ពលរដ្ឋអ្នកតាមដានរឿងចំណាត់ការ របស់លោកអភិបាលក្រុង ដាក់ទម្លាក់ផែនការទៅឲ្យសមត្ថកិច្ចតាមបណ្តាខណ្ឌទាំង១២របស់ក្រុង ចុះអនុវត្តន៍ត្រួតពិនិត្យ តាមបណ្តាផ្ទះ ហាង ឃ្លាំងបញ្ចាំ ក្នុងមូលដ្ឋានរបស់ខ្លួន ឃើញថាការចុះស្រាវជ្រាវត្រួតពិនិត្យ ផ្ទះ ហាង ឃ្លាំងបញ្ចាំ ឃើញតែខណ្ឌសែនសុខមួយទេ ដែ សមត្ថកិច្ចរកឃើញ ម៉ូតូ រថយន្ត អត់មានឯកសារ ច្រើនគួរឲ្យកត់សំគាល់ ហើយក៏ជាខណ្ឌគំរូ ផ្តើមដោយសមត្ថកិច្ចចុះអនុវត្តន៍មុនគេ ដោយឡែកខណ្ឌចំនួន១១ទៀត អនុវត្តន៍បន្តបន្ទាប់ និងកំពុងអនុវត្តន៍ នោះលទ្ធផលឆ្លើយមកសុទ្ធតែល្អ ម៉ូតូ ឡាន សុទ្ធតែមានឯកសារត្រឹមត្រូវ ។
ពលរដ្ឋលើកឡើងថា សមត្ថកិច្ចអីក៏ចេះម្លេះ ចាប់យកខណ្ឌសែនសុខ លំដាប់ទី១ ឈានមុខគេ អនុវត្តន៍ដើរត្រួតពិនិត្យមុនគេ ចុះខណ្ឌផ្សេងៗហេតុអ្វី សមត្ថកិច្ចចុះក្រោយៗជាបន្តបន្ទាប់ មិនខុសណា វ៉ៃស្មៅបង្អើលពស់ ចុះបើចេតនាចង់រក ត្រួតពិនិត្យ ឪ្យឃើញធាតុពិតហេតុអ្វីមិនធ្វើព្រមគ្នាក្នុងពេលតែមួយ នេះបានសេចក្តីថា វ៉ៃមួយ ផ្អើលរត់១០០ ។
តែទោះជាយ៉ាងណាក្តី ថ្វីបើមានការរឹះគន់ពីមតិប្រជាពលរដ្ឋ តែសមត្ថកិច្ច អាជ្ញាធរ តាមបណ្តាខណ្ឌ មួយថ្ងៃៗ បែកញើសហូរឈើស ខិតខំ បំពេញតួរនាទី ភារកិច្ចរបស់ខ្លួនដើម្បី រឹត បណ្តឹង សំដៅទោលើ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម បម្រើប្រជាពលរដ្ឋដោយស្មោះសរ ៕
តែទោះជាយ៉ាងណាក្តី នៅតែមានមតិរឹះគន់ពីមជ្ឈដ្ឋានពលរដ្ឋ ជាឯឱកាសមួយប្រមូលលុយ កាលបើ ទីតាំងបញ្ចាំមានអាជ្ញាប័ណ្ណ ត្រឹមត្រូវ ជាលទ្ធភាពមួយ ដល់ថៅកែ ដល់ម្ចាស់ទីតាំង រឹតតែហ៊ានលើសដើម ពោលអ្នកអនុវត្តន៍មានមួយចំនួន តែថៅកែ ម្ចាស់ទីតាំងមួយចំនួនទៀត អាងខ្សែ អាងខ្នង របស់គាត់ ធំជាងអាជ្ញាធរ ទៅទៀត ។ តែទោះជាជ្រុងមួយនៃការរៀបចំ ជម្រុញ របស់អាជ្ញាធរខណ្ឌ ក្រុង ដើម្បីឲ្យសន្តិសុខក្នុងសង្គមប្រសើរ គ្មានចោរកម្ម តាមរូបភាពហាងបញ្ចាំនោះ ពលរដ្ឋជឿជាក់ សង្ឃឹមថាធ្វើបានទៅចុះ ៕
គួររំលឹកដែរថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាថ្មីម្តងទៀត និងទុកពេល២សប្តាហ៍ ដល់អភិបាលខណ្ឌទាំង១២ ចាត់ឲ្យមន្រ្តី និងសមត្ថកិច្ចចុះពិនិត្យមើល តាមកុងស៊ីបញ្ចាំ តាមមូលដ្ឋានទាំងអស់ ហើយបើពិនិត្យឃើញថា គ្មានច្បាប់ទម្លាប់នោះត្រូវតែបិទតែម្តង ដោយគ្មានការយោគយល់ និងគ្មានវប្បធម៌អន្តរាគមន៍នោះឡើយ។
ការចេញបញ្ជារបស់អភិបាលរាជធានីភ្នំពេញនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលផ្តោតសំខាន់ទៅលើ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីអភិបាលរង ស្នងការ មេបញ្ជាការអាវុធហត្ថ អភិបាលខណ្ឌទាំង១២ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចការនេះអភិបាលរាជធានីភ្នំពេញ ក៏បានសង្កត់ធ្ងន់យ៉ាងខ្លាំងរហូតណែនាំដល់ខណ្ឌទាំងអស់ ត្រូវលុបបំបាត់ និងធ្វើការងារនេះឲ្យបានស្អាត ក្នុងរយៈពេលយ៉ាងយូរ២សប្តាហ៍។ លោកកំណត់រយៈពេល២សប្តាហ៍នេះ ដើម្បីឲ្យខណ្ឌទាំង១២ចាត់តាំងអនុវត្តន៍ទៅលើការងារកុងស៊ីបញ្ចាំនេះ ឲ្យមានប្រសិទ្ធភាព និងចៀសឲ្យបាន និងបញ្ឈប់វប្បធម៌ អន្តរាគមន៍។
លោកអភិបាលថ្លែងថា គ្មានឡើយការអន្តរាគមន៍ លើការងារខុសច្បាប់។ ក្រៅពីការកុងស៊ីបញ្ចាំនោះ គឺនៅមានល្បែងស៊ីសង ល្បែងអនឡាញ ដែលជ្រកក្រោម អ៊ីនធើណិតកាហ្វេ ជ្រកក្រោមអាជ្ញាប័ណ្ណ នៃការប្រកបអាជីវកម្មអ៊ីនធើណិត ត្រូវបន្ថែមការយកចិត្តទុកដាក់លើ ការងារនេះឡើងវិញ បន្ថែមទៀត ពីព្រោះពិនិត្យឃើញថា ក្រោយពីបានណែនាំក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហាក់បីដូចជា មិនទាន់មានសកម្មភាពអ្វីមុតមាំទៅលើបញ្ហានេះទេ៕
ការដាក់ ឱសានុវាទ ២សប្តាហ៍ របស់ឯកឧត្តម ឃួង ស្រេង អភីបាលរាជនីភ្នំពេញ នៅសល់ពេល១ថ្ងៃទៀត ប៉ុណ្ណោះ ហើយស្របពេលដែលខណ្ឌមួយចំនួនមិនទាន់និងកំណត់ថ្ងៃធ្វើផងនោះ។
បន្ថែមយោបល់របស់អ្នក
យោបល់