ចូលរួមរំលែកទុក្ខ! យោធិនកម្ពុជាមួយរូប ត្រូវពួកឧទ្ទាមកាត់ក្បាល និង៣រូបទៀតបាត់ខ្លួន នៅអាហ្វ្រិកកណ្តាល ក្នុងពេលបំពេញបេសកម្ម!



រាជធានីភ្នំពេញ ៖ យោងតាមគណនីយបណ្តាញសង្គម របស់លោក ឡង់ ឌីម៉ង់ បានឲ្យនូវដំណឹងរន្ធត់ និងសោកសៅស្តាយស្រណោះចំពោះ យោធិនកម្ពុជា មួយរូប គឺ អនុសេនីយ៍ឯក គឹម សំ ដែលបានបាត់បង់ជីវិត នៅអាហ្រ្វិកកណ្តាល ខណ:ពេលបំពេញបេសកកម្ម ក្នុងក្របខណ្ឌ ថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដោយពួកឩទ្ទាមបានកាត់ក្បាលគាត់។


ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ និងផ្តន្ទាចំពោះសកម្មភាព កាចសាហាវឃោឃៅ យង់ឃ្នង ជាងសត្វតិរិច្ឆាន របស់ពួកឧទ្ទាមចោរព្រៃនេះ! ៕