Showing posts with label អាជីវករ. Show all posts
Showing posts with label អាជីវករ. Show all posts

អាណិតណាស់! តារាលក់ឡេលាបស្បែកតាម Facebook និងBigo Live ដ៏សិចស៊ី «Love Riya» ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន (មានវិដេអូ)



ក្រុងតាខ្មៅ  ទីបំផុត លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នេះ សម្រេចបញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយការបញ្ចេញរូបរាងកាយដ៏សិចស៊ី «Love Riya» ទៅឃុំខ្លួនដាក់ពន្ធនា គារបណ្តោះអាសន្នហើយ ដោយជាប់ពាក់ព័ន្ធការលក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។ មន្ត្រីតុលាការ ថ្លែងថា ស្ត្រីដ៏ស៊ិចស៊ីរូបនេះ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់បើកការស៊ើបសួរតាមមាត្រា១៧ និងមាត្រា៦៣ នៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព និងសេវា។ 
មាត្រា១៧នៃច្បាប់នេះចែងថា «ត្រូវបានហាមឃាត់ដាច់ខាតការក្លែងផលិតផលទំនិញដែលធ្វើជាកម្មវត្ថុពាណិជ្ជកម្មឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម ដោយធ្វើការកែច្នៃផលិតផលទំនិញដោយរបៀបណាមួយ ដោយធ្វើការបញ្ចូលបន្ថែមការដកចេញ ឬប្តូរជំនួសនៃភាគណាមួយឬភាគទាំងមូលដែលពុំត្រូវបានអនុញ្ញាតឱ្យធ្វើដោយបទបញ្ញតិឬទម្លាប់ បើពុំមានបទបញ្ញតិឬដែលសមស្របទៅនឹងបទបញ្ញតិ»។ 
មាត្រា៦៣វិញចែងថា «ទោសនេះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលទៅ១០លានរៀល»
 នគរបាលនាយកដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែសីហា នេះ បញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយករណីលក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។
លោក ទូច យុទ្ធា អនុប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ថា ការបង្រ្កាបបានធ្វើឡើងនៅគេហដ្ឋានរបស់ស្រ្តីនេះផ្ទាល់តែម្តង ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្រ្តីរូបនេះ មានឈ្មោះពិតថា ឆេង ស្រីរ័ត្ន។ លោក ទូច យុទ្ធា បានបញ្ជាក់ថា ការឃាត់ខ្លួនបានធ្វើឡើងបន្ទាប់ពីស្រ្តីរូប បានលក់ផលិតផលដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាពឲ្យបាន ច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។ ជាពិសេសផលិតផលលេដែលស្រ្តីរូបនេះលក់ និងអះអាងថា ជួយឲ្យស្បែកស ក្នុងរយៈពេល៧ថ្ងៃនោះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។
ជាមួយការចុះឆែកឆេរនេះសមត្ថកិច្ចរកឃើញឡេ ដែលលាយដោយ «Love Riya» ជាច្រើន ហើយក៏បានរឹបអូសផងដែរ។ បើតាមលោក ទូច យុទ្ធា ផលិតផលជាវត្ថុតាង និងសារធាតុផ្សំដែលដកហូតមានចំនួនសរុបប្រហែល ១,៣៧០គីឡូក្រាម។ លោក ទូច យុទ្ធា បានបញ្ជាក់ថា ស្រ្តីរូបនេះត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ហើយបើពិនិត្យឃើញមានករណីធ្ងន់ធ្ងរនឹងកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការ។
សូមបញ្ជាក់ថា «Love Riya» គឺជាតារា Facebook ដ៏ល្បីមួយរូបផងដែរ ដោយសារតែស្រ្តីរូបនេះតែងតែផ្សាយផ្ទាល់តាមទំព័រ Facebook ជាមួយការបញ្ចេញរូបរាងដ៏ស៊ិចស៊ីរបស់នាង និងផ្សព្វផ្សាយលក់ផលិតផលលេលាបស្បែក៕
រូបភាពពី Facebook
ទាំងស្រុងពី Fresh News

ឈ្លោះដណ្តើមម៉ូយគ្នា ស្ត្រីអាជីវករ ២នាក់ ទាញដំបងដែកវាយគ្នារបួសរៀងខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន



ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : ស្ត្រីជាអាជីវករ ២នាក់ ឈ្លោះដណ្តើមម៉ូយគ្នា ឈានដល់ការប្រើអំពើហឹង្សា វាយគ្នាផ្អើលពេញផ្សារស្ទឹងមានជ័យថ្មី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ក្នុងផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនបង្កមានឈ្មោះ សុខ ផល្លា ហៅគីម ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់ដូរខោអាវ ស្នាក់នៅផ្ទះលេខ២៤E០ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកជនរងគ្រោះមានឈ្មោះ ឆេន ស៊ីម៉ា ហៅប៉ុម ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ លក់ខោអាវ ស្នាក់នៅផ្ទះលេខ៩៤ ផ្លូវលេខ៥ បុរីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។


បើតាមប្រភពព៌ត័មានពីសាក្សីដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យកំពុងតែឈរនិយាយជាមួយភ្ញៀវ ដែលមកទិញខោអាវ ពេលនោះឈ្មោះ ភិន ចន្ថា ហៅស្រីទូច ជាកូនឈ្នួលលក់ខោអាវ ឲ្យឈ្មោះ ប៊ិន ស្រីអូន នៅតូបក្បែរក្នុងផ្សារស្ទឹងមានជ័យ បានហៅភ្ញៀវនោះឲ្យមកមើលខោអាវនៅតូបរបស់ខ្លួនលក់ ពេលនោះជនសង្ស័យខឹងក៏ស្រែកថាឲ្យឈ្មោះភិន ចន្ថា រួចក៏ទំនាស់ពាក្យសម្តីគ្នា ពេលនោះជនរងគ្រោះកំពុងតែឈរលក់ខោអាវនៅក្បែរតូបគ្នានោះលឺ ក៏កាន់ទុយោជ័រ ពណ៌ខៀវ ដើរចេញមកពីក្នុងតូប ហើយជនសង្ស័យក៏យកដែកអ៊ីណុកជ្រុង១ដើម មានប្រវែង១ម៉ែត្រ៣តឹក ទៅវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ ពេលនោះក៏ត្រូវបានឈ្មោះ ប៊ិន ស្រីអែម ឃើញដូច្នោះក៏យកដែកអ៊ីណុកមូល មកឲ្យជនរងគ្រោះក៏វាយប្រតាយប្រតប់គ្នាបន្តទៀត បណ្តាលឲ្យជនរងគ្រោះរបួសត្រង់ថ្ងាសចំហៀងខាងឆ្វេង និងរបួសដាច់រលាត់ដៃខាងឆ្វេង។

ចំណែកជនសង្ស័យរបួសជាំហើមម្រាមដៃ និងកំភួនដៃខាងឆ្វេង ពេលនោះក៏ត្រូវបានសន្តិសុខយាមផ្សារចាប់គ្នាឃាត់ បន្ទាប់មកក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ បានហៅទូរសព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ហើយសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ និងហៅជនរងគ្រោះមកប៉ុស្តិ៍ធ្វើការសាកសួរតែម្តង។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច រឿងហេតុខាងលើពិតជាករណីហិង្សាដោយចេតនាប្រាកដមែន៕


ពិភពចែករំលែក World Share - Blogger Network Social News Update