ប្រភពពី ជង្រុកព័ត៏មាន : នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ បើយោងតាមគណនីហ្វេសប៊ុក ឈ្មោះ Chhouk បានបង្ហោះសារ និងរូបភាព យ៉ាងដូច្នេះថា៖
#ដំណឹងដ៏រីករាយដល់ប្អូនប្រុស_ពេជ្រ_ថៃ
នៅពេលដែលខ្ញុំផុសថានឹងជួយផ្ដល់សម្លៀកបំពាក់ដល់ប្អូនពេជ្រ ថៃ មានអ្នកសួរខ្ញុំថា ហេតុអីមិនជួយគាត់ផ្នែកសម្ភារៈសិក្សាវិញ ដូចជាកាតាប សៀវភៅ និងកង់ជិះជាដើម? ខ្ញុំក៏មិនបានសន្យាអីដែរទៅលើការសិក្សារបស់គាត់ ព្រោះវាហួសលទ្ធភាពរបស់ខ្ញុំ។
នៅពេលដែលខ្ញុំផុសថានឹងជួយផ្ដល់សម្លៀកបំពាក់ដល់ប្អូនពេជ្រ ថៃ មានអ្នកសួរខ្ញុំថា ហេតុអីមិនជួយគាត់ផ្នែកសម្ភារៈសិក្សាវិញ ដូចជាកាតាប សៀវភៅ និងកង់ជិះជាដើម? ខ្ញុំក៏មិនបានសន្យាអីដែរទៅលើការសិក្សារបស់គាត់ ព្រោះវាហួសលទ្ធភាពរបស់ខ្ញុំ។
បន្ទាប់មក ខ្ញុំបានពាំនាំដំណឹងនេះជូនលោកតាបណ្ឌិត កុល ផេង ដោយលោកមានចិត្តមេត្តា ករុណា ចំពោះអ្នកខ្សត់ លោកតា ក៏សណ្ដោសផ្ដល់អាហារូបករណ៍ដល់ប្អូនប្រុសតូច ពេជ្រ ថៃ ពេញតែម្ដងទាំងថ្នាក់ភាសាអង់គ្លេស (IEAP) ទាំងថ្នាក់បរិញ្ញាប័ត្រ(BA) នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រ ដែលជាសាលាដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជាយើង ទោះបីគាត់ប្រឡង The Voice Kids Cambodia ធ្លាក់ឬជាប់ក៏ដោយ។ហើយលោកតាក៏មានបណ្ដាំខ្លះដល់ប្អូនប្រុស ពេជ្រ ថៃ ដែរគឺ ” ចៅពូកែសិល្បៈហើយ តែចៅកុំភ្លេចប្រឹងប្រែងរៀនសូត្រឲ្យចប់ថ្នាក់ទី១២ សាលាបញ្ញាសាស្ត្រត្រៀមកៅអីអាហាររូបករណ៍ជូនចៅ១០០ភាគរយ “។
#បញ្ជាក់៖ រហូតមកដល់ពេលនេះ ខ្ញុំនៅមិនទាន់ទទួលបានការទាក់ទងផ្ទាល់ពីប្អូនប្រុសតូចនៅឡើយទេ។ បើបងប្អូនណាដឹង សូមជួយផ្ដល់ដំណឹងនេះដល់គាត់ ឬអ្នកជិតស្និទ្ធិគាត់ឲ្យទាក់ទងមកអាត្មាផង។ សូមអរព្រះគុណ និងអរគុណ។
លោកតា កុល ផេង គឺបិតាស្ថាបនិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត លោកតាតែងតែជួយដល់ជនក្រីក្រគ្មានលទ្ធភាពរៀនថ្នាក់មហាវិទ្យាល័យនឹងសាលកមិនតែប៉ុណ្ណោះលោកបានជួយអ្នកដែលគ្មានការងារធ្វើថែមទៀតផងពិតជារំភើបជំនួសប្អូនប្រុស និងទឹកចិត្តសណ្តោសមេត្តារបស់លោកតាបណ្ឌិតចំពោះអ្នកក្រខ្សត់ ឲ្យមានឱកាសបានសិក្សា លោកតាតែងមានចិត្តសណ្តោសប្រណៃជានិច្ច។
ចូលរួមត្រេកអរជាមួយ ពេជ្រ ថៃ ដែលបានការសណ្តោសប្រោសប្រណីពីសំណាក់ឯកឧត្តម កុល ផេង ជួយឧបត្ថម្ភ រហូតចប់ថ្នាក់បរិញ្ញាបត្រ គោរពជូនពរឯកឧត្តម មានសុខភាពល្អ ជួបប្រទះពុទ្ធពរ4ប្រការគឺ អាយុ វណ្ណ: សុខ:ពល:កុំបីឃ្លៀងឃ្លាតឡើយ៕