៧នេះ ទូកងល្បីឈ្មោះទាំង២នេះ ស្ថិតនៅវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។

តាមការប្រាប់ពីបងប្រុសម្នាក់ដែលជាអ្នកស្នាក់នៅវត្ត បានឲ្យដឹងថា ៖ ទូកងល្បីឈ្មោះទាំង២នេះពុំមានអ្នកឧបត្ថម្ភគ្រប់គ្រាន់ឡេីយ និងកំពុងស្វែងរកសប្បុរសជនជួយឧបត្ថម្ភផង!​ ។


ទូក​ប្រ​ណាំង​​មួយ ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​មួយ​ចំនួន​មុន​អាច​ចូល​រួម​ប្រ​ណាំងបាន

ក្នុង​ពិធី​បុណ្យ​អុំទូក​ម្តងៗ​មានទូក​ជា​ច្រើន​បាន​ចូល​រួម​ប្រ​ណាំង​ប្រ​ជែង​គ្នា​យក​ជើង​ឯក​​ប្រ​ចាំ​ឆ្នាំ។​ តើ​ទូក​ទាំងនោះគេ​ធ្វើ​ឡើង​ដោយ​ឈើ​អ្វី​ហើយ​ភាគច្រើន​ផលិត​នៅខេត្ត​ណា? អតីត​អ្នក​គ្រប់គ្រង​កីឡាករ​ប្រ​ណាំង​ទូក​ម្នាក់​ឲ្យ​ដឹងថា​ទូក​-ង​ ដែល​មាន​បណ្តោយ​វែងៗនោះ​​គឺ​ភាគច្រើន​ផលិត​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ។
លោក កុយ គីម វ័យ​៧០​ឆ្នាំ​ រស់​នៅ​ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម ប្រាប់ថា ទូក​-ង ភាគ​ច្រើនផលិត​នៅ​ខេត្ត​ព្រះ​វិហារ ដែល​លោក​ថា​នៅ​ទី​នោះ​សំបូរ​ដើម​គគីរធំៗ និង​មានប្រ​វែង​វែងៗ ហើយដើម​គគី​រមួយ​ដើម​អាច​ធ្វើ​បាន​តែទូក​-ង​មួយ​ប៉ុណ្ណោះ លោកពូក៏បានបញ្ជាក់ទៀត​ថា ដើម​គគីរ​មាន​ភាព​ធន សាច់​រឹង​ និង​ស្វិត​ជាប់​ល្អ​ដែល​អំណោយ​ផល​ដល់ការ​ផលិត​ទូក តែលោក​មិន​បាន​ដឹងពី​តម្លៃ​ផលិត​ទូក​នោះទេ។​ (ទូក​-ង រក្សា​ទុក​នៅ​ក្នុង​រោង​ទូក​ដែល​ការពារមិន​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ) ទោះ​យ៉ាង​លោក​​ថា​ការ​ផលិត​ទូក​ប្រ​ណាំង​នេះ មិន​អាស្រ័យ​តែ​ម្យ៉ាង​លើ​ដើម​គគីរ​នេះទេ គឺថា​តាម​ជំនឿ​​ពេល​​រក​បាន​ដើម​គគីរ​ហើយ គេ​ត្រូវ​ធ្វើពិធី​សែន​ព្រេន​ជាមុន​សិន មុន​នឹង​ចាប់​ដំណើរ​ការ​ផលិត​ទូក។
លោក​ថា​ធ្វើ​ដូច​នេះ​ដោយគេជឿ​ថា​ដើម្បី​ឲ្យ​ដំណើរការ​ធ្វើទូ​ក​ប្រ​ព្រឹត្តទៅ​ដោយ​រលូន និង​មាន​ជ័យជម្នះ​ពេល​ប្រ​ណាំង។​ ​ លោក​រៀប​រាប់ទៀតថា​ពិធី​សែនព្រេននេះ​មិនទាន់បញ្ចប់​នោះទេ ពោល​គឺថា​ក្រោយ​ពី​ផលិត​ហើយ​ទូក​នោះនឹង​ត្រូវ​សែន​ព្រេន​ម្តង​ទៀតនៅ​មុ​ន​ចេញ​ប្រ​ណាំង ហើយ« ជា​ធម្មតា​ពេល​ធ្វើ​ទូក​រួច​រាល់​ ឬ​មុន​ចេញ​ទៅ​ប្រ​ណាំង​ម្តងៗ​ អ្នក​ដឹក​នាំ​ក្រុម​ទាំង​មូល​បាន​និមន្ត​ព្រះសង្ឃ​មក​ធ្វើ​ពីធី​សែន​ព្រេន​​ប្រោះ​ព្រំ​ដើម្បី​អញ្ជើញ​បារមី​រក្សា​នៅ​ក្នុង​វត្ត​មក​ជួយ​គ្រប់​គ្រង​រក្សា​ និង​ដឹក​នាំការ​ប្រកួត​ឱ្យ​ទទូល​បាន​ជោគ​ជ័យ​ជា​ពិសេស​ដើម្បី​ឱ្យ​ក្រុម​ការ​ងារ​ទាំង​អស់​ទាំង​អ្នក​ដឹក​នាំ​ចំណុះ​ទូក​ និង​កីឡាករ​អុំទូក​ទាំង​អស់​ជូប​តែ​សេច​ក្តី​សុខ... គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ ​ទាំង​ការ​ធ្វើ​ដំណើរ​ ការ​ឈឺ​ថ្កាត់​អី​ក៏គ្មាន​ដែរ​ ហើយ​ទទួល​បាន​ជោគ​ជ័យ​លើការ​ប្រណាំង​ទៀត​ផង​ »។
លោក​ កុយ គីម ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ការ​ប្រ​ណាំង ទូក​ត្រូវ​រក្សាទុក​នៅ​កន្លែង​ដែល​មាន​ការ​បិទ​បាំង​ត្រឹម​ត្រូវ ដោយ​ថាដើម្បី​កុំ​ឲ្យ​ទូក​ត្រូវ​កម្តៅថ្ងៃ​ និង​ងាយ​ខូច​ខាត៕ អត្ថបទដោយ៖ ឌឿន អ៊ី