កាលពីថ្មីៗនេះអ្នកលេងបណ្ដាញសង្គមកំពុងតែរិះគន់ទៅកាន់ លោក សុវណ្ណ ឬទ្ធី ដែលជាអ្នកយកព័ត៍មាន និងជា អគ្គនាយករង របស់ TVFB ត្រូវអ្នកលេងហ្វេសប៊ុករិះគន់យ៉ាងខ្លាំង ព្រោះតែគេយល់ថាលោកថតវីដេអូបំពានសិទ្ធបុគ្គល ហួសហេតុពេក!
ខាងក្រោមនេះដកស្រង់ពី Comments
មែនគេទទួលស្គាល់ថា គាត់នឹង សុទ្ធតែថាគេគ្មានសីសលធម៌ ចុះខ្លួន មានសីលធម៌ត្រង់ណា ?
ចុះអ្នកសារព័ត៌មាន មានសិទ្ធអីទៅថតគេ ដោយគ្មានការអនុញ្ញាតិ ?? កុំអោយគេប៉ះទូរសព្ទ័ខ្លួន ចុះខ្លួនមានសិទ្ធថតគេមែន? ហើយនិយាយថាអ្នកកាសែតមានសិទ្ធ សុំអោយគាត់បង្ហាញកាតអ្នកកាសែត ចេញមកមើល ?
ថាគេគ្នានសីលធម៍ចថាអោយទាំងមនុស្សចាស់ទៀតរឿងគ្រួសារសោះក៏ធ្វើអោយទៅជាពណ៍មានធំដើម្បីផលប្រយោជន៍ខ្លួនឯងដែរលើសហើយអ្នកពណ័មាន
កំពូលអ្នកចាក់រុក សម័យនេះម៉្យាងដែរ មាន Smart phone មួយ មានគ្នាពីទៅបីនាក់ ដើរថត Live video ក៏អាចក្លាយជា អគ្គនាយក សារព័ត៍មាន បានដែរ ???
និយាយម្តងៗមហាអួត យកមុខខុសរឿងធ្វើដូចចេះតែឯង គ្មានអ្នកណាច្រណែនឯងទេ គ្រាន់តែឆ្ងល់ធ្លាប់យកព័ត៍មានឲ្យស្ថានីយ៍ទូរទស្សន៍ធំៗ ទាំងឪ ទាំងកូន ទាំងបងប្អូន ប្រហែលជាមានវិជ្ជាជីវៈជាអ្នកសារព័ត៌មានអាជីបពេក ទេីបបានជាគេដេញក្បាលចោលទាំងពូជបែបហ្នឹង បានជារត់មកធ្វេីព័ត៍មានតាម Facebook Page វិញ!
គិតថាអ្នកគ្រប់គ្នាមិនដឹងពីយេីងមែនទេ មូលហេតុដែលគេដេញក្បាលចេញឈប់ឲ្យយកព័ត៍មានពីស្ថានីយ៍ទូរទស្សន៍មួយចំនួនហ្នឹង គឺមកចរិកធូរថ្លៃ គ្មានលេខដាក់ មានលុយថាគេល្អ អត់លុយចោល គេហា ប្រឹងលានអណ្ដាតរត់តាមលុយនោះឯង ឬហៅអោយងាយស្ដាប់ គឺប្រហែលជា អ្នកសារព័ត៍មាន គៀបស៉ីលុយ គេហេីយ បានគេដេញក្បាលចេញចឹងនោះ
ខ្ញុំមិនចូលចិត្តពួកសារព័ត៌មាន Online ត្រង់អាចំណុចធូរថ្លៃ ចូលចិត្តយកផលប្រយោជន៍លើបញ្ហារបស់គេ គេលែងលះគ្នារាប់ឆ្នាំ រស់នៅផ្សេងគ្នារាប់ឆ្នាំហើយ ទៅគាស់កកាយរឿងចាស់របស់គេ ជជីកសួរនាំរឿងអតីត ចាក់រុកឲ្យគេឈ្លោះគ្នាឡើងវិញ ធ្វើអាជីវកម្មលើទុក្ខលំបាកគ្រួសារគេដើម្បីផលចំណេញរបស់ខ្លួន។ ហើយមួយចំណុចទៀត ចូលចិត្តយកព័ត៌មានពីហ្វេសប៊ុក ឬ post របស់គេក្នុងហ្វេសប៊ុកទៅសរសេរថែមថយ ថែមចេកថែមស្ករ ជួនកាលអត់រឿងអីផង ចាក់រុកឲ្យគេឈ្លោះគ្នាប្រាវ ឬ ធ្វើឲ្យមហាជនស្អប់ជ្រក់ជ្រេញអ្នកនេះ អ្នកនោះលេង... Lina swb
មានបញ្ហារចឹងហើយមិនទទួលកំហុសទៀត ផុសខាងក្រៅសុំទោស ចូលស្តាប់បានដឹង
សមយ័នេះមានតែទូរសព្ទ័ចេះនិយាយថែមថយ ដឹងតែក្លាយជាអ្នកសារព័ត៌មានភ្លាមៗ
មិនមែនអ្នកយកព័តមានមានសិទ្ធិគ្រប់បែបយ៉ាងនោះទេ រំលោភសិទ្ធិផ្ទាល់ខ្លួនគេហើយ នៅគ្រាន់បើទៀតធ្លាប់ស្រលាញ់ចូលចិត្ត page នឹង ដល់ចឹងពេក លើសហើយ
ហើយចង់សួរថែមដែរ និយាយមិនដាច់ពីមាត់ ថាខ្លួន ក្រុមខ្លួន(TVFB) ជាអ្នកសារព័តមាន តើមានកាតសំគាល់ដែរ ទេ ឬឯកសារនានា បញ្ជាក់ថាខ្លួនជាអ្នកសារព័តមានដែរទេ
នេះមិនរំលឹករឿងអាស្រូវប៉ុន្មានខែមុនផង
ចាប់ផ្ដើមអស់ចិត្តពេលឆាតសួរ ពីរឿងអាស្រូវដែលថា ... តែមិនតប តិចដូចគេថា
ចង់និយាយថាខ្ញុំគោរពរាល់ទង្វើល្អ តែចង់ផ្ដាំថាសូមមានសីលធម៌រាល់ពេលបំពេញកិច្ចការផង បើសាមីុខ្លូនគេសំនូមពរ ថាមិនចង់អោយថតយើងគួរតែគោរពសិទ្ធិបុគ្គល គេមានកិត្តិយសរបស់គេ ទោះបីជាគាត់មានរឿងទៅប្តឹងនៅខណ្ឌវាជារឿងផ្ទាល់ខ្លួនរបស់គាត់។ ខ្ញុំធ្លាប់ឃើញកន្លងមកគេចុះព៏តមានសរសេរជាអក្សរ បើគេសុំលាក់អត្តសព្ញាណយើងគួរតែគោរពសិទ្ទិលាក់អោយគេ ហើយពិព័ណនាតែមានអ្វីកើតឡើងបានហើយ អរគុណ
ត្រូវហើយគាត់មានប្រជាប្រិយភាព ពិតមែន តែយើងជាអ្នកសារព័ត៌ តែធ្វើអ្វីកុំអោយប៉ះពាល់សិទ្ធបុគ្គលខ្លាំងពេក ព្រោះបើគេគ្មានកំហុសហើយធ្វើអ្វីដែលមានទាន់ប៉ះពាលជាសាធារណ:ហើយគេហាមមិនអោយថតរូបគេ យើងក៏មិនត្រូវថតហើយចាក់ផ្សាយដែរ នេះជាវិជ្ជាជីវ:របស់អ្នកសារព័ត៌មាន។ អរគុណ នូវព័ត៌មានពិតរបស់ប្អូនកន្លងមក។
អ្នកសារព័ត៌មានល្អ តែច្រឡំថាខ្លួនឯងត្រូវគ្រប់ពេល ខ្លួនឯងបំពានសិទ្ធិខាងរូបភាពបុគ្គលហើយនៅមិនដឹងទៀត មាត្រា១០-១១-១២នៃក្រមរដ្ឋប្បវេណី អ្នកមិនអាចថតរូបឬផ្សព្វផ្សាយរូបអ្នកណាដោយគ្មានការអនុញ្ញាត ឬព្រមព្រៀងពីសាមីុខ្លួនបានឡើយ ហើយកុំសម្តីធ្ងន់ពេកទោះបីជានៅទីសាធារណៈក៍គេមានសិទ្ធិប្តឹងទាមទារសំណងជំងឺចិត្ត ហើយមិនត្រឹមតែត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណីទេ នៅអាចត្រូវទទួលទោសព្រហ្មទណ្ឌទៀតផង។
សូមលោកអ៊ុំ ខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៍មាន មេត្តាចាត់វិធានការ តាមមេីលទង្វេី ក្រុមអ្នកយកព័ត៍មាន tvfb ហួសដែនកំណត់មួយក្រុមនេះផង
អាប៉ិហ្នឹង ពេលសម្ភាសន៍លោក ហុងដា ខ្ញុំស្តាប់ទៅមិនសមអ្នកយកពត៌មានសោះ បែរជាទៅអ្នកបញ្ចូលសម្លេងបន្ថែមល្បោយទៅវិញ ធ្វើអោយអារម្មណ៍ក្រុមគ្រួសារសព មិនស្ងប់ចិត្ត វាទៅជាចេះវែកញែក ហួសវិជ្ជាជីវៈហើយអន្ទិត បានល្បីចាក់ឬសគេល្បីបន្តិច ចង់លើសបាត់ហើយ អ្នកកាសែតសម្បូរដោយវិជ្ជាជីវ:ពេញខ្លួនពេលខ្លះចង់ដឹងរឿងគេជ្រុលពេកហើយថ្វីត្បិតអស់លោកថតលើផ្លូវសាធារណះមែនតែគួរគប្បីគោរពសិទ្ធពលរដ្ឋសិទ្ធបុគ្គលផងមិនមែនគ្រាន់តែមាន licence ពីក្រសួងព័ត៌មានអស់លោកធ្វើអីស្រេចតែចិត្តនោះ។
ទីបំផុតក៏មានគេចាប់បានថា អង្គភាព TVFB ជា Page បោកប្រាស់ខ្សែលើម្ចាស់ជំនួយទាំងក្នុងនឹងក្រៅប្រទេសទាំងអស់មេត្តាជ្រាប មុននឹងផ្តល់ជំនួយទៅជនក្រីក្រណាម្នាក់តាមរយះជនឆ្លៀតឱកាស មួយចំនួនតាមប្រព័ន្ធអុិនធើណែតមេត្តាមានភាពឈ្លាសវៃ!!!
ទស្សនា Video ពី Facebook ដែលបង្ហាញអំពី អង្គភាព TVFB ជា Page បោកប្រាស់ខ្សែលើម្ចាស់ជំនួយទាំងក្នុងនឹងក្រៅប្រទេស
Video ទី១
Video ទី២
បើយោងតាមទិន្នន័យហ្វេសប៊ុកឈ្មោះ David Seng បានរៀបរាប់ថា :
Videoទី១: ជាការឆាតរបស់ខ្ញុំជាមួយនឹងផេក TVFB សំរាប់ថ្ងៃនេះ ហើយនៅទីបំផុតខ្ញុំក៏ចាប់បានថា TVFB ជាផេកបោកប្រាស់ ម៉ោង ១១:០២ ព្រឹកម៉ោងនៅ USA ត្រូវនឹងម៉ោង ១០:០២ យប់នៅខ្មែរខ្ញុំបានផ្ញើរសារជាសំលេងទៅសួរផេកនេះដេញដោលអំពីលុយជំនួយដែលខ្ញុំបានផ្ញើរជួយជនរងគ្រោះដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពី ៣-៤ថ្ងៃមុន តែគេកុហក់ថាបានទទួលលុយនឹងវេទៅអោយគ្រួសារសពជនរងគ្រោះរួចរាល់អស់ហើយ តែតាមការពិតបងស្រីរបស់សពជនរងគ្រោះមិនបានទទួលលុយនោះឡើយ!
Videoទី២: ជាការសន្ទនារវៀងខ្ញុំនឹងបងស្រីដែលរងចាំជំនួយ សូមស្តាប់នឹងពិចារណាដោយភាពឆ្លាតវៃ!!
ជាចុងក្រោយក៏សូមអភ័យចំពោះការលួចថតការនិយាយទូរស័ព្ទរបស់គាត់នឹងខ្ញុំដោយពុំមានការអនុញ្ញាត ហើយក៏សូមចូលរួមសោកស្តាយចំពោះការបាត់បង់ប្អូនប្រុសម្នាក់នេះផងដែរ៕
បន្ថែម: សូមម្ចាស់ជំនួយទាំងក្នុងនឹងក្រៅប្រទេសទាំងអស់មេត្តាជ្រាប មុននឹងផ្តល់ជំនួយទៅជនក្រីក្រណាម្នាក់តាមរយះជនឆ្លៀតឱកាសមួយចំនួនតាមប្រព័ន្ធអុិនធើណែតមេត្តាមានភាពឈ្លាសវៃ!!!
Please comment like and share as you can to show our Cambodians to watch out from now on.....!!!!!!