Showing posts with label កម្មសិទ្ធបញ្ញា. Show all posts
Showing posts with label កម្មសិទ្ធបញ្ញា. Show all posts

កិនកម្ទេចចោល ​ស្រា​បៀរ ​​Corona និង Budweiser​ ៩១៥​កេស ​រំលោភកម្មសិទ្ធបញ្ញា



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៧​នេះ ប៉ូលីសសេដ្ឋកិច្ចបានកិនកម្ទេច​ចោល នូវ​ស្រា​បៀរ​នាំ​ចូល​ពី​បរទេស​ម៉ាក ប៊ុត​វ៉ា​យ​ស័​រ និង​ស្រា​បៀរ​ម៉ាក កូ​រូ​ណា អិ​ច​ស្ត្រា ប្រមាណ​៩១៥​កេស​ ក្រោយរកឃើញថា បានរំលោភកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុន​ អ៊ែត​ វូត ។ ការ​កិនកម្ទេច​ចោល​ស្រា​បៀរ​ទាំងនេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីលាន​ចាក់សំរាម​ជើងឯក ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ដោយមាការចូលរួមពីក្រុម​អេ​ត​វូ​ដ និងនគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស ក្រសួងមហាផ្ទៃ ។បើតាមតំណាង​ក្រុមហ៊ុន អេ​ត​វូ​ដ ឲ្យ​ដឹង​ថា ដោយ​មាន​សេចក្ដីសម្រេច​ពី​តុលាការក្រុង​ភ្នំពេញ ស្រា​បៀរ​ដែល​សមត្ថកិច្ច​រឹបអូស​នេះ ជា​ប្រភេទ​ស្រា​បៀរ​ដែល​គេ​លួច​នាំ​ចូល​ពី​បរទេស​មក​ស្តុក​ទុក​លក់ ដោយ​រំលោភ​លើ​កម្មសិទ្ធិបញ្ញា​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ មក​លើ​ក្រុ​មហ៊ុនអេ​ត​វូ​ដ​កម្ពុជា ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ផ្ដាច់មុខ​ក្នុង​ការ​នាំ​ចូល​មក​ទីផ្សារ​កម្ពុជា ​។ ស្រា​បៀរ​ដែល​សមត្ថកិច្ច​រឹបអូស​នេះ ពិតមែន​មាន​ម៉ាក​សញ្ញា​ស្រ​ដៀង ឬ​ដូច​គ្នា តែ​វា​មិន​មាន​ទីតាំង​ផលិត និង​ច្បាប់​នាំ​ចូល​ទេ ​។លោក ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាននគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឲ្យ​ដឹង​ថា កាលពី​ដើមខែ​ក​ក្ដ​ដា ​២០១៧​ បាន​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ឃ្លាំង​ស្តុក​ស្រា​បៀរ​នាំ​ចូល​ពី​បរទេស​ចំនួន​៣​កន្លែង​ ។ ក្នុង​នោះ ក្នុង​ខណ្ឌចំការមន ចំនួន​២​កន្លែង និង​នៅ​ក្រុងព្រះសីហនុ ចំនួន​១​កន្លែង ដែល​ជា​លទ្ធផល​សមត្ថកិច្ច​បាន​រក​ឃើញ​ស្រា​បៀរ​ម៉ាក ប៊ុត​វ៉ា​យ​ស័​រ និង​ម៉ាក កូ​រូ​ណា អិ​ច​ស្ត្រា ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​បរទេស​ស្តុក​ទុក​លក់​ចែកចាយ​នៅ​កម្ពុជា ប្រមាណ​៩១៥​កេស​ ។
កន្លងមកយើងឃើញទំនិញដែលប៉ះពាល់កម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុនធំៗ ពួកគាត់ ជាពិសេសគឺប៉ូលីសសេដ្ឋកិច្ច ធ្វើការបានលឿនល្អណាស់….ប៉ុន្តែនៅជាបញ្ហា នៃការនាំចូលជ្រូកក្រហមលើសចំនួន បន្លែ ផ្លែឈើ ត្រីសាច់ នំ ដែលនាំចូលពីយួន និងសៀម និងអាក្បាច់ប៉ាហុី(បន្លំ ស្ពិនភ្នែក) ឆ្លងព្រំដែនចូលមកដល់កណ្តាលប្រទេសហើយ បានថាខូចគុណភាព ឬខុសច្បាប់ ត្រង់ចំណុចនេះ ពួកគាត់ធ្វើការយឺតបន្តិច….តទៅប្រជាពលរដ្ឋសង្ឃឹមថាពួកគាត់នឹងពន្លឿនការត្រួតពិនិត្យ និងចាប់បំផ្លាញចោលរាល់ទំនិញដែលអន់ ឬខូចគុណភាព ដោយមិនរើសអើង៕


ប្រភពពី : ជង្រុកព័ត៍មាន