Showing posts with label គំនុំ. Show all posts
Showing posts with label គំនុំ. Show all posts

សាហាវព្រៃផ្សៃណាស់! យក​ដំបង​ឈើ​ជ្រុង​វាយ​យាយ​អាយុ​៧៨​ឆ្នាំ ផុង​លលា​ក្បាល​ស្លាប់​ យ៉ាង​អាណោច​អាធម៌ (មានវិដេអូ)


ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ លោក​យាយ​វ័យ​៧៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ចៅ​ប្រុស​ចិត្ត​តិរច្ឆាន​យក​ដំបង​ឈើ​ជ្រុង​មក​វៃ​បណ្ដាល​ឲ្យ​ផុង​លលាយ៍​ក្បាល​ហូរ​ឈាម​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ពេល​សាច់​ញាតិ​បញ្ចូន​ទៅ​ដល់​មន្ទីរ​ពេទ្យ ។

ហេតុ​ការណ៍​នេះ​ដែរ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង៨​:១០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​២៤ ផ្លូវ​៥៨២​Z ក្រុម​ទី​១៤ ភូមិ​១៣ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។

ជន​ដៃ​ដល់​ដែល​ជា​ចៅ​ប្រុស​បង្កើត​របស់​លោក​យាយ​រងគ្រោះ​មាន​ឈ្មោះ ឆាយ ស៊ីនហូ អាយុ​២៣​ឆ្នាំ មុខ​របរ​និង​ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ ។ ចំណែក​ឯ​លោក​យាយ​រងគ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​មាន​ឈ្មោះ ក្រួច សុខា​អាយុ​៧៨​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ ។

បើ​យោង​តាម​សម្តី​នារី​ម្នាក់​ឈ្មោះ លឹម តា​លី​ដា អាយុ​២៨​ឆ្នាំ​មុខ​របរ អ្នក​គិត​លុយ​ក្នុង​ហាង ដែល​ជា​បងស្រី​បង្កើត​ជន​ដៃ​ដល់​និង​ជា​ចៅ​ស្រី​បង្កើត​របស់​លោក​យាយ​រងគ្រោះ​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ នាង​ឃើញ​ជន​ដៃ​ដល់​បាន​សុំ​លោក​យាយ​រងគ្រោះ​ទៅ​បើក​ទ្វារ​ឡើង​ដំបូល​ផ្ទះ ដោយ​ត្អូញ​ថា​ក្តៅ​ដោយ​លោក​យាយ​បាន​និយាយ​ថា​មិន​អោយ​បើក​ព្រោះ​មេឃ​ជិត​ភ្លៀង​ហើយ រួច​លោក​យាយ​រងគ្រោះ​ក៏​ចុះ​ពី​ជាន់​ឡៅ​តឿ​នៅ​ខាង​លើ​មក​ជាន់​ផ្ទាល់​ដី ហើយ​អង្គុយ​អាន​គម្ពីរ​ដោយ​លោក​យាយ​កាន់​សាសនា​គ្រឹះ ។ ខណៈ​ពេល​នោះ​ជន​បង្ក​ដែល​ជា​ចៅ​បាន​ខឹង​និង​លោក​យាយ​ជា​ខ្លាំង​ព្រោះ​តែ​មិន​អោយ​ឡើង​បើក​ដំបូល និង​អាន​គម្ពីរ​ឮ​ៗ​ផង ស្រាប់​តែ​ជន​បង្ក​(ដែល​ជា​ចៅ)​បាន​ទៅ​យក​ដំបង​ឈើ​ជ្រុង​ប្រវែង​ប្រហែល​១​ម៉ែត្រ មក​សំពង​ក្បាល​លោក​យាយ​ជា​ច្រើន​លើក បណ្តាល​អោយ​ផុង​លលាយ៍​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន រង​របួស​យ៉ា​ងធ្ងន់​ធ្ងរ​តែ​ម្ដង ។

នារី​ម្នាក់​ដែល​ជា​ចៅ​លោក​យាយ​រងគ្រោះ​បាន​ប្រាប់​បន្ត​ខណៈ​ពេល​ដែរ​ឃើញ​ហេតុ​ការណ៍​នេះ​កើត​ឡើង​ខ្លួន​នាង​មិនហ៊ាន​ចូល​ទៅ​ជួយ​នោះ​ទេ​ដោយ​ខ្លាច​ជន​បង្ក​ដែល​ជា​ប្អូន​មក​វាយ​ខ្លួនដែរព្រោះតែកន្លងមកជនបង្កតែងតែអុកឡុកក្នុងផ្ទះនៅពេលខឹងអ្នកផ្ទះស្តីបន្ទោសណែរនាំម្តងៗហើយជនបង្កនេះជាមនុស្សសរសៃប្រសាទទៀតផង។នាងបានបន្តថាបន្ទាប់ពីជនបង្កបានបានបង្កហេតុរួចរូបគេដែលជាជនដៃដល់ក៏បានដើរចូលទៅក្នុងបន្ទប់ទឹករួចនាងក៏បានពិងពាក់អ្នកជិតខាងឲ្យជួយដឹកលោកយាយតាមម៉ូតូរ៉ឺម៉កកង់បីមកមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)និងបានទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានផងដែរ ។

បន្ទាប់ពីដឹកលោកយាយរងគ្រោះមកដល់មន្ទីរពេទ្យជាអកុសលលោក យាយបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ ​។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ខាង​លើ​នេះ ក៏​ចុះ​ទៅ​ឃាត់​ខ្លួន​ជន​បង្ក​និង​វត្ថុតាង​យក​មក​សាក​សួរ​នាំ​នៅ​ប៉ុស្តិ៍​បឹង​កក់​២​ភ្លាម​ៗ និង​កសាង​សំណុំ​រឿង​បញ្ចូន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់នៅ​ពេល​ក្រោយ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យ​វិច័យ បាន​ចុះ​មក​ដល់​សាល​កម្កល់​សព ដើម្បី​ពិនិត្យ​និង​រៀប​ចំ​ឯក​សារ ហើយ​ក៏​ប្រគល់​សព​ឲ្យ​ទៅ​កូន​ចៅ​នៃ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

ទស្សនាវិដេអូខាងក្រោម  : 






ពិភពចែករំលែក World Share - Blogger Network Social News Update