Showing posts with label Game Online. Show all posts
Showing posts with label Game Online. Show all posts

ឱសានុវាទ របស់ ឯកឧត្តម ឃួង ស្រេង សល់១ថ្ងៃទៀតចំពោះវិធានការលើ កុងស៊ីបញ្ចាំ


រាជធានីភ្នំពេញ ៖ បាំងតែ១ថ្ងៃទៀត ឱសានុវាទ របស់ ឯកឧត្តម ឃួង ស្រេង អភិបាលករាជធានីភ្នំពេញ ស្តីពីវីធានការយ៉ាងម៉ឺងម៉ាត់ ដល់អភិបាលខណ្ឌទាំង១២ ចុះពិនិត្យមើល តាមកុងស៊ីបញ្ចាំ តាមមូលដ្ឋានទាំងអស់ ហើយបើពិនិត្យឃើញថា គ្មានច្បាប់ទម្លាប់នោះត្រូវតែបិទតែម្តង ដោយគ្មានការយោគយល់ និងគ្មានវប្បធម៌អន្តរាគមន៍នោះឡើយ។ តែបើក្រឡេងមកមើលទីតាំងកុងស៊ីបញ្ចាំនៅតែបន្តបើងទ្វារព្រោងព្រាត ពាសពេញទីក្រុងភ្នំពេញ ជាពិសេស ក្នុងទឹកដីខណ្ឌទួលគោក ហើយកន្លងមកតែងតែឃើញ លេចឮ ម្ចាស់ទីតាំងមួយចំនួនឃុបឃិតជាមួយចោរ ទទួលយករបស់របរ ម៉ូតូ ឡាន ជាដើមដែលគ្មានឯកសារសំគាល់ ទោះ ជាលួច ប្លន់ ពីខាងណាក៏ដោយ សំខាន់ឲ្យតែរត់មកដល់ផ្ទះ ហាងបញ្ចាំ គឺទទួលយកទាំងអស់ វាជាការផ្តល់ឱកាស លទ្ធភាព ក្រុមបង្កអសន្តិសុខក្នុងសង្គមបានចិត្ត បានដៃក្រោយ ពីផ្ទះ ហាងទាំងនោះបើកដៃចំហរទ្វាររងចាំ ទើបឈានដល់ ការប្រព្រឹត្តល្មើសកើតឡើង ជារៀងរាល់ថ្ងៃក្នុងរាជធានី ខេត្តក្រុង។


ពលរដ្ឋអ្នកតាមដានរឿងចំណាត់ការ របស់លោកអភិបាលក្រុង ដាក់ទម្លាក់ផែនការទៅឲ្យសមត្ថកិច្ចតាមបណ្តាខណ្ឌទាំង១២របស់ក្រុង ចុះអនុវត្តន៍ត្រួតពិនិត្យ តាមបណ្តាផ្ទះ ហាង ឃ្លាំងបញ្ចាំ ក្នុងមូលដ្ឋានរបស់ខ្លួន ឃើញថាការចុះស្រាវជ្រាវត្រួតពិនិត្យ ផ្ទះ ហាង ឃ្លាំងបញ្ចាំ ឃើញតែខណ្ឌសែនសុខមួយទេ ដែ សមត្ថកិច្ចរកឃើញ ម៉ូតូ រថយន្ត អត់មានឯកសារ ច្រើនគួរឲ្យកត់សំគាល់ ហើយក៏ជាខណ្ឌគំរូ ផ្តើមដោយសមត្ថកិច្ចចុះអនុវត្តន៍មុនគេ ដោយឡែកខណ្ឌចំនួន១១ទៀត អនុវត្តន៍បន្តបន្ទាប់ និងកំពុងអនុវត្តន៍ នោះលទ្ធផលឆ្លើយមកសុទ្ធតែល្អ ម៉ូតូ ឡាន សុទ្ធតែមានឯកសារត្រឹមត្រូវ ។
ពលរដ្ឋលើកឡើងថា សមត្ថកិច្ចអីក៏ចេះម្លេះ ចាប់យកខណ្ឌសែនសុខ លំដាប់ទី១ ឈានមុខគេ អនុវត្តន៍ដើរត្រួតពិនិត្យមុនគេ ចុះខណ្ឌផ្សេងៗហេតុអ្វី សមត្ថកិច្ចចុះក្រោយៗជាបន្តបន្ទាប់ មិនខុសណា វ៉ៃស្មៅបង្អើលពស់ ចុះបើចេតនាចង់រក ត្រួតពិនិត្យ ឪ្យឃើញធាតុពិតហេតុអ្វីមិនធ្វើព្រមគ្នាក្នុងពេលតែមួយ នេះបានសេចក្តីថា វ៉ៃមួយ ផ្អើលរត់១០០ ។
តែទោះជាយ៉ាងណាក្តី ថ្វីបើមានការរឹះគន់ពីមតិប្រជាពលរដ្ឋ តែសមត្ថកិច្ច អាជ្ញាធរ តាមបណ្តាខណ្ឌ មួយថ្ងៃៗ បែកញើសហូរឈើស ខិតខំ បំពេញតួរនាទី ភារកិច្ចរបស់ខ្លួនដើម្បី រឹត បណ្តឹង សំដៅទោលើ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម បម្រើប្រជាពលរដ្ឋដោយស្មោះសរ ៕
តែទោះជាយ៉ាងណាក្តី នៅតែមានមតិរឹះគន់ពីមជ្ឈដ្ឋានពលរដ្ឋ ជាឯឱកាសមួយប្រមូលលុយ កាលបើ ទីតាំងបញ្ចាំមានអាជ្ញាប័ណ្ណ ត្រឹមត្រូវ ជាលទ្ធភាពមួយ ដល់ថៅកែ ដល់ម្ចាស់ទីតាំង រឹតតែហ៊ានលើសដើម ពោលអ្នកអនុវត្តន៍មានមួយចំនួន តែថៅកែ ម្ចាស់ទីតាំងមួយចំនួនទៀត អាងខ្សែ អាងខ្នង របស់គាត់ ធំជាងអាជ្ញាធរ ទៅទៀត ។ តែទោះជាជ្រុងមួយនៃការរៀបចំ ជម្រុញ របស់អាជ្ញាធរខណ្ឌ ក្រុង ដើម្បីឲ្យសន្តិសុខក្នុងសង្គមប្រសើរ គ្មានចោរកម្ម តាមរូបភាពហាងបញ្ចាំនោះ ពលរដ្ឋជឿជាក់ សង្ឃឹមថាធ្វើបានទៅចុះ ៕
គួររំលឹកដែរថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាថ្មីម្តងទៀត​ និងទុកពេល២សប្តាហ៍ ដល់អភិបាលខណ្ឌទាំង១២ ចាត់ឲ្យមន្រ្តី និងសមត្ថកិច្ចចុះពិនិត្យមើល តាមកុងស៊ីបញ្ចាំ តាមមូលដ្ឋានទាំងអស់ ហើយបើពិនិត្យឃើញថា គ្មានច្បាប់ទម្លាប់នោះត្រូវតែបិទតែម្តង ដោយគ្មានការយោគយល់ និងគ្មានវប្បធម៌អន្តរាគមន៍នោះឡើយ។
ការចេញបញ្ជារបស់អភិបាលរាជធានីភ្នំពេញនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលផ្តោតសំខាន់ទៅលើ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីអភិបាលរង ស្នងការ មេបញ្ជាការអាវុធហត្ថ អភិបាលខណ្ឌទាំង១២ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចការនេះអភិបាលរាជធានីភ្នំពេញ ក៏បានសង្កត់ធ្ងន់យ៉ាងខ្លាំងរហូតណែនាំដល់ខណ្ឌទាំងអស់ ត្រូវលុបបំបាត់ និងធ្វើការងារនេះឲ្យបានស្អាត ក្នុងរយៈពេលយ៉ាងយូរ២សប្តាហ៍។ លោកកំណត់រយៈពេល២សប្តាហ៍នេះ ដើម្បីឲ្យខណ្ឌទាំង១២ចាត់តាំងអនុវត្តន៍ទៅលើការងារកុងស៊ីបញ្ចាំនេះ ឲ្យមានប្រសិទ្ធភាព និងចៀសឲ្យបាន និងបញ្ឈប់វប្បធម៌ អន្តរាគមន៍។
លោកអភិបាលថ្លែងថា គ្មានឡើយការអន្តរាគមន៍ លើការងារខុសច្បាប់។ ក្រៅពីការកុងស៊ីបញ្ចាំនោះ គឺនៅមានល្បែងស៊ីសង ល្បែងអនឡាញ ដែលជ្រកក្រោម អ៊ីនធើណិតកាហ្វេ ជ្រកក្រោមអាជ្ញាប័ណ្ណ នៃការប្រកបអាជីវកម្មអ៊ីនធើណិត ត្រូវបន្ថែមការយកចិត្តទុកដាក់លើ ការងារនេះឡើងវិញ បន្ថែមទៀត ពីព្រោះពិនិត្យឃើញថា ក្រោយពីបានណែនាំក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហាក់បីដូចជា មិនទាន់មានសកម្មភាពអ្វីមុតមាំទៅលើបញ្ហានេះទេ៕
ការដាក់ ឱសានុវាទ ២សប្តាហ៍ របស់ឯកឧត្តម ឃួង ស្រេង អភីបាលរាជនីភ្នំពេញ នៅសល់ពេល១ថ្ងៃទៀត ប៉ុណ្ណោះ ហើយស្របពេលដែលខណ្ឌមួយចំនួនមិនទាន់និងកំណត់ថ្ងៃធ្វើផងនោះ។

បន្ថែមយោបល់របស់អ្នក

0 យោបល់
ប្រភពពី : TNN.com

អាជ្ញាធរ៣ខណ្ឌ បើកប្រតិបត្តិការចុះឆែកទីតាំងឃ្លាំងកុងស៊ីទទួលបញ្ចាំខុសច្បាប់ ដោយរកឃើញម៉ូតូរាប់សិបគ្រឿង ដែលទទួលទិញពីចោរនិងទទួលបញ្ចាំពីចោរ ដូច្នេះបងប្អូនដែលធ្លាប់បាត់ម៉ូតូកន្លងទៅ អាចទាក់ទងរកតាមសាលាខណ្ឌដែលបង្ក្រាបបាន (មានវិដេអូ)


ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : នៅវេលាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងអាជ្ញាធរ៣ខណ្ឌ គឺខណ្ឌសែនសុខ ខណ្ឌឬស្សីកែវ និងខណ្ឌទួលគោក នៃរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះឆែកទីតាំងឃ្លាំងកុងស៊ីទទួលបញ្ចាំខុសច្បាប់ តាមមូលដ្ឋានរៀងៗខ្លួន ដោយរកឃើញម៉ូតូរាប់សិបគ្រឿង ដែលទទួលទិញពីចោរនិងទទួលបញ្ចាំពីចោរ! (រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់បងប្អូនដែលធ្លាប់បាត់ម៉ូតូកន្លងទៅ អាចទាក់ទងមកសាលាខណ្ឌនានាបាន)


សូមទស្សនាវិដេអូសកម្មភាពចុះប្រតិបត្តិការណ័ចុះឆែកទីតាំងឃ្លាំងកុងស៊ីខាងក្រោម :

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បន្តឆែកទីតាំងឃ្លាំងកុងស៊ីបញ្ចាំខុសច្បាប់ ដោយរកឃើញម៉ូតូដែលទទួលបញ្ចាំនិងទទួលទិញពីចោររាប់សិបគ្រឿង ដូច្នេះបងប្អូនដែលធ្លាប់បាត់ម៉ូតូអាចទាក់ទងមកសាលាខណ្ឌបាន។


គណបញ្ជាការ​ឯកភាពខណ្ឌទួលគោកចុះបង្ក្រាបទីតាំង
ទទួលបញ្ចាំខុសច្បាប់ យីហោ ពន្លឺភ្នំមាស នៅផ្លូវ ១៨៦ សង្កាត់ទឹកល្អក់៣



គណៈបញ្ជាការឯកភាពខណ្ឌទួលគោក
ចុះបង្ក្រាបទីតាំងអីធើណេត សង្កាត់ទឹកល្អក២ ផ្លូវបេតុង១៥៦z



កម្លាំងសមត្ថកិច្ចចំរុះខណ្ឌប្ញស្សីកែវ
ចុះបង្ក្រាបហាងបញ្ចាំក្នុងមូលដ្ឋានរបស់ខ្លួន




វិដេអូប្រភពពី រដ្ឋបាលរាជធានីភ្នំពេញ - យប់មិញ - ENN

ពិភពចែករំលែក World Share - Blogger Network Social News Update 

ក្ដៅៗ! ចៅហ្វាយក្រុងថ្មី បង្ក្រាបឲ្យអស់ល្បែងភ្នាល់ Game​ Online តាម Internet Cafe ឬ​ ណេត 24ម៉ោង (ទោះមានច្បាប់ក៏ដោយ) !

➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ បើយោងតាមផេកផ្លូវការ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំបន្ទាន់ជាមួយតំណាងក្រសួងប្រៃសនីយ៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាការងារបង្ក្រាបល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ​ ណេត​24h ក្នុងរាជធានីភ្នំពេញ។
អាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្នុងរាជធានីភ្នំពេញ ប្ដេជ្ញារួមគ្នាបង្ក្រាបឱ្យអស់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ​Online ជ្រកក្រោមរូបភាពទីតាំងInternet cafe ឬ ណេត24h ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ!ឯកឧត្តមអភិបាលបានដាក់ចេញនូវវិធានការណ៍បង្ក្រាបគ្រប់ល្បែងហ្គេម ស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ ណេត24h ទាំងអស់ ទោះជាម្ចាស់អាជីវកម្មមានច្បាប់អនុញ្ញាតបើកទីតាំង​Internet ក៏ដោយ ព្រោះថាល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline គឺជាល្បែងបំផ្លាញការសិក្សារបស់កុមារ និងយុវជន ហើយទីនោះក៏ជាកន្លែងប្រមូលផ្តុំនូវការប្រើប្រាស់គ្រឿងញៀន និងជនល្មើស លួច-ឆក់ផងដែរ។


ខាងក្រោមនេះគឺជាការចូលរួមផ្តល់យោបល់ពីប្រជាពលរដ្ឋ​ដែលបាន Comments ចូលក្នុង Page ខាងលើ៖
  • SokLeang Nhem មានល្បែងគ្របទីកន្លែងនឹងពិសេសល្បែងខ្លាឃ្លោក អាប៉ោង បៀរដែលលេងនៅតំបន់បឹងត្របែកនៅតាមបណ្តោយផ្លូវ១០៥ ភូមិ០៤ នឹងភូមិ០៥ក្រុម២៥សង្កាតផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ។គ្មានអាជ្ញាធរណាមកហាមឬចាប់ឡើយមានតែអ្នកមកយកលុយតែមិនព្រមចាប់អ្នកលេងល្បែងឡើយ សូមឯកឧត្តមចាត់វិធានការផងកុំអោយមានល្បែង មានល្បែង មានគ្រឿងញៀន មានចោរ គ្មានសណ្តាបធ្នាប់ទេ មិនដូចគេនិយាយថា ភូមិឃុំមានសុវត្តិភាពទេ?
  • Vira Ky តាមផ្លូវចូលច្រាំងបាក់ ផ្សារច្បាអំពៅច្រើនណាស់ និយាយតាមត្រង់ចុះប៉ុស្តិ៍រដ្ឋបាលគឺដឹងច្បាស់នឹងគ្រប់ច្រកល្ហក ហើយPM ក៍ដឹងដែរ ប៉ុន្តែតាំងពីដើមមកគេមិនបង្ក្រាបព្រោះជាឆ្នាំងបាយគេ ជាពិសេសគឺជុំវិញផ្សារដើមគរតែម្តង…ហើយបើបង្ក្រាបតាមហាង internet ក៍មិនអាចអស់ដែរគឺចាក់តាមទូរស័ព្ទ ឬបើក account ចាក់នៅផ្ទះ តាម computer ឬ smart phone បើយកល្អគឺរដ្ឋាភិបាលត្រូវបិទក្រុមហ៊ុនភ្នាល់តាម online តែម្តងទៅទើបអាចបញ្ចប់បាន រាល់ថ្ងៃចោរកម្មកើតមានក្នុងប្រទេសគឺដោយសារ តែល្បែង និងគ្រឿងញៀននឹងឯង…
  • Mrr Kingpaul តើអាជ្ញាធរហ៊ានបង្រ្កាប internet cafe យីហោ CH នឹង PH ដែលមានសាខាដូចផ្សិតនៅក្នុងទីក្រុងភ្នំពេញដែររឺទេ? បើធ្វើមិនបានកុំខ្តតអីពូចង់ប្រាប់ថាជ្រេញណាស់ប៉ះបានតែអា internet អត់ខ្សែទេបើមានប៉ះមែនប្រហែលតំណែងពូអែងបែបមិនបានមួយអាណត្តិទេ?
  • Sereivuth Kong សូមគាំទ្រឯ.ឧ ។ឯ.ឧ អភិបាលជាទីគោរព! ខ្ញុំចេះតែគិតថា តើមានថ្ងៃណាមួយរាជធានីភ្នំពេញរបស់យើងជារាជធានីគំរូលើគ្រប់វិស័យទាំងអស់ ទុកឲ្យខេត្តទាំង24 មករៀនសូត្រតាម។

រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ថា​តើ​ល្បែង​ហ្គេ​ម​ស៊ីសង​តាម​ប្រព័ន្ធ Online ជ្រក​ក្រោម​រូបភាព​ទីតាំង​Internet cafe ឬ ណេ​ត​24h ទាំងអស់ នឹង​គ្មាន​វត្ត​មាននៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ក្រោម​រជ្ជ​ការ​របស់​លោក ឃួ​ង ស្រេង​ឬ​យ៉ាងណា ? ៕
រូបភាពទីតាំង Internet cafe និង ណេ​ត​24h មួយចំនួនក្នុងរាជធានីភ្នំពេញ

បេីតាមការប្រាប់អោយដឹងពីប្រជាពលរដ្ឋជាច្រេីនស្ទេីតែគ្រប់កន្លែងនៅក្នុងមូលដ្ឋាន​តាមសង្កាត់នានា គ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ មានទីតាំងបើកល្បែង អនឡាញ​ Online ដុះស្លែទាំងធំ-តូច​ រាប់សិបកន្លែង គឺការដក​ និងដាក់លុយ​ តាមទិន្នន័យ​ Account របស់ភ្នាក់ងារ​អ៊ីនធឺណិត​មួយៗ​ ការភ្នាល់ល្បែងសីុសងគ្រប់ភេទ​ និងចាក់បាល់គ្រប់ប្រភេទ តាមប្រព័ន្ធ Internet ដោយជ្រកក្រោមស្លាក​ (អីុនធឺណិត​ ​២៤ម៉ោង​ ឬ Net 24h, Internet 24h)។ ទីតាំងហ្គេមអីុនធឺណេត​ Game Online ទាំងតូចទាំងធំ​ បាននិងកំពុងដំណើរការ​ ដោយប្រមូលផលយ៉ាងរលូនទាំងយប់ ទាំងថ្ងៃ​ ខណៈដែលសមត្ថកិច្ចមូលដ្ឋាន បែរជាឆ្លើយថាមិនបានដឹងរឿងនេះទៅវិញ ហាក់មានការឃុបឃិតជាមួយម្ចាស់ទីតាំង ក៏ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន​ ឬមួយយ៉ាងណាក៏មិនទាន់ដឹង។

ពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ លួចបង្ហើប និងរិះគន់ចំៗថា នគរបាលមូលដ្ឋានតាមសង្កាត់នានា​ និងតាមខណ្ឌទាំង១២​ ដូចជាមិនខ្ចី យកភ្នែកមើលទេ​ រឿងល្បែងស៊ីសងបែបនេះ ក៏ព្រោះតែទទួលបានសំណែន​ជារៀងរាល់ខែ ពីម្ចាស់ទីតាំងបើកល្បែងទាំងនេះតែម្ដង ទើបគ្មានវិធានការបង្ក្រាប ។

ប្រជាពលរដ្ឋ បានបង្ហើបទៀតថា «បញ្ហាភូមិ-សង្កាត់មានសុវត្ថិភាពជាកត្តាសំខាន់ ជាមួយគ្នានោះ ក្នុងចំណោមគោលនយោបាយទាំង៩ចំណុច គឺបទល្មើសល្បែងស៊ីសង​ ហ្គេមអនឡាញ​ (Game Online) ជាកត្តាគ្រោះថ្នាក់មួយ ដែលយើងចាប់អារម្មណ៍ជាងគេ និងអាចធ្វើឱ្យមនុស្សឈ្លក់​វង្វេង​(ជាពិសេសយុវវ័យ ឬក្មេងស្ទាវៗ
) ភ្លេចការងារ ភ្លេចបាយភ្លេចទឹក ភ្លេចការសិក្សារ និងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់​ ផ្សេងៗជាដើម»។

ជាមួយគ្នានេះ បន្ទាប់ពីប្រជាពលរដ្ឋបានស្នើសុំឲ្យ មានការស្រាវជ្រាវចុះត្រួតពិនិត្យចំពោះទីតាំង ដែលបានលួចបើកល្បែងភ្នាល់ យ៉ាងអនាធិប្បតេយ្យគ្រប់ប្រភេទនេះផង ហើយថ្មីៗនេះ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំបន្ទាន់ជាមួយតំណាងក្រសួងប្រៃសនីយ៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាការងារបង្ក្រាបល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ​ ណេត​24h ក្នុងរាជធានីភ្នំពេញ និងដើម្បីបង្ការទប់ស្កាត់រាល់បទល្មើស និងធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ៕ អត្ថបទពី AhBoYz





➤ពិភពចែករំលែក World Share - Blogger Network Social News Update