ខេត្តកំពង់ចាម ៖ រថយន្តកុងទីន័រមួយគ្រឿង ពាក់ស្លាកលេខកំពង់ចាម 3A-3572 បេីកបុកម៉ូតូ Dream-2010 ស្លាកលេខកំពង់ចាម 1E-0555 បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូត្រូវរថយន្តកុងទីន័រកិនចំពាក់កណ្ដាលខ្លួនស្លាប់នៅជាប់ក្រោមរថយន្តយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះបានកើតឡើងនៅវេលាម៉ោង០៩៖៥០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ នៅផ្លូវចេញពីផ្សារសួងទៅកំពង់ចាមប្រហែល១គីឡូម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ៧ ក្រុងសួង ខេត្តកំពង់ចាម។
បេីតាមសមត្ថកិច្ចប្រាប់ឲ្យABCដឹងថា បុរសដែលត្រូវរថយន្តកិនស្លាប់នោះ មានអាយុប្រហែល ៣០ឆ្នាំ នឹងមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡេីយទេ។
ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចកំពុងស្វែងរកសាចញាតិ និងទាក់ទងមកវិទ្យុABC ជួយប្រកាសរកសាច់ញាតិផង ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែករថយន្តកុងទីន័រនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកនៅចរាចរណ៍ជើងគោកខេត្ត ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕ ដោយ៖AhBoYz ABC
ប្រភពពី ៖ ABC FB