Showing posts with label ដកស្រង់បន្ត. Show all posts
Showing posts with label ដកស្រង់បន្ត. Show all posts

ជនសង្ស័យលួចខ្សែភ្លើង ត្រូវសន្តិសុខក្នុងការដ្ឋានសំណង់ខុនដូ "ព្រីនស៍​ ផ្លាហ្សា" យកខ្សែភ្លើងជាច្រើនចាប់ចងទៅវិញ (អ្នកច្បាប់​ និយាយថា​ ការធ្វើទារុណកម្មលើជនសង្ស័យ​ប្រឈមបទល្មើសឧក្រិដ្ឋ ជាប់ទោសពី៧ឆ្នាំទៅ១៥ឆ្នាំ)


(ប្រភពពី ឆាយានាថ)
➤ពិភពចែករំលែក World Share - Blogger Network Social News Update 
[ព័ត៌មាន​ ពិតជាអាចជួយសង្គមបាន] អ្នកច្បាប់​ និយាយថា​ ការធ្វើទារុណកម្មលើជនសង្ស័យ​ប្រឈមបទល្មើសឧក្រិដ្ឋ ជាប់ទោសពី៧ឆ្នាំទៅ១៥ឆ្នាំ

រាជធានីភ្នំពេញ ៖ ហេតុការណ៍នៃការយកខ្សែភ្លើងជាច្រើនចងលើជនសង្ស័យ​ នៅ​ក្នុងការដ្ឋានសំណង់ខុនដូ​ "ព្រីមស៍​ ផ្លាហ្សា"​ក្នុងខណ្ឌចំការមន ​កំពុងមានការជជែកគ្នាជាច្រើន អំពីទិដ្ឋភាពផ្លូវច្បាប់​ ។​ គ្រូច្បាប់មួយរូបនិងជាមេធាវីផងនោះ​ ថ្លែងថា​ ការធ្វើទារុណកម្មលើជនសង្ស័យ​ប្រឈមបទល្មើសឧក្រិដ្ឋ ជាប់ទោសពី៧ឆ្នាំទៅ១៥ឆ្នាំ​ ដែលជនសង្ស័យអាចធ្វើជាម្ចាស់បណ្តឹងខ្លួនឯងផ្ទាល់​ ។


ជនសង្ស័យម្នាក់ឈ្មោះ​ ហោ​ សុភី​ អាយុ៣០ឆ្នាំ​ ត្រូវបានសន្តិសុខក្នុងការដ្ឋានសំណង់ខុនដូ"ព្រីនស៍​ ផ្លាហ្សា"​ យកខ្សែភ្លើងជាច្រើនចាប់ចង​ ក្រោយជនសង្ស័យលួចខ្សែភ្លើងយកទៅលក់​ បង្កការភ្ញាក់ផ្អើល​ កាលពីរសៀលថ្ងៃទី១៤​ ខែធ្នូ​ តាមមហាវិថីព្រះនរោត្តម​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។


គ្រូច្បាប់មួយរូបនិងជាមេធាវីផងនោះសុំមិនបញ្ចេញឈ្មោះ​ បានបញ្ចេញទិដ្ឋភាពច្បាប់ចំនួនពីរ​ ពាក់ព័ន្ធករណីនេះ​ ទី១​ ការប្រឈមបទល្មើសលួចដែលប្រព្រឹត្តដោយជនសង្ស័យ​ និង​ ទី២​ ការប្រឈមរបស់សន្តិសុខក្រោមការបង្គាប់បញ្ជារបស់ម្ចាស់ការដ្ឋានសំណង់​ ជុំវិញការចាប់ចងជនសង្ស័យ​ ក្រោមរូបភាពនៃការធ្វើទារុណកម្ម​ ។

មាត្រា៨៩នៃក្រមនីតិវិធីក្រមព្រហ្មទណ្ឌ"វិធានការដំបូងក្នុងករណីបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្តែង"ចែងថា​ ក្នុងករណីបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្តែង​ មន្ត្រីនគរបាលយុត្តិធម៌ត្រូវរាយការណ៍ភ្លាមជូនព្រះរាជអាជ្ញា​ ។​ មន្ត្រីនគរបាលយុត្តិធម៌ចុះទៅកាន់ទីកន្លែងកើតហេតុ​ ដើម្បីធ្វើការពិនិត្យបទល្មើស​ ។​ មន្ត្រីនគរបាលយុត្តិធម៌ធានារ៉ាប់រងរក្សាទុកនូវតម្រុយនៃភស្តុតាងទាំងឡាយណាដែលអាចបាត់បង់​ ។​ មន្ត្រីនគរបាលយុត្តិធម៌អាចហាមឃាត់បុគ្គលគ្រប់រូបកុំឱ្យទៅទីណាឆ្ងាយពីកន្លែងបទល្មើស​ រហូតដល់ពេលបញ្ចប់កិច្ចប្រតិបត្តិការរបស់ខ្លួន​ ។

ប្រសិនបើយល់ថាមានប្រយោជន៍​ ព្រះរាជអាជ្ញាចុះទៅកាន់ទីកន្លែងកើតហេតុ​ និង​ ដឹកនាំការស៊ើបអង្កេត​ ។​ ប្រសិនបើមានការបន្ទាន់​ ព្រះរាជអាជ្ញាអាចអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ណាម្នាក់ធ្វើប្រតិបត្តិការលើវិសាលភាពទាំងមូលនៃដែនដីជាតិ​ ដោយគោរពតាមលក្ខខណ្ឌទាំងឡាយ​ ដែលមានចែងក្នុងមាត្រា​៦៨​(ការពន្លាតសមត្ថកិច្ចដែនដី)នៃក្រមនេះ​ ។

ដោយឡែកមាត្រា២១០នៃក្រមព្រហ្មទណ្ឌ​"បទទារុណកម្មនិងអំពើឃោរឃៅ​"ចែងថា​ ទារុណកម្មឬអំពើឃោរឃៅដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ​ ត្រូផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ​ ។ អ្នកច្បាប់ដដែល​ និយាយថា​ ក្នុងករណីនេះ​ ជនសង្ស័យត្រូវស្ថិតក្រោមការស៊ើបអង្កេតបឋមក្នុងបទល្មើសមជ្ឈិមជាក់ស្តែង​ ដែលអាចប្រឈមបទល្មើសអំពើលួច​ តាមមាត្រា​៣៥៣និងមាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌ​ ។

ចន្លោះពេលនេះ​ ជនសង្ស័យផ្ទាល់ក៏អាចធ្វើបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើស​ ជាអាទិ៍​ ការធ្វើទារុណកម្មដោយការចាប់ចងនេះ​ បានដែរ​ ដែលបុគ្គលនោះអាចប្រឈមបទល្មើសទារុណកម្មនិងអំពើឃោរឃៅ​ ។

កន្លងមក​ គេតែងតែសង្កេតឃើញថា​ រាល់មានបទល្មើសកើតឡើងពិសេស​ បទឆក់ឬបទប្លន់​ ជាដើម​ ប្រជាពលរដ្ឋតែងប្រព្រឹត្តហិង្សាលើជនសង្ស័យ​ ដែលពេលខ្លះអាចដល់ស្លាប់ថែមទៀងផង​ ។​ បញ្ហានេះ​ អ្នកច្បាប់​ និង​ មជ្ឈដ្ឋានមួយចំនួន​ សំណូមពរដល់សាធារណជន​ មេត្តាយល់ឱ្យច្បាស់ពីបញ្ហានេះ​ ដែលពេលខ្លះ​ អាចក្លាយខ្លួនជាជនល្មើសដោយមិនដឹងខ្លួន​ ។​

រាល់បទល្មើសកើតឡើង​ គម្បីទុកសមត្ថកិច្ច​ ជូនមន្ត្រីនគរបាលយុត្តិធម៌និងតុលាការ​ ជា​អ្នកមានចំណាត់ការផ្លូវច្បាប់វិញ​ ៕ (ប្រភពពី ឆាយានាថ)

ឈ្លោះគ្នាក្នុងបណ្តាញសង្គមហ្វេសប៊ុក ពេលជួបមុខគ្នា វាយបែកក្បាល



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ ក្មេងប្រុស២នាក់បានទំនាស់ពាក្យសម្តីគ្នាក្នុងបណ្តាញសង្គមហ្វេសប៊ុក ពេលជួបមុខគ្នា ក៏ផ្ទុះហិង្សាភាគីម្ខាងយកមួកុវត្តិភាពវាយបែកក្បាល។ ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្សារជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពសាក្សីដែលនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ហួត អាយុ១៦ឆ្នាំ។ ចំណែកយុវជនដៃដល់ត្រូវបាននគរបាលចាប់ខ្លួនបានទាំ២នាក់ ហើយក្នុងនោះ ម្នាក់ឈ្មោះប៊ុន ចាន់ណារិទ្ធ ហៅ ពិសិដ្ឋ អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះជឿន ចាន់ដារ៉ា អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុភាគីទាំងសងខាងគឺបានឈ្លោះគ្នាតាមឆាតប្រព័ន្ធហ្វេសប៊ុក ។ ដោយបានជេរគ្នាទៅវិញទៅមក នៅតាមឆាតនោះយ៉ាងចាស់ដៃ ផ្ដើមចេញពីជនរងគ្រោះអាយុតិចជាង តែហៅជនដៃដល់អាមឹង។មិ នតែប៉ុណ្ណោះជនដៃដល់បានប្រាប់ជនរងគ្រោះតាមឆាតថា 《ឯងកុំឲ្យអញជួបមុខឲ្យសោះ》។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលគំរាមពីពេលព្រឹក លុះដល់វេលាថ្ងៃត្រង់ ខណៈដែលក្មេងប្រុសរងគ្រោះកំពុងអង្គុយនៅកន្លែងលក់សាច់ជ្រូក ក្នុងផ្សារជម្ពូវ័ន ស្រាប់តែលេចមុខជនដៃដល់ និងបក្ខពួកជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហមអត់ស្លាកលេខ ទៅដល់ ក៏បានឌឺដងដាក់គ្នារហូតឈានដល់ការប្រើហិង្សាវាយតប់គ្នា ហើយជនដៃដល់ឈ្មោះប៊ុន ចាន់ណារិទ្ធ ហៅ ពិសិដ្ឋ ទាញមួកសុវត្ថិភាពវាយក្មេងប្រុសរងគ្រោះ បណ្ដាលឲ្យរងរបួសស្រាល ប៉ុន្តែបែកក្បាលហូរឈាមតិចៗដែរ។ ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលហើយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចុះទៅអន្តរាគមន៏ចាប់ខ្លួនជនដៃដល់និងបក្ខពួកនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣តែម្តង ៕ ដកស្រង់បន្តពី (norkorwatnews.com)

ក្មេងប្រុសម្នាក់ចាប់ត្រីក្នុងព្រែក​ សង្ស័យរអឺលជើងធ្លាក់ទឹកលង់ស្លាប់



ខេត្តស្វាយរៀង៖ ក្មេងប្រុសត្រូវបានក្មេងៗឃ្វាលក្របី ប្រទះឃើញធ្លាក់ចូលទឹកលង់ស្លាប់នៅចំណុចព្រែកកំពង់ជីពាយ បង្កមានការ​ភ្ញាក់ផ្អើល និងឆោឡោ​ឡើងហើយរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យកាសែតនគរវត្តដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់មានឈ្មោះសៅ ណាន អាយុ១៣ឆាំ្ន មុខរបរសិស្ស រស់នៅ ភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង មានទីលំនៅភូមិ សង្កាត់ខាងលើក្បែរកន្លែងកើតហេតុ។

តាមអ្នកភូមិបានឲ្យដឹងថា ក្មេងប្រុសខាងលើ គឺសព្វដងពេលព្រឹកតែងតែទៅចាប់ត្រី ដើម្បីយកមកធ្វើម្ហូប និងយកទៅលក់នៅឯផ្សារ ព្រោះឪពុកម្ដាយមានជីវភាពខ្វះខាត។ ប្រភពបន្តថា មុនកើតហេតុ គេឃើញក្មេងប្រុសបានទៅចាប់ត្រីនៅចំណុចព្រែកកំពង់ជីពាយ ស្រាប់តែរអឺលជើងធ្លាក់ទឹកប្រឡាយបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជួយសង្គ្រោះ ប៉ុន្តែយឺតពេលទៅហើយ។

បន្ទាប់ពីពិនិត្យសាកសពរួច សមត្ថកិច្ចនគរបាលស្រុកប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ដឹកស្រង់ពី (Norkorwat News)