មួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាយើងមានការប្រើប្រួលច្រើន ទាំងវប្បធម៌ សិល្បះ ប្រពៃណី ទំនៀមទំលាប់ បច្ចេកវិទ្យា សេដ្ឋកិច្ច នយោបាយ -ល-។ បើយើងសម្លឹងទៅមើលការប្រែប្រួលផ្នែកសិល្បះ ប្រពៃណី និងបច្ចេកវិទ្យាវិញ យើងឃើញថាមានការប្រែប្រួលច្រើនខ្លាំងណាស់ ដូចជាការតុបតែងខ្លួនរបស់យុវវ័យ បទចម្រៀងសម្រាប់រាំលេងកំសាន្ត ការផលិតខ្សែភាពយន្ត និងការនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook ជាដើម។ ជាក់ស្តែងយើងឃើញថា យុវវ័យសព្វថ្ងៃនេះកំពុងតែពេញនិយមខ្លាំងណាស់នូវបទចម្រៀង Remix និងការស្លៀកពាក់ តែងខ្លួនបែប «បែកស្លុយ» ដែលខុសប្លែកស្រលះពីកាលប្រហែល៥ឆ្នាំមុន ដោយកាលនោះយុវវ័យពុំទាន់ស្គាល់ថាអ្វីគឺ «បែកស្លុយ» នៅឡើយទេ។
«បែកស្លុយ» ពាក្យនេះពុំមាននៅក្នុងវចនានុក្រមភាសាខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ។ ពាក្យនេះទើបតែត្រូវបានគេចាប់ផ្តើមប្រើប្រាស់ប្រហែលជាក្នុងឆ្នាំ២០១៣តែប៉ុណ្ណោះ ហើយយើងខ្ញុំពុំអាចរកឃើញថាអ្នកណាជាអ្នកចាប់ផ្តើមប្រើប្រាស់ ឬរកឃើញពាក្យនេះមុនគេនោះឡើយ។ បើតាមប្រភពពីមហាជនមួយចំនួនធំបាននិយាយថា ពាក្យនេះគឺកើតចេញមកពីក្រុមយុវវ័យក្មេងៗស្ទាវដែលចូលចិត្តដើរលេងច្រើន ហើយបន្ទាប់មកក៍ត្រូវបានសាយភាយចេញមកប្រើប្រាស់ពេញសង្គមខ្មែរតែម្តងទៅ។ ពាក្យ «បែកស្លុយ» នេះដែរ ត្រូវបានគេប្រើប្រាស់ក្នុងន័យហៅទៅលើក្រុមក្មេងស្ទាវណាដែលតែងតែចូលចិត្ត ដើរលេងច្រើន គេចរៀនមិនចូលសាលា ផឹកស្រា ចូលឌីស្កូក្លឹប ប្រើប្រាស់ថ្នាំញៀន ទំនើង ពពាក់ពពូនស្រីប្រុសគ្មានសីលធម៌ -ល-។
មានមតិមហាជនមួយចំនួនធំបាននិយាយថា ពួកក្រុមក្មេងទំនើង ឬក្រុមក្មេងបែកស្លុយទាំងអស់នេះហើយ ដែលគឺជាមេរោគមួយកំពុងបំពុលសង្គមខ្មែរយើងសព្វថ្ងៃ។ តើការនិយាយបែបនេះ ត្រឹមត្រូវដែរឬទេ? ឥលូវនេះយើងធ្វើការវិភាគ និងពិចារណាទាំងអស់គ្នា។
ទី១. តើករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ភាគច្រើនកើតចេញពីក្រុមមនុស្សប្រភេទណា? បើយោងតាមការចុះផ្សាយរបស់កាសែតនានា និងរបាយការណ៍របស់សមត្ថកិច្ច គឺភាគច្រើនកើតចេញពីពួកក្រុមក្មេងទំនើង (បែកស្លុយ) ច្រើនជាងគេ។
ទី៤. នៅពេលដែលមានកម្មវិធីបុណ្យផ្សេងៗ គេតែងតែឃើញក្រុមក្មេងទំនើង (បែកស្លុយ) ដេញវាយ គាប់ចាក់គ្នាពាសវាលពាសកាល ហាក់បីដូចជាគ្មានកោតខ្លាចនណាឡើយ។
ទី៥. បើយើងនិយាយពីក្មេងស្រីៗវិញ នៅពេលដែលពួកគាត់សេពគប់មិត្តភក្តិជាមួយក្រុមក្មេងបែកស្លុយ ពួកគាត់ងាយនឹងទទួលការអូសទាញខ្លាំងណាស់។ ពួកគាត់អាចប្រឈមនឹងបញ្ហាអស់ព្រហ្មចារី លែងស្តាប់ដំបូន្មានឪពុកម្តាយ លែងខិតខំរៀន ប្រើប្រាស់គ្រឿងញៀន ខូចអនាគត…។ មិនត្រឹមតែប៉ុណ្ណោះ វាក៍ជាផ្នែកមួយធ្វើអោយសីលធម៌សង្គមខ្មែរធ្លាក់ចុះផងដែរ។
មិនមែនមានតែ៥ចំណុចខាងលើនេះឡើយ គឺនៅមានច្រើនចំណុចទៀតដែលយើងពុំបានលើកយកមកនិយាយ។ ឥលូវនេះក្រោយពីយើងលើកយកចំណុចមួយចំនួនមកធ្វើការវិភាគ និងពិចារណាហើយ តើអ្នកយល់ដូចម្តេចដែរចំពោះក្រុមក្មេង«បែកស្លុយ»? តើពួកគេគឺជាមេរោគបំពុលសង្គមខ្មែរយើង ដូចដែលមហាជនមួយចំនួនបាននិយាយដែរឬទេ? ហើយតើអ្នកចូលចិត្តការតុបតែងខ្លួនបែប«បែកស្លុយ» និងចូលចិត្តក្មេង«បែកស្លុយ»ដែរឬទេ?
សម្រួលកែសម្រួលដោយ ពិភពចែករំលែក - ប្រភពខ្លឹមសារដើម Khmershow
តោះ..! សូមបញ្ចេញមតិម្នាក់បន្តិចៗទាំងអស់គ្នា។