សូមជួយផ្ដល់កម្លាំងចិត្តផង! ថ្ងៃនេះ ឧកញ្ញា ឌួង ឆាយ ឡើងទៅតុលាកាក្រុងបាងកក ជាលើកទី ២ ដើម្បីប្តឹងផ្ដល់ក្តី ជាមួយមន្ទីរពេទ្យ «Bumrungrad Hospital»

យោងតាមការបង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់ឧកញ្ញាវ័យក្មេង លោក ឌួង ឆាយ កាលពីប៉ុន្មាននាទីមុននេះ បានបង្ហាញឱ្យឃើញថា ខណៈពេលនេះលោក ត្រូវបានតុលាកានៅទីក្រុងបាងកក ប្រទេសថៃ កោះអញ្ជើញជាលើកទី ២ ទៅតាមពាក្យបណ្ដឹងរបស់លោកដែលបានប្ដឹងទៅកាន់មន្ទីរពេទ្យ Bumrungrad Hospital ដោយបានចោទប្រកាន់ថា មន្ទីរពេទ្យខាងលើនេះ មានការធ្វេសប្រហែស មិនយកចិត្តទុកដាក់ចំពោះជំងឺរបស់កូនប្រុស បណ្ដាលឱ្យសភាពជំងឺ កាន់តែធ្ងន់ធ្ងរ ។ 
ជាមួយគ្នានេះ លោក ឧកញ្ញា ឌួង ឆាយ បានបញ្ជាក់ថា នឹងធ្វើការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅវេលាម៉ោង ១០:៣០ នាទីយប់នេះ ដោយមានការរៀបរាប់ ដំណើររឿងក្ដី និងចំណាត់ការរបស់តុលាកាថៃ ដើម្បីឱ្យបងប្អូន អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានទស្សនាថែមទៀតផង ។

ខាងក្រោមនេះ គឺជាសំណេរផ្ទាល់ដែលយពីទំព័រហ្វេសប៊ុករបស់លោកឧកញ្ញាចិត្តធម៌ ឌួង ឆាយ ដោយបានសរសេរថា «Sue Bumrungrad International To Find Justice for My Son. ប្តឹងមន្ទីរពេទ្យ Bumrungrag Hopital ឡើងតុលាការនៅបាងកកដើម្បីរកយុត្តិធម៍ អោយកូនប្រុសខ្ញុំដល់ទីបញ្ចប់។ នេះជាលើកទី ២ ហើយដែលខ្ញុំបានឡើងមកប្តឹងផ្ដល់ក្តី ជាមួយមន្ទីរពេទ្យចង្រៃនេះ។ ខ្ញុំនឹងធ្វើការ Live video ម៉ោង ១០:៣០ នាទីយប់នេះរៀបរាប់អំពីដំណើររឿងក្តី និងចំណាត់ការរបស់តុលាការថៃ អោយបងប្អូនពូមីងបានដឹងណា។ សូមជួយផ្តល់កំលាំងចិត្តអោយរូបខ្ញុំ និងកូនប្រុសច្បងខ្ញុំផងណា» ៕  ដកស្រង់ពី  kbn-live.com