Showing posts with label លង់ទឹក. Show all posts
Showing posts with label លង់ទឹក. Show all posts

ក្មេងប្រុសម្នាក់ចាប់ត្រីក្នុងព្រែក​ សង្ស័យរអឺលជើងធ្លាក់ទឹកលង់ស្លាប់



ខេត្តស្វាយរៀង៖ ក្មេងប្រុសត្រូវបានក្មេងៗឃ្វាលក្របី ប្រទះឃើញធ្លាក់ចូលទឹកលង់ស្លាប់នៅចំណុចព្រែកកំពង់ជីពាយ បង្កមានការ​ភ្ញាក់ផ្អើល និងឆោឡោ​ឡើងហើយរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យកាសែតនគរវត្តដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់មានឈ្មោះសៅ ណាន អាយុ១៣ឆាំ្ន មុខរបរសិស្ស រស់នៅ ភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង មានទីលំនៅភូមិ សង្កាត់ខាងលើក្បែរកន្លែងកើតហេតុ។

តាមអ្នកភូមិបានឲ្យដឹងថា ក្មេងប្រុសខាងលើ គឺសព្វដងពេលព្រឹកតែងតែទៅចាប់ត្រី ដើម្បីយកមកធ្វើម្ហូប និងយកទៅលក់នៅឯផ្សារ ព្រោះឪពុកម្ដាយមានជីវភាពខ្វះខាត។ ប្រភពបន្តថា មុនកើតហេតុ គេឃើញក្មេងប្រុសបានទៅចាប់ត្រីនៅចំណុចព្រែកកំពង់ជីពាយ ស្រាប់តែរអឺលជើងធ្លាក់ទឹកប្រឡាយបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជួយសង្គ្រោះ ប៉ុន្តែយឺតពេលទៅហើយ។

បន្ទាប់ពីពិនិត្យសាកសពរួច សមត្ថកិច្ចនគរបាលស្រុកប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ដឹកស្រង់ពី (Norkorwat News)

ស្ត្រីម្នាក់លោតទឹកសម្លាប់ខ្លួន នៅចុងផែទូកទេសចរណ៍ឆ្លងកោះ ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ



[ពិភពចែករំលក - World Share]
ខេត្តព្រះសីហនុ- លោក​វរសេនីយ៍ទោ ប៉ោ ប៊ុណ្ណារ៉ា នាយ​ការិយាល័យ​នគរបាល​ទេសចរណ៍​ ខេត្តព្រះសីហនុ​ បាន​ឲ្យដឹងថា មាន​នារី​ម្នាក់​​ លោតទឹក​សម្លាប់​ខ្លួន​ នៅ​ចុង​ផែ​ដឹក​ភ្ញៀវ​ទេសចរ​ អូរ​ឈើទាល ​ខេត្ត​ព្រះ​សីហ​នុ តែសំណាងល្អត្រូវ​បាន​ភ្នាក់ងារ  ឆ្មាំ​សមុទ្រ​ និង​នគរបាល​ទេសចរណ៍​ ឃើញភ្លាមក៏ចេញអន្តរាគមន៍ ចុះ​ទៅ​ស្រង់​ពីក្នុងសមុទ្របាន​មក​វិញ​ ហើយ​បញ្ជូន​ទៅសង្គ្រោះ ​នៅ​មន្ទីរពេទ្យ​ឯកជន​ដើម​ស្វាយ កាលពីវេលាម៉ោងយប់ថ្ងៃទី១៩កញ្ញ២០១៧នេះ។
​តាម​អត្តសញ្ញាណប័ណ្ណ​របស់​ជន​រង​គ្រោះ​ នាង​មានឈ្មោះ​គិ​ន​ ស្រី​និ​ច​ កើត​ឆ្នាំ​១៩៩៧​ នៅ​កំពង់​រាប​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ អាសយដ្ឋាន​ នៅ​ភូមិ​២​ឃុំ​ចំការអណ្តូង​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។​

លោក​ប៉ោ​ ប៊ុ​ណ្ណា​រ៉ា​ បាន​បញ្ជាក់​ថា​ ៖​ នាង​មាន​មិត្ត​ប្រុស​ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ នាង​បាន​ខឹង​នឹង​មិត្ត​ប្រុស​ ហើយ​ក៏​លោតទឹក​សម្លាប់​ខ្លួន​។​

រហូតមកដល់​ម៉ោង​ប្រមាណ​២០​:៣០នាទីយប់​នេះ​ ជន​រង​គ្រោះ​បានដឹង​ខ្លួន​វិញ​ហើយ​ ប៉ុន្តែ​គ្រូពេទ្យ​អះ​អាង​ថា​ ស្ថានភាព​ជំងឺ​នៅ​ធ្ងន់ធ្ងរ ពីព្រោះ​ទឹកបាន​ចូល​ក្នុង​សួត​ច្រើន​ពេក​។ ពេល​នេះ​ជន​រង​គ្រោះ​មិន​មាន​សាច់ញាតិ​ជិត​ស្និទ្ធ​ នៅ​មើលថែ​ក្រៅពី​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ម្នាក់​នោះ​ឡើយ​។​


[ពិភពចែករំលក - World Share]

មួយប៉ប្រិចភ្នែកកូនសំណព្វទាំង២ត្រូវបាត់បង់ជីវិត ម្តាយយំបោកខ្លួននិយាយមិនចេញ

ខេត្តព្រៃវែង៖ ស្ត្រីម្នាក់បានយំសោកបោកខ្លួនគួរឲ្យអាណិតអាសូរ ដោយសារតែកូនសំណព្វចិត្តទាំង២បានលង់ទឹកស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័។

ក្មេងរងគ្រោះ២នាក់បងប្អូនទាំង២នាក់បានលង់ទឹកស្លាប់កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ហើយរកឃើញសពនៅវេលាថ្ងៃត្រង់ថ្ងៃដដែល ស្ថិតនៅ​ទំនប់​ព្រះវិហារ​បារាយណ៍​អណ្តែត ស្ថិត​ភូមិ​បារាយណ៍ សង្កាត់​បារាយណ៍ ក្រុង​ព្រៃវែង ខេត្តព្រៃវែង។ 

ជនរងគ្រោះទាំង២នាក់មានឈ្មោះ វី ទី​សា ភេទស្រី អាយុ១៤ឆ្នាំ រៀន​ថ្នាក់​ទី៨ និង​ប្អូនប្រុស​វ័យ១២ឆ្នាំ ឈ្មោះ វី ពិសិដ្ឋ រៀន​ថ្នាក់​ទី៦ រស់នៅក្នុង​ភូមិ​ស្វាយ​អ​ន្ទ​រ​ទី១ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង។ 

មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះទាំង២នាក់ ទៅលេង​កម្សាន្ត​នៅ​មាត់​ទំនប់ ពេលនោះ​ក្មេងស្រី​រងគ្រោះ​បាន​អង្គុយ​នៅលើ​ក្បាល​ទំនប់​មាត់ទឹក រំពេច​នោះស្រាប់តែ​រអិល​ជើង​ធ្លាក់ចូល​ទៅក្នុង​ទឹក ដែលមាន​ជម្រៅ​រាប់​ម៉ែត្រ គ្រានោះ ប្អូនប្រុស​របស់គេ ក៏បាន​ទៅ​ជួយ បន្ទាប់ពី​ឃើញ​បងស្រី​ធ្លាក់ទឹក តែ​អកុសលត្រូវលង់ទឹកស្លាប់ទាំងនាក់តែម្តង៕

អាសូរណាស់! ក្មេងប្រុសស្រី៣នាក់ នាំគ្នាទៅលេងទឹក អាងស្តុកទឹកត្រដក់ពង លង់ស្លាប់យ៉ាងអណោចអាធ័ម នៅស្រុកមុខកំពូល




➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

ខេត្តកណ្តាល ៖
 សពក្មេងតូចៗចំនួន៣នាក់ ត្រូវបានឪពុក-ម្តាយ និងសាច់ញាតិជិតខាង ស្រង់ចេញពីទឹក ក្រោយពីពួកគេទាំង៣នាក់ នាំគ្នាទៅងូតទឹក ហើយរអិលជើងចូលទឹកជ្រៅលង់ស្លាប់ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងទឹកស្តុកទឹកត្រដក់ពង ភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ក្មេងរងគ្រោះ
ទី១៖ ឈ្មោះ ឌឿន លាងហេង ភេទស្រី អាយុ១២ឆ្នាំ,
ទី២៖ ឈ្មោះ ឌុល លាងហ៊ុន ភេទប្រុស អាយុ១០ឆ្នាំ
ទី៣៖ ឈ្មោះ រ៉េត រចនា ភេទប្រុស អាយុ៩ឆ្នាំ
កុមារងគ្រោះទាំង៣រស់នៅ ភូមិ-ឃុំកើតហេតុជាមួយគ្នា។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ កុមាររងគ្រោះទាំង៣នាក់ បានបណ្ដើរកង់១គ្រឿង នាំគ្នាទៅ​លេងទឹកនៅចំណុចអាងស្តុកទឹកត្រដក់ពង ក្រោយភូមិវត្តចាស់ ចម្ងាយប្រហែល ៥០០ម៉ែត្រ ពីផ្ទះពួកគេ លុះដល់ម៉ោង៣ ឪពុកកុមាររងគ្រោះឈ្មោះ រ៉េត រចនា បានដើរឡើងមកពីមើលក្របី​ដើម្បីមកផ្ទះបានឃើញស្បែក​ជើងផ្ទាត់ចំនួនបីគូរ និងកង់១គ្រឿង ដែលគាត់ស្គាល់ច្បាស់ថាកង់ និងស្បែកជើង១គូរ ជារបស់កូនគាត់ ដាក់​ចោលនៅកន្លែងកើតហេតុ។

ប្រភពបន្ថែមថា ឃើញដូចនេះ គាត់បានចុះរាវរកកូនម្នាក់ឯងតែមិនឃើញ បន្ទាប់មកគាត់បានស្រែកឆោ​ឡោ​ឲ្យគេជួយ ហើយក៏មានប្រជាពលរដ្ឋច្រើននាក់ និងឪពុកជនរងគ្រោះ ២នាក់ទៀត នាំគ្នាយកអួនមកអូសរកសាក​សព​ទើបប្រទះឃើញសាកសពក្មេងរងគ្រោះទាំង៣ ហើយនាំយកសពកូនរៀងៗខ្លួនមកផ្ទះ។
នគរបាលបានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញបានចុះមកសហការជាមួយអាជ្ញាធរភូមិ-ឃុំ ពិនិត្យសាកសពកុមា ទាំងរួចសន្និដ្ឋានថា កុមារទាំង៣ ពិតជាលង់ទឹកស្លាប់ដោយខ្លួនឯង ព្រោះនៅលើខ្លួន​សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកក់សម្គាល់នោះទេ៕

ប្រភពពីដើមពី  




សូមឪពុកម្តាយប្រយ័ត្ន! ក្មេងស្រីជនជាតិចិនអាយុ១០ឆ្នាំម្នាក់ លង់ទឹកស្លាប់នៅក្នុងសណ្ឋាគារ «លីន រតនអង្គរ» ក្រុងសៀមរាប





➤ពិភពចែករំលែក World Share ~ Blogger Network Social News Update ⇧ ពី Fresh News

ខេត្តសៀមរាប ៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ជាជនជាតិចិន ត្រូវបានសមត្ថកិច្ចរាយការណ៍ថា បានលង់ទឹកស្លាប់ ពេលចូលទៅស្នាក់នៅក្នុង សណ្ឋាគារ «លីន រតនអង្គរ» ស្ថិតនៅ ក្រុមទី៧ ភូមិ-សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ប៉ុន្តែនៅពេលនេះគេមិនទាន់ដឹងថា ខាងម្ចាស់ សណ្ឋាគារ ត្រូវចេញសំណងដល់គ្រួសារសពជនបរទេសយ៉ាងណានោះទេ។ នេះបើយោងរបាយការណ៍របស់ ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤  ខែកក្កដា ឆ្នាំ២០១៧នេះ។
យ៉ាងណាក៏ដោយទាំង លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោក ភឹង ចិន្តារ៉េត ស្នងការរងនិងជាប្រធាន ការិយល័យកណ្តាលព្រហ្មទណ្ឌ មិនទាន់បញ្ជាក់បានទេ ដោយលោកទាំង២ កំពុងចូលរួមប្រជុំជាមួយអគ្គស្នងការនគរបាលជាតិ នៅព្រឹកនេះ។
របាយការណ៍របស់នគរបាលបានបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ស្ថិតនៅសណ្ឋាគារ «លីន រតនៈអង្គរ» ដែលក្មេងរងគ្រោះស្លាប់ឈ្មោះ Meng Lina ភេទស្រី អាយុ១០ឆ្នាំ ជនជាតិចិន(ភ្ញៀវទេសចរ)។
លោក ចក់ សាន អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារផ្នែកមើលខុសត្រូវអាងទឹក ធ្វើការពីម៉ោង១៤ ដល់២យប់ បានប្រាប់សមត្ថកិច្ចថា  នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ខ្លួនបានមកធ្វើការដូចសព្វដង នៅវេលាម៉ោងប្រហែល ម៉ោង១៩៖១០នាទី ខ្លួនបានឃើញមានភ្ញៀវ អឺរ៉ុបប្រុសម្នាក់ និងកូនរបស់គាត់ ហែលទឹកលេងក្នុងអាង បន្ទាប់មកខ្លួនបាន ដើរឡើងទៅមើលបន្ទប់ស្ប៉ាជាន់ទី១ ប្រហែល១០នាទីក្រោយ ខ្លួនបានចុះមកមើលអាងទឹកវិញ ខ្លួនបានដើរកាត់អាងទឹកទៅបន្ទប់ទឹក តែមិនចាប់អារម្មណ៍ថា មានក្មេងលង់ទឹក ឡើយលុះចេញពី បន្ទប់ទឹកបានដើរមាត់អាងក៏ឃើញក្មេងម្នាក់ដេកផ្កាប់មុខ បាតអាងពេលនោះខ្លួនបានលោត ចុះស្រង់មកដាក់មាត់អាងនិងស្រែកហៅគ្នីគ្នា មកជួយមានសែប និងរីសីព និងភ្ញៀវអឺរ៉ុបម្នាក់ ជួយធ្វើចលនាបេះដូង តែនៅមិនដឹងខ្លួន។
បន្ទាប់មកក៏បញ្ជូនដោយរថយន្តសណ្ឋាគារដែលមានខ្លួន និងតៃកុងឈ្មោះ ហួរ និងធួរលីឌ័រស្រីម្នាក់ ជនជាតិចិនទៅពេទ្យអប្សរាអង្គរ តែគេមិនទទួល បន្ទាប់ទៅពិភពរស្មី តែមិនទទួលទៀត ទើបទៅរ៉ូយ៉ាល់ តែពេទ្យប្រាប់ថា ស្លាប់បាត់ហើយរួចខ្លួនបានត្រឡប់មក សណ្ឋាគារមុន។ បច្ចុប្បន្ន សាកសពបានតម្កល់ទុកនៅមន្ទីពេទ្យរ៉ូយ៉ាល់ ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីតំណាងសណ្ឋាគារ បាននៅឡើយទេ ដោយគ្មានលេខទំនាក់ទំនង៕

ប្រភពពីដើមពី