[ពិភពចែករំលែក - ដកស្រង់ពី Page សម្ដេច SPM]
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនីជាង ១៣,៧៤១នាក់ មកពី ១៧រោងចក្រ នៅតំបន់សង្កាត់ចាក់អង្រែលើ ដែលពិធីនេះធ្វើឡើងនៅលើផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះជាលើកទី០៩ ហើយដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ បូករួមទាំងការជួបសំណេះសំណាលរៀងរាល់ថ្ងៃអាទិត្យនៅកោះពេជ្រ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ចើញជួបជុំជាមួយ បងប្អូនកូនក្មួយកម្មករ កម្មការនី ដើម្បីស្វែងយល់ពីតម្រូវការ និងការបង្កើនប្រសិទ្ធភាពការងារអោយកាន់ តែល្អប្រសើរឡើង។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា បុណ្យភ្ជុំកន្លងមកនេះបានធ្វើអោយបងប្អូនប្រជាពលរដ្ឋយើងសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារធ្វើបុណ្យទាន ស្របពេលដែរប្រទេសយើងមានសុខសុវត្ថិភាព មិនដូចប្រទេសមួយចំនួនដែរប្រឈមនឹងសង្គ្រាមជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋកម្ពុជាមិនចាញ់បោកជនបរទេសណាទាំងអស់ក្រៅពីជឿជាក់លើខ្លូនឯង ហើយក៏មានសមត្ថភាពការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ប្រទេសខ្លួនឯងបានដែរ។ សម្តេចតេជោ អត់បានអញ្ជើញទៅវត្តទេក្នុងឱកាសបុណ្យភ្ជុំបិណ្ទកន្លងទៅនែះ ដោយសារជាប់រវល់ទទួលភ្ញៀវមកពីប្រទេសចិន។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាមានកត្តា ៤យ៉ាង ដែលបង្កលក្ខណៈងាយស្រួលដល់ប្អូនប្រជាពលរដ្ឋក្នុងការធើ្វបុណ្យទាន:-
១-កត្តាសន្តិភាព គឺធ្វើអោយប្រជាពលរដ្ឋធ្វើដំណើរដោយគ្មានការភ័យខ្លាច ដែសខុសពីសម័យមុនៗដែលប្រទេសកម្ពុជាមានតំបន់ត្រួតត្រាច្រើន ដែលពេលនោះមានការប្រើអាវុធតូចធំ ដែលធ្វើអោយគ្មានស្ថេរភាព និងប្រជាពលរដ្ឋមានការភ័យខ្លាច ។
២-កត្តាហេដ្ឋារចនាសម្ព័ន្ធតូចធំ គឺបានតភ្ជាប់ពីតំបន់មួយទៅតំបន់មួយដែលអាចអោយប្រជាជាពលរដ្ឋធ្វើដំណើរបានយ៉ាងងាយស្រួលពីកន្លែងមួយទៅកន្លែងមួយ ។
៣-មធ្យោបាយធ្វើដំណើរ គឺសព្វថ្ងៃនេះបងប្អូនប្រជាពលរដ្ឋយើងសុទ្ធតែមានកង់ ម៉ូតូ រថយន្ត សម្រាប់ធ្វើដំណើរច្រើនឡើង ដែលធ្វើអោយប្រជាពលរដ្ឋយើងកាន់តែងាយស្រួលក្នុងការធ្វើដំណើរជិតឆ្ងាយ។
៤-កត្តាប្រាក់ចំណូល គឺចំពោះក្មួយៗកម្មករបស់យើងមានការងារធ្វើដែលទទួលបានប្រាក់ចំណូលសមរម្យ និងការតម្លើងប្រាក់ខែជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ក្រសួងសុខាភិបាល ដែរបានផ្តល់សេវាសុខភាពដល់ស្ត្រីជាកម្មករ។ សម្តេចតេជោ នឹងអញ្ជើញធ្វើដំណើរបន្តទៅជួបជាមួយបងប្អូនកម្មករកម្មការិនីតាមផ្នែកផ្សេងៗជាច្រើនទៀតដោយក្នុង ១សប្តាហ៍ ២ដង ដើម្បីបានដឹងពីតម្រូវការ និងការអភិវឌ្ឍន៍នៃវិស័យឧស្សាហកម្ម ក្នុងគោលដៅជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាអោយបានជោគជ័យ។ សម្តេចតេជោ ដែលបានបង្កើតនូវអ្វីៗទាំងអស់នេះហើយ គឺត្រូវតែមើលថែទាំដោយផ្ទាល់ដៃ។ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងបន្តចុះជួបជាមួយបងប្អូនកម្មករនៅរៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃពុធ។ ព្រោះសុខទុក្ខបងប្អូនកម្មករ គឺជាសុខទុក្ខរបស់សម្តេចតេជោផ្ទាល់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករនឹងតម្លើងដល់ ១៦៨ ដុល្លា បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើនជាង២០០ដុល្លា ដែលនឹងធ្វើអោយជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរឡើង។ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសតាំងពីបាតដៃទទេ ក្រោយពីរបបប៉ុលពត រហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។ សម្តេចតេជោ ហ៊ុនសែន បានបញ្ចាក់ថា សម្តេច នឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំ បន្តទៀងដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករកម្មការនី ។
ទន្ទឹមនឹងការខិតខំរបស់រាជរដ្ឋាភិបាល ក៏មានក្រុមប្រឆាំងជំទាស់ [៣-កុំ] ដែលតែងតែព្យាយាមរារាំងមិន អោយកម្ពុជាទទួលផលប្រយោជន៍ដូចជា ទី១)កុំផ្តល់ជំនួយអោយប្រទេសកម្ពុជា ២)កុំមកវិនិយោគនៅ កម្ពុជា និង ៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិឬជាទង្វើក្បត់ជាតិ បំផ្លាញផល ប្រយោជន៍កម្មករ? ដែលផ្ទុយស្រឡះពីការខិតខំរបស់ សម្តេចតេជោ ដែលបានខិតខំស្នើសុំអោយបរ ទេសជួយ [៣-សុំ] គឺ១)សុំអោយបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា ២)សុំអោយបរទេសមក វិនិយោគនៅកម្ពុជា និង ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។ សម្តេចតតេជោ បាន ផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុចដែលនាំមកនូវការរីកចម្រើនសម្រាប់ម្ចាស់រោងចក្រផង និងសម្រាប់ កម្មករកម្មការនីផង:-
១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។