Showing posts with label សាលាខណ្ឌច្បារអំពៅ. Show all posts
Showing posts with label សាលាខណ្ឌច្បារអំពៅ. Show all posts

យុទ្ធនាការ​រំដោះចឹញ្ចើមផ្លូវ ខណ្ឌច្បារអំពៅ​ ទទួលជោគជ័យជាបណ្ដើរៗហើយ​ សូមខណ្ឌដទៃទៀត……


ពិភពចែករំលែក World Share - Blogger Network Social News Update 

រាជធានីភ្នំពេញ ៖ អនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌច្បារអំពៅ ក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់ខណ្ឌ ដឹកនាំដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ បានបន្តចុះណែនាំដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមកំណាត់ផ្លូវជាតិលខ១ ចាប់ពីចំណុចបុរី ប៉េងហួត (បឹងស្នោ) ដល់ចំណុចភូមិក្តីតាកុយ សង្កាត់វាលស្បូវ ដើម្បីឲបងប្អូនបញ្ឈប់ការយកដីចំណីផ្លូវសាធារណះ ធ្វើអាជីវកម្មបន្តទៀត។
ដើម្បីសម្រេចបាននូវគោលបំណង ”ផ្លូវដែលគ្មានដី ផ្លូវដែលគ្មានសំរាម និងផ្លូវដែលមានសណ្តាប់ធ្នាប់ល្អ” រដ្ឋបាលខណ្ឌច្បារអំពៅ បានខិតខំប្រើប្រាស់ឲអស់ពីលទ្ឋភាពនូវធនធានដែលមាន ដើម្បីថែរក្សាសោភ៌ណភាពកំណាត់ផ្លូវជាតិលេខ១នេះ ។

អនុវត្តតាមផែនការរបស់រដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់ទិសដៅកំណត់យកផ្លូវជាតិលេខ១ ជាជំហានដំបូងក្នុងការសាកល្បងរៀបចំសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ ។ ដច្នេះដើម្បីអោយកំណាត់ផ្លូវជាតិលេខ១នេះ មានសណ្តាប់ធ្នាប់កាន់តែល្អប្រសើរ ទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់មហាជន នៅព្រឹកព្រលឹមនេះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាក់ផែនការអោយក្រុមហ៊ុន សុីនទ្រី បោសសំអាតផ្លូវ និងប្រមូលចេញសំរាមពីលើសួនច្បារ ចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្ស រហូតដល់ចំណុចបូរីប៉េងហួត ។ ជាជំហានបន្ទាប់ រដ្ឋបាលខណ្ឌច្បារអំពៅនឹងជួបជាមួយពិភាក្សាក្រុមហ៊ុនសុីនទ្រី ដើម្បីដាក់កម្មវិធីបោសសំអាតឲច្បាស់លាស់ជាប្រចាំ។
រដ្ឋបាលខណ្ឌច្បារអំពៅ នូវតែប្រកាន់ខ្ជាប់នូវគោលជំហរមួយ គឺស្នើសុំការចូលរួមរបស់ប្រជាពលរដ្ឋជាម្ចាស់លំនៅដ្ឋាននៅតាមដងផ្លូវជាតុ និងម្ចាស់អាជីវកម្មឡានដឹកដី ថ្ម គ្រួស ខ្សាច់ ទាំងអស់ ដើម្បីថែរក្សាការពារបរិស្ថានក្នុងមូលដ្ឋានយើងឲបានល្អ ។សូមអរគុណ ប្រភព៖ សាលាខណ្ឌច្បារអំពៅ




ពិភពចែករំលែក World Share - Blogger Network Social News Update 


អាជ្ញាធរប្រើធ៌មត្រជាក់ ដើរសំពះ កុំចតឡាន ចាប់ម៉ូយតាមផ្លូវ និងឈប់យកផ្លូវប្រើជាប្រយោជន៍ខ្លួន!


➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : បន្ទាប់គណៈបញ្ជាការឯកភាពខណ្ឌ ប្រើគ្រប់វិធីដើម្បីណែនាំដល់អ្នកលក់ដូរលើចិញ្ចើមផ្លូវ រថយន្តតាក់ស៊ី​ចតលើចិញ្ចើមផ្លូវ និងអ្នករត់ចាប់ម៉ូយប្រសេចប្រសាច អោយបញ្ឈប់សកម្មភាពតែពុំមានប្រសិទ្ធនោះឡើយ ទើបថ្មីៗនេះ គណៈបញ្ជាការឯកភាពបានប្រើធម៍ក្តៅ បើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវជាតិលេខ១ ដើម្បីរំដោះយកចិញ្ចើមផ្លូវពីបុគ្គលមួយចំនួន ដែលខ្វះការពិចារណា ។
យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់នេះបានផ្តើមអនុវត្ត២ថ្ងៃជាប់ៗគ្នា គឺថ្ងៃសៅរ៍ និងអាទិត្យទី២២-២៣ ខែកក្កដា ឆ្នាំ២០១៧ ដឹកនាំដោយលោករស់ សុភ័ក្តិ អភិបាលរងខណ្ឌ និងមានការចូលរួមពីកម្លាំងសន្តិសុខ កម្លាំងនគរបាល សំដៅលប់បំបាត់ភាពអណាធិបតេយ្យនៅលើចិញ្ចើមផ្លូវជាតិ ដែលទើបតែសាងសង់រួចរាល់តែមិនទាន់សម្ពោធដាក់អោយប្រើប្រាស់នោះទេ  ដែរបុគ្គលមួយចំនួនយកធ្វើជាកន្លែងដាក់តាំងលក់ទំនិញសព្វសារពើ និងស្ទើតែក្លាយជាកន្លែងចំណតរថយន្តតាក់ស៊ី ។

លោករស់ សុភ័ក្ត្រ អភិបាលរងខណ្ឌច្បារអំពៅបានអោយដឹងថា កន្លងមកអាជ្ញាធរខណ្ឌ បានចេញនូវសេចក្តីណែនាំជាច្រើនលើកច្រើនសារ ជម្រាបដល់បងប្អូនដែលជាអាជីវករប្រកបរបរលក់ដូរនៅប្របសងខាងផ្លូវជាតិ​លេខ១ ស្តីពីការមិនអនុញ្ញាត្តិអោយបងប្អូនយកចំណីផ្លូវសាធារណះ ជាកន្លែងប្រកបអាជីវកម្ម ប៉ុន្តែ បងប្អូនមិនដែលស្តាប់ និងមិនគោរពទៅតាមការណែនាំរបស់អាជ្ញាធរឡើយ មានតែបន្តដាក់លក់ដូរលើចំណីផ្លូវសាធារណះជាយ៉ាងអាណាធិបតេយ្យទៅវិញ ។
លោកអភិបាលរង បានបន្តថា គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះទៅ អាជ្ញាធរខណ្ឌនឹងចាត់វិធានការក្តៅ លើម្ចាស់អាជីវកម្ម ឬក្រុមអាជីវករដែលនៅតែបន្តដាក់លក់ដូរបំពាននូវបំរាមហាមឃាត់របស់អាជ្ញាធរ ជាកំហិត ។ ដោយក្នុងនោះអាជ្ញាធរនឹងចាប់ដកយកសម្ភារះ និងអីវ៉ាន់លក់ដូររបស់បងប្អូនមករក្សាទុកចោលរយះពេលយូរ នៅសាលាខណ្ឌ ដើម្បីជាធរណីមាន ប៉ុន្តែបើបងប្អូននៅតែផ្កើននឹងបម្រាមហាមឃាត់នោះ សាលាខណ្ឌនឹងដកហូតអីវ៉ាន់មករក្សាទុក ហើយធ្វើការពិន័យេជាប្រាក់ និងអាចឈានដល់ដំណាក់កាលចាប់យកមកទុកហើយមិនធ្វើការប្រគល់ជូនវិញតែម្តង ប្រសិនបើបងប្អូន បន្តធ្វើផ្ទុយពីការណែនាំ ។
បន្ថែមពីនោះ លោកអភិបាលរងក៏បានសង្កត់ធ្ងន់ៗ ចំពោះបញ្ហារថយន្តតាក់ស៊ី ដែលមានការរត់ចាប់ម៉ូយយ៉ាងអាណាធិបតេយ្យពាសពេញដងផ្លូវជាតិ ពិសេសនៅចំណុចផ្លូវជាតិលេខ១ គល់ស្ពានព្រះមុន្នីវង្ស ត្រើយខាងកើត ដែលជាបញ្ហារុំារ៉ៃមកជាយ៉ូរ និងជាភាពអាណាធិបតេយ្យក្នុងក្រសែភ្នែកបងប្អូនអ្នកដំណើរ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ អាជ្ញាធរខណ្ឌនឹងបញ្ចប់បញ្ហានេះអោយមានប្រសិទ្ធិភាព១០០ភាគរយ ។ ក្នុងនោះដែរ អាជ្ញាធរខណ្ឌ បានចុះទៅណែនាំបងប្អូនជាអ្នករត់តាក់ស៊ីអោយបានយល់ដឹងពីបម្រាមរបស់សាលារាជធានី និងពិសេសពន្យល់ពីភាពអសណ្តាប់ធ្នាប់មួយចំនួនអោយបងប្អូនបានយល់ ហើយស្នើរសុំអោយបងប្អូនត្រូវបញ្ឈប់សកម្មភាពនេះតទៅមុខទៀត ។ យ៉ាងណាមិញ ប្រសិនបើបងប្អូន មិនគោរពទៅតាមការណែនាំនោះ អាជ្ញាធរនឹង ចាប់ឃាត់រថយន្តបងប្អូនមករក្សាទុកនៅសាលាខណ្ឌ នឹងធ្វើការពិន័យជាប្រាក់ផងដែរ ។
ក្នុងនាមអាជ្ញាធរខណ្ឌ លោករស់ សុភ័ក្ត្រ ក៏សុំធ្វើការស្នើរដល់បងប្អូនដែលជាអ្នករត់តាក់ស៊ី និងអាជីវករទាំងអស់ អោយមានការយោគយល់ និងមេត្តាចូលរួមសហការជាមួយកម្លាំងអាជ្ញាធរគ្រប់សកម្មភាពផ្សេងៗ ក្នុងការរៀបចំសណ្តាប់ធ្នាប់អោយខ្ជាប់ខ្ជួនល្អ ដើម្បីរៀបចំនូវសោភ័ណ្ឌភាពដងផ្លូវសាធារណះ ពិសេសភាពល្អប្រសើរក្នុងរាជធានីភ្នំពេញទាំងមូល ផងដែរ ។
តាមសេចក្តីណែនាំរបស់លោក ចៅហ្វាយក្រុង ឃួង ស្រេង គឺត្រូវរំដោះទាំងការលក់ដូរលើចញ្ចើមផ្លូវទាំងការចត​អត​សណ្តាប់ធ្នាប់ តាមចញ្ចើមផ្លូវ និងរំដោះមិនឲ្យចតចាប់ម៉ូយលើផ្លូវ។

ជាក់ស្តែងថ្ងៃអាទិត្យ ម្សិលមិញនេះ អាជ្ញាធរ ដើរសំពះលោករាស្ត្រមេត្តាកុំចតឡានចាប់ម៉ូយតាមផ្លូវនាំអោយស្ទះ នឹងដើរសំពះរាស្ត្រអោយឈប់យកផ្លូវសាធារណៈមកប្រើជាប្រយោជន៍ខ្លួននាំអោយប៉ះពាល់ដល់អ្នដ៏ទៃ ៕
ទស្សនាវិដអូខាងក្រោម

➤ពិភពចែករំលែក World Share - Blogger Network Social News Update 



Sponsor Test

យុទ្ធនាការជំហានដំបូង នៃការចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជាតិលេខ១ របស់រដ្ឋបាលខណ្ឌច្បារអំពៅ


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 


សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ស្តីពី "ផែនការចុះរៀបចំសណ្តាប់ធ្នាប់កំណាត់ផ្លូវជាតិលេខ១" 
យោងតាមស្ថានភាពការស្ថាបនាកំណាត់ផ្លូវជាតិលេខ១ ដែលត្រូវឈានដល់ការបញ្ចប់គម្រោងនាពេលដ៏ខ្លីខាងមុខនេះ និងដោយមានការដាក់ចេញផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងដើម្បីឆ្លើយតបនូវរាល់មតិយោបល់ និងសំណូមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋនៅក្នុងបណ្តាញសង្គម Facebook ពាក់ព័ន្ឋកិច្ចការរៀបចំសណ្តាប់ធ្នាប់តាមដងសំខាន់នោះ រដ្ឋបាលខណ្ឌសូមប្រកាសបើកយុទ្ឋនាការទ្រង់ទ្រាយធំ ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់កំណាត់ផ្លូវជាតិលេខ១ អោយមានលក្ខណះល្អប្រសើរ និងសោភ៌ណភាពឡើងវិញ ស្របតាមយុទ្ឋសាស្រ្តរបស់រាជរដ្ឋាភិបាល " ទីក្រុងស្អាត បរិស្ថានល្អ" ។ ដូច្នេះរដ្ឋបាលខណ្ឌសូមដាក់ចេញនូវទិសដៅ និងបានគោលបំណងដូចខាងក្រោម :
1- លុបបំបាត់ឲខានតែបាននូវរូបភាពរត់ចាប់ម៉ូយនិងលុបបំបាត់ចំណតរថយន្តឈ្នួលអាណាធិបតេយ្យលើផ្លូវជាតិលេខ១ ។
2- រៀបចំចំណតបេនឡាន និងសម្របសម្រួលម្ចាស់រថយន្តឈ្នួលអោយចូលចំណតបេនឲបានត្រឹមត្រូវ។
3- ផ្សព្វផ្សាយពត៌មានដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរទៅខេត្តឆ្លងកាត់តាមផ្លូវជាតិលេខ១ ត្រូវមករកចំណតបេនឡានដែលអាជ្ញាធរនឹងខិតខំរៀបចំទីតាំងច្បាស់លាស់មួយនៅពេលខាងមុខ។
4- ផ្សព្វផ្សាយប្រជាពលរដ្ឋទូទៅ ដែលរស់នៅអមសងខាងផ្លូវជាតិលេខ១ ចូលរួមថែរក្សាការពារចិញ្ចើមផ្លូវសាធារណះ និងដីចំណីផ្លូវសាធារណះដែលរដ្ឋបានទូទាត់សំណងផលប៉ះពាល់រួចរាល់។
5- មានវិធានការចំពោះម្ចាស់ផ្ទះរូបណា ដែលបានសាងសង់រំលោភចិញ្ចើមផ្លូវសាធារណះ និងយកដីចំណីផ្លូវសាធារណះរបស់រដ្ឋធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួន។
6- ចាត់វិធានការតឹងរឹងចំពោះឡានប្រភេទធំដឹកទំនិញគ្រប់ប្រភេទដែលចេញចូលខុសម៉ោងពេល និងចាប់ផាកពិន័យរថយន្តដឹកដី គ្រួស ថ្ម និងខ្សាច់ ដែលធ្វើអោយប្រឡាក់ផ្លូវជាតិលេខ១។
7-បំផុសចលនាប្រជាជនតាមផ្លូវជាតិ ដើម្បីម្ចាស់ការចូលរួមបោសសំអាតអនាម័យលើចិញ្ចើមផ្លូវសាធារណះខាងមុខផ្ទះរៀងៗខ្លួន និងគ្រប់គ្រងវេចខ្ចប់ទុកសំរាមអោយបានត្រឹមត្រូវ។
8- សហការជាមួយក្រុមហ៊ុនសុីនទ្រី ដើម្បីចុះសំអាត និងលាងកំណាត់ផ្លូវជាតិលេខ១ អោយបានស្អាតជាប់ជាប្រចាំ។
*** គោលបំណងទាំង 08 ចំណុចខាងលើនេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់ចេញក្រោយពេលដែលរដ្ឋបាលខណ្ឌបានប្រកាសផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋទូទៅទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចូលរួមផ្តល់មតិយោបល់តាំងពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ មក។ បន្ទាប់ពីការប្រកាសជូនដំណឹងផ្សព្វផ្សាយ និងទទួលមតិយោបល់របស់ប្រជាពលរដ្ឋរួចមក រដ្ឋបាលខណ្ឌបានចាប់ធ្វើកិច្ចការជំហានដំបូងជាមួយម្ចាស់រថយន្តឈ្នួល និងអ្នករត់ចាប់ម៉ូយ ដោយបានកោះអញ្ញើញបងប្អូន ចំនួន 02 លើក មកប្រជុំជជែកពិភាក្សាដោះស្រាយសម្របសម្រួលរៀបចំឲចូលចំណតបេនឡានអោយបានត្រឹមត្រូវ ប៉ុន្តែតាមរយះការកោះអញ្ញើញទាំងពីរលើកនេះ ម្ចាស់រថយន្តឈ្នួលទាំងអស់មិនបានខ្វាយខ្វល់ពីលិខិតអញ្ញើញរបស់អាជ្ញាធរខណ្ឌឡើយ។
ដូច្នេះចាប់ពីថ្ងៃបើកយុទ្ឋនាការនេះតទៅ រដ្ឋបាលខណ្ឌច្បារអំពៅ សូមប្រកាសជាជំហានដំបូងនេះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការតឹងរឹងចំពោះម្ចាស់រថយន្តឈ្នួល និងអ្នករត់ចាប់ម៉ូយលើផ្លូវជាតិ មុនគេ ដោយមិនទទួលខុសត្រូវចំពោះការខាតបង់ផលប្រយោជន៏របស់បងប្អូនឡើយ ដោយឡែកផែនការផ្សេងៗទៀត រដ្ឋបាលខណ្ឌនឹងអនុវត្តតាមជំហានជាបន្តបន្ទាប់។​ សូមអរគុណ!

ទស្សនាវិដេអូសកម្មភាពទាំងស្រុងខាងក្រោមនេះ 
||

ប្រភពពី សាលាខណ្ឌច្បារអំពៅ


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

Sponsor Test